សក់ឡើងប្រេងធ្វើឱ្យសក់យើងមិនរលាស់ និងមិនសូវភ្លឺដែលធ្វើឱ្យសម្រស់យើងថយចុះ និងធ្វើឱ្យយើងបាត់បង់ជំនឿចិត្តលើខ្លួនឯង។ យើងគួរធ្វើបែបម៉េចដើម្បីចៀសវាងសក់ឡើងប្រេង និងធ្វើឱ្យសក់រលាស់ស្អាត?
យើងអាចការពារសក់ឡើងប្រេងដោយអនុវត្តតាមទម្លាប់ថែទាំសាមញ្ញៗប្រចាំថ្ងៃដូចខាងក្រោម៖
១. ចៀសវាងកក់សក់ញឹកញាប់ពេក
បន្ទាប់ពីកក់សក់រួច ស្បែកក្បាល និងសក់របស់យើងនឹងបាត់បង់ជាតិប្រេង ដូច្នេះស្បែកក្បាលយើងនឹងផលិតជាតិប្រេងដើម្បីជំនួសជាតិប្រេងដែលបាត់បង់ និងដើម្បីរក្សារសំណើម។
ដូច្នេះនៅពេលយើងកក់សក់ញឹកញាប់ពេក ស្បែកក្បាលយើងអាចនឹងផលិតជាតិប្រេងច្រើនជ្រុល ហើយបង្កឱ្យឫសសក់ឡើងប្រេងជាងមុន។ យកល្អយើងគួរកក់សក់រៀងរាល់ ២ ទៅ ៣ ថ្ងៃម្តង តែបើយើងបែកញើសខ្លំាង យើងគួរកក់សក់រាល់ថ្ងៃ។
២. ចៀសវាងប្រើគ្រីមបន្ទន់សក់លើឫសសក់ ឬស្បែកក្បាល
ការប្រើគ្រីមបន្ទន់សក់លើឫសសក់ ឬស្បែកក្បាលអាចបណ្តាលឱ្យឫសសក់ឡើងប្រេង ព្រោះគ្រីមបន្ទន់សក់ពោរពេញទៅដោយជាតិប្រេងដែលយើងប្រើសម្រាប់បន្ថែមជាតិប្រេងដល់សក់ដើម្បីឱ្យសក់ទន់ រលោង និងមានសំណើម។ ដូច្នេះយើងគួរប្រើគ្រីមបន្ទន់តែនៅចុងសក់ប៉ុណ្ណោះ។
៣. កាត់បន្ថយអាហារមានជាតិខ្លាញ់
ការញុំាអាហារមានជាតិខ្លាញ់ច្រើនអាចបណ្តាលឱ្យស្បែកក្បាលរបស់យើងផលិតជាតិប្រេងច្រើនដែលធ្វើឱ្យឫសសក់យើងឡើងប្រេងច្រើន។ ជំនួសមកវិញ យើងអាចញុំាបន្លែ និងផ្លែឈើឱ្យបានច្រើន ជាពិសេស អាហារដែលផ្ទុកទៅដោយវីតាមីន E ដូចជា ផ្លែបឺរ សណ្តែកដី និងគ្រាប់ផ្លែឈើជាដើម រួចទាំងអាហារសម្បូទៅដោយ B7 ដូចជា ផ្សិត ដំឡូងជ្វា និងចេក ជាដើមដើម្បីជួយឱ្យសក់មានសុខភាពល្អ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
៤. លាងសម្អាតក្រាសសិតសក់ឱ្យបានញឹកញាប់
សំណល់នៃគ្រីមបន្ទន់សក់ និងផលិតផលធ្វើម៉ូដសក់ដែលជាប់នៅលើក្រាសសិតសក់អាចធ្វើឱ្យសក់យើងឡើងជាតិប្រេង។ ដូច្នេះយើងគួរឧស្សាហ៍លាងសម្អាតក្រាសសិតសក់ជាមួយសាប៊ូឱ្យបានស្អាត។
៥. ចៀសវាងប៉ះសក់ញឹកញាប់
យើងគួរចៀសវាងយកដៃប៉ះសក់ សិតសក់ ឬបណ្តាលឱ្យសក់ធ្លាក់ប៉ះនឹងមុខរបស់យើងញឹកញាប់ពេក ព្រោះទង្វើទាំងនេះនឹងធ្វើឱ្យសក់ជាប់ជាតិប្រេងពីដៃ ឬមុខរបស់យើង។
[embed-health-tool-heart-rate]
៦. ចៀសវាងផលិតផលថែសក់មានសារធាតុស៊ីលីកូន
សាប៊ូកក់សក់ ក្រែមបន្ទន់សក់ និងផលិតផលធ្វើម៉ូដសក់ជាច្រើនមានផ្ទុកសារធាតុស៊ីលីកូនដូចជា cyclomethicone, amodimethicone និង dimethicone ដែលធ្វើឱ្យសក់ទន់ និងរលោង ប៉ុន្តែសារធាតុនេះក៏ធ្វើឱ្យសក់យើងឡើងប្រេងដែរ។
បញ្ហាសក់ឡើងប្រេងអាចកាត់បន្ថយបានបើយើងកែប្រែទម្លាប់មួយចំនួនដូចជាការផ្លាស់ប្តូររបៀបថែទាំសក់ ការប្រើប្រាស់ផលិតផលថែរក្សាសក់ និងរបបអាហារជាដើម។
អត្ថបទគួរអាន៖
- អាហារ ៧មុខ ជួយស្បែក សក់ និងក្រចកឲ្យមានសុខភាពល្
- តិចនិកថែទាំសក់មុនចូលគេង ស្រីៗយើងគួរដឹង
- ប្រុសៗឧស្សាហ៍ជ្រុះសក់ អាចសាកដោះស្រាយតាមតិចនិកនេះ
- ទម្លាប់សាមញ្ញទាំង៧នេះ អាចបណ្ដាលឲ្យសក់ជ្រុះខ្លាំងហើយស្ដើងទៅៗ
- ទាន់សក់ជ្រុះតិច សាកប្រើប្រេងធម្មជាតិទាំងនេះ បណ្ដុះកូនសក់មកវិញ
- រូបមន្តសក់ស្អាត និងភ្លឺរលោង ប្រើទឹកអង្ករ និងតែបៃតង
ចំណុចសំខាន់
- ចៀសវាងកក់សក់ញឹកញាប់ពេក
- ចៀសវាងប្រើគ្រីមបន្ទន់សក់លើឫសសក់ ឬស្បែកក្បាល
- កាត់បន្ថយអាហារមានជាតិខ្លាញ់
- លាងសម្អាតក្រាស់សិតសក់ឱ្យបានញឹកញាប់
- ចៀសវាងប៉ះសក់ញឹកញាប់
- ចៀសវាងផលិតផលថែសក់មានសារធាតុស៊ីលីកូន