backup og meta

រមាស់ស្បែកក្រោយមុជទឹកសមុទ្រ ដោះស្រាយតាមតិចនិកនេះ

រមាស់ស្បែកក្រោយមុជទឹកសមុទ្រ ដោះស្រាយតាមតិចនិកនេះ

យើងអាចរមាស់ស្បែកក្រោយមុជទឹកសមុទ្រ ដែលបញ្ហានេះ​ឧស្សាហ៍កើតឡើងនៅរដូវក្តៅដោយសារការប៉ះនឹងខ្ញែរសមុទ្រ ឬត្រូវកូនខ្ញែរសមុទ្រ​ល្អិតៗដែលយើង​មិនអាចមើលឃើញដោយភ្នែក​ទទេរខាំ​ ហើយ​បង្ក​ជាប្រតិកម្មលើស្បែក។ ប្រសិនបើយើងមាស់ស្បែកក្រោយមុជទឹកសមុទ្ររួច គួរធ្វើបែបណា​ដើម្បី​កាត់បន្ថយអាការៈ?

ពេលយើងកំពុងមុជទឹកក្នុងសមុទ្រ យើងអាចមានអារម្មណ៍ស្កៀបៗ ហើយ​បន្ទាប់​ពីនោះពីរបីម៉ោង ឬបន្ទាប់​ពី​មុជ​ទឹក​សមុទ្រ​រួច យើងអាចមានអាការៈឡើងកន្ទួលរមាស់លើខ្លួនជាពិសេសនៅក្លៀក ក្រលៀន ទ្រូង ភ្លៅ និងក។

អាការៈរមាស់ស្បែកក្រោយមុជទឹកសមុទ្រអាចខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតអាស្រ័យលើប្រតិកម្មរបស់រាងកាយយើង ប៉ុន្តែអ្នកដែលធ្លាប់មានបញ្ហារមាស់​ស្បែកក្រោយមុជទឹកសមុទ្រ​អាច​ងាយនឹងមាន​ប្រតិកម្មនេះម្តងទៀតជាងអ្នកដែលមិនធ្លាប់។

វេជ្ជបណ្ឌិត Mebane អតីតនាយករងផ្នែកវេជ្ជសាស្ត្រនៅ Divers Alert Network (DAN) បាន​លើក​ឡើងថា អ្នកដែលមានប្រវត្តិមានប្រតិកម្ម​អាលែកហ៊្សី ក៏ដូចជាអ្នកដែលមាន​ប្រព័ន្ធការពារ​រាងកាយ​ខ្សោយអាចមានហានិភ័យខ្ពស់ក្នុងមានអាការៈរមាស់ស្បែកធ្ងន់ធ្ងរក្រោយមុជទឹកសមុទ្រ។

ក្នុងករណីអាការៈរមាស់ស្បែកក្រោយមុជទឹកសមុទ្រមានសភាពធ្ងន់ធ្ងរ យើងអាចមាន​អាការៈ​ដូចជា៖

  • គ្រុន ឬញាក់
  • ចង្អោរ ឬក្អួត
  • ឈឺក្បាល
  • អស់កម្លាំង (ជាពិសេសកុមារ)
  • រលាកបង្ហួរនោម
  • ភ្នែកឡើងពណ៌ក្រហម

ដើម្បីកាត់បន្ថយអាការៈរមាស់ស្បែកក្រោយមុជទឹកសមុទ្រ យើងអាចសាកល្បង​តាម​វិធីសាស្រ្ត​ដូច​ខាងក្រោម៖

១. កុំជូត ឬអេះស្បែក

ការជូត ឬអេះស្បែកមិនត្រឹមតែមិនអាចបំបាត់អាការៈរមាស់ស្បែកក្រោយ​​មុជទឹកសមុទ្រទេ តែបែរ​ជា​ធ្វើឱ្យស្បែកយើងកាន់តែមានសភាពធ្ងន់ធ្ងរជាងមុនទៅវិញ។ ដូច្នេះបន្ទាប់​ពី​មុជទឹកសមុទ្រ​រួច ជំនួស​ឱ្យការ​ជូត​ស្បែក យើងអាចយកកន្សែងមកផ្តិតស្បែកថ្នមៗ។

២. ងូតទឹក

យើងគួរដោះសម្លៀកបំពាក់មុជទឹកសមុទ្រចេញភ្លាមបន្ទាប់ពីមានអាការៈ​រមាស់ រួចសម្អាត​ខ្លួន​ជាមួយ​ទឹកស្អាត និងសាប៊ូដើម្បីសម្អាតខ្ញែរសមុទ្រឱ្យចេញអស់ពីលើស្បែក។

៣. លាបទឹកខ្មេះ ឬអាល់កុល

យើងអាចយកសំឡីជ្រលក់ទឹកខ្មេះ ឬអាល់កុលមកលាបលើស្បែកដើម្បីកាត់បន្ថយអាការៈរមាស់ និងកម្ចាត់ខ្ញែរសមុទ្រដែលតោងជាប់ស្បែក រួចទុកឱ្យស្បែកស្ងួតដោយខ្លួនឯង។

អាល់កុល

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

៤. ស្អំទឹកកក

យើងអាចរុំទឹកកកជាមួយកន្សែងពោះគោ រួចស្អំលើស្បែកដើម្បី​កាត់បន្ថយ​​អាការៈរ​មាស់។ លើសពី​នេះ​ទៅទៀត យើងក៏អាចត្រាំក្រណាត់ក្នុងទឹកត្រជាក់ រួចពូតទឹកឱ្យស្ងួតបន្តិច ហើយយកមក​ស្អំ​លើ​ស្បែក​ដែលរមាស់ដែរ។ យើងអាចធ្វើបែបនេះពីរបីដងក្នុងមួយថ្ងៃរហូតដល់ជា។

៥. ញុំាថ្នាំប្រ​ឆាំងនឹងអ៊ីស្តាមីន (ថ្នាំអាលែកហ្ស៊ី)

ថ្នាំអាលែកហ្ស៊ីអាចជួយបំបាត់អាការៈរមាស់ដោយរារាំងសកម្មភាពរបស់អ៊ីស្តាមីនដែលនឹងបញ្ឈប់ការជំរុញឱ្យស្បែករមាស់ និងឡើងកន្ទួលរមាស់​កាន់តែខ្លាំង។ ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់​កូន​តូចមុន​នឹង​ឱ្យ​អាអូនញុំាថ្នាំអាលែកហ្ស៊ី ម៉ាក់ប៉ាគួរពិគ្រោះជាមួយគ្រូពេទ្យសិន។

[embed-health-tool-bmr]

៦. លាបគ្រីម Hydrocortisone

យើងក៏អាចលាបគ្រីម Hydrocortisone ពីរបីដងក្នុងមួយថ្ងៃដើម្បីកាត់បន្ថយអាការៈរមាស់ស្បែកដែរ ប៉ុន្តែយើងមិនអាចលាបគ្រីមនេះឱ្យ​អាអូន​​ដែលមានអាយុក្រោម ២ ឆ្នាំទេ។ ជាង​នេះ​ទៅទៀត យើងក៏មិនអាចលាបគ្រីមនេះលើប្រដាប់ភេទ និងគូទក្មេងដែលមានអាយុក្រោម ១២ ឆ្នាំ​ដែរ។

អាការៈរមាស់ស្បែកក្រោយមុជទឹកសមុទ្រអាចកើតឡើងវិញ ប្រសិនយើង​​ស្លៀក​សម្លៀក​បំពាក់មុជ​ទឹកសមុទ្រដែលមិនបានត្រាំជាមួយទឹកខ្មេះ ឬអាល់កុលដើម្បីកម្ចាត់​ខ្ញែរសមុទ្រ​ដែលតោងជាប់​សម្លៀក​បំពាក់ មុនពេលបោកសម្អាតជាមួយនឹងសាប៊ូបោកខោអាវ។ ប្រសិនបើយើងមានអាការៈ​រមាស់ស្បែកក្រោយមុជទឹកសមុទ្រធ្ងន់ធ្ងរ យើងគួរបោះ​ចោល​ឈុតងូតទឹកនោះតែម្តង។

អត្ថបទគួរអាន៖

ចំណុចសំខាន់

ដើម្បីកាត់បន្ថយអាការៈរមាស់ស្បែកក្រោយមុជទឹកសមុទ្រ យើងអាចសាកល្បង​តាមវិធីសាស្រ្ត​ដូច​ខាងក្រោម៖
  • កុំជូត ឬអេះស្បែក
  • ងូតទឹក
  • លាបទឹកខ្មេះ ឬអាល់កុល
  • ស្អំទឹកកក
  • ញុំាថ្នាំប្រឆាំងនឹងអ៊ីស្តាមីន (ថ្នាំអាលែកហ្ស៊ី)
  • លាបគ្រីម Hydrocortisone

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

What Is Sea Lice Rash, Symptoms, Pictures, How to Get Rid, and Prevention
https://www.beautyhealthplus.org/sea-lice-rash-symptoms-pictures-get-rid-prevention/

Sea bather’s eruption
https://dermnetnz.org/topics/sea-bathers-eruption

Treating Penis Rash Due to Sea Bather’s Eruption
https://ezinearticles.com/?Treating-Penis-Rash-Due-to-Sea-Bathers-Eruption&id=9606183

What is sea-bathers eruption?
https://www1.nyc.gov/site/doh/health/health-topics/sea-lice.page

Seabather’s Eruption Symptoms and Treatment
https://www.poison.org/articles/seabathers-eruption-symptoms-and-treatment

Sea Bather’s Eruption
https://oceancitymd.gov/pdf/SeaBathers.pdf

កំណែ​ប្រែបច្ចុប្បន្ន

12/04/2022

អត្ថបទ​ដោយ សុខ វណ្ណ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ហេតុអ្វីមនុស្ស​វ័យចំណាស់ច្រើនមាន​បញ្ហារមាស់ស្បែក?

ចេះតែរមាស់ស្បែក​ដោយគ្មានមូល​ហេតុ អាចមកពីជំងឺមួយ​​ប្រភេទនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Apr 12, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម