backup og meta

វិធីធម្មជាតិ ៣ យ៉ាង ជួយ​ឲ្យ​សក់​ដុះ​ឡើង​វិញ​បាន​ល្អ និងឆាប់រហ័ស

វិធីធម្មជាតិ ៣ យ៉ាង ជួយ​ឲ្យ​សក់​ដុះ​ឡើង​វិញ​បាន​ល្អ និងឆាប់រហ័ស

មិន​មាន​អ្វី​ប្លែក​ទេ​បើ​​គ្នា​យើង​ ឃើញ​មាន​សក់​ខ្លះ​ជាប់​នៅ​ក្រាស ឬ​ខ្នើយ​យើង​នោះ ដែល​នេះ​ជា​រឿង​​ធម្មតាទេ ព្រោះ​សក់​យើង​មាន​ជ្រុះ មាន​ដុះ​ឡើង​វិញ។ មនុស្ស​យើង​ភាគ​ច្រើន​មិន​បាន​សម្គាល់​ អំពី​ការ​ជ្រុះ​សក់​តាម​ធម្មជាតិ​នេះទេ តែ​ថា​បើ​ជ្រុះ​ច្រើន​វិញ​យើង​អាច​ដឹង​បាន​ដែរ ដូច​ជាភ្លាមៗ​ស្រាប់តែ​ជ្រុះ​សក់​ច្រើន ឬ​សក់​ក្បាល​កាន់តែ​ស្តើង​ទៅៗ​ជា​ដើម​។

បញ្ហា​ជ្រុះ​សក់​នេះ​អាច​បណ្ដាល​មកពី​បញ្ហា​សហ្សែន​តំណ​ពូជ បញ្ហា​ស្រ្តេស បញ្ហា​អ័រម៉ូន​ប្រែ​ប្រួល ការ​ប្រើ​ប្រាស់​ថ្នាំ និង​ការ​ធ្វើ​សក់​របស់​យើង​ផង​ដែរ។

តើ​យើង​អាច​មាន​វិធី​ធម្មជា​តិ​ណា​មួយ​អាច​ជួយ​កែកុន​បញ្ហា​សក់​ជ្រុះ​នេះ​ទេ?

. ប្រេងដូង

ប្រេង​​ដូងមាន​ផ្ទុក​អាស៊ីដ​ខ្លាញ់ ដែល​អាច​ជ្រាប​ចូល​ក្នុង​សរសៃ​សក់ និង​ជួយ​កាត់​បន្ថយ​ការ​បាត់​បង់​ប្រូតេអ៊ីន​ពី​សក់។ ប្រេង​ដូង​អាច​ប្រើ​បាន​ទាំង​មុន ឬ​ក្រោយ​ពេល​កក់​សក់​អាស្រ័យ​លើ​ប្រភេទ​សក់​របស់​យើង។ បើ​សក់​យើង​ជា​ប្រភេទ​សក់​មាន​ខ្លាញ់​ យើង​អាច​ប្រើ​ប្រេង​​​ដូង​​​​ពីរបី​ម៉ោង​មុន​ពេល​កក់​សក់​ ដោយ​ម៉ាស្សា​ប្រេង​ដូង​ឲ្យ​សព្វ​ស្បែក​ក្បាល​ និង​សក់​របស់​យើង​ ។ បើ​យើង​មាន​សក់​ប្រ​ភេទ​សក់​ស្ងួត​វិញ យើង​អាច​ប្រើ​ប្រេង​ដូង​មុន ឬ​ក្រោយ​ពេល​កក់​សក់​ប៉ុន្មាន​ម៉ោង​ក្រោយ​។ យ៉ាងណា​ ការ​ប្រើ​ប្រេង​ដូង​នេះ ក៏​មាន​ការ​ស្នើ​ឲ្យ​មាន​ការ​សិក្សា​ស៊ីជម្រៅ​បន្ថែម​ទៀត​ដើម្បី​ដឹង​ច្បាស់​ថា​ពិត​ជា​ជួយ​ដល់​ការ​លូត​លាស់​សក់​បាន​ច្រើន​កម្រិត​ណា។​

. ទឹក​​ខ្ទឹម​បារាំង

បើ​គ្នា​យើង​អាច​ទ្រាំ​នឹង​ក្លិន​របស់​ខ្ទឹម​បារាំង​បាន យើង​នឹង​អាច​រក​ឃើញ​ពី​ប្រយោជន៍​របស់​វា​មិន​ខាន។ ទឹក​ខ្ទឹម​បារាំង មាន​ប្រសិទ្ធ​ភាព​ព្យាបាល​បញ្ហា​ជ្រុះ​សក់ដុំៗ ឬ​ដោយ​កន្លែង​បាន ដោយ​ជួយ​ឲ្យ​កន្លែង​ជ្រុះ​នោះ​ដុះសក់​ឡើង​វិញ។ ទឹក​ខ្ទឹម​បារាំង​ក៏​ជួយ​បង្កើន​ចរន្ត​ឈាម​ផង​ដែរ​។ យើង​អាច​កិន ឬគាប​ដើម្បី​យក​ទឹក​ខ្ទឹម​បារាំង រួច​យក​ទឹក​ខ្ទឹម​បារាំង​មក​លាប​លើ​ស្បែក​ក្បាល និង​សក់​ ទុក​ចោល​ចំនួន​១៥​នាទី ចាំ​កក់​សាប៊ូ​សម្អាត​ចេញ​វិញ។​​​​​​

[embed-health-tool-heart-rate]

. ក្រូ​ចឆ្មារ

ប្រេង ឬ​ទឹក​ក្រូច​ឆ្មារ​ស្រស់ គឺ​មាន​ប្រ​យោជន៍​ច្រើន​ជួយ​ពង្រឹង​គុណភាព​ និង​ការ​លូត​លាស់​នៃ​សក់ ដែល​ជួយ​រក្សា​សក់ និង​ជួយ​ឲ្យ​សក់​ដុះ​បាន​ល្អ​។ យើង​អាច​យក​ទឹក​ក្រូច​ឆ្មារ​ស្រស់​លាប​លើ​ស្បែក​ក្បាល និង​សក់​ទុក​១៥​នាទី​ មុន​ពេល​កក់​សក់​​សម្អាត​​ចេញ​វិញ។

គ្នា​យើង​ត្រូវ​ដឹង​ថា​ការ​ថែរក្សា​សក់​តាម​បែប​ធម្មជាតិ​នេះ​ត្រូវ​ការ​ពេលវេលា និង​មាន​ផែនការ ព្រម​ទាំង​ត្រូវ​អនុវត្ត​ជា​ប្រចាំ​ទៀត​ផង​ ដើម្បី​ឃើញ​លទ្ធផល ដែល​អាច​ត្រូវ​ស៊ីពេល​ពីរ​បី​​ខែ​ក៏​មាន​។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

10 Natural Hair Treatment Tips for Hair Growth in 2024

https://www.healthline.com/health/beauty-skin-care/regrow-hair-naturally

Can Herbs Help With Hair Growth?

https://www.webmd.com/skin-problems-and-treatments/hair-loss/ss/slideshow-alternative-treatments-for-hair-loss

Hair Loss Treatments

https://my.clevelandclinic.org/health/treatments/8307-hair-loss-treatments

 

កំណែ​ប្រែបច្ចុប្បន្ន

29/04/2024

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

មកពី​សិតសក់បែប​នេះហើយ បានជា​សក់​ចេះតែដាច់ខូច​នោះ​

ចង់​ឲ្យ​សក់​​មាន​សុខភាព​ល្អ កុំ​រំលង​អាហារ​មាន​វីតាមីន B


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Apr 29

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម