backup og meta

ចូលដល់ខែរងា ចេះតែខ្ជិលងូតទឹក ប្រយ័ត្នមានបញ្ហាប៉ុន្មាននេះ

ចូលដល់ខែរងា ចេះតែខ្ជិលងូតទឹក ប្រយ័ត្នមានបញ្ហាប៉ុន្មាននេះ

គ្នា​យើង​ងូត​ទឹក​សម្អាត​រាងកាយ​យ៉ាងតិច​ក៏​ម្ដង/ថ្ងៃ​ដែរ ដើម្បី​កម្ចាត់​រាល់​ធូលី ឬ​បាក់តេរី​មិន​ល្អ​ដែល​តោង​ជាប់​លើ​ស្បែក​យើង។ ជឿ​ថា មាន​គ្នា​យើង​ខ្លះ​លួច​អត់​ងូត​ទឹក ដោយ​សារ​អាកាសធាតុ​ធ្លាក់​ខ្យល់​ត្រជាក់​ៗ​ពេក ទម្រាំ​ងូត​ទឹក​ហើយ រងា​ញាក់​រឹង​ថ្គាម។ សាក​ស្រមៃ​មើល៍ បើ​ក្នុង​ខែ​ត្រជាក់ យើង​អត់​ងូត​ទឹក​សម្អាត​ខ្លួន​ច្រើន​ថ្ងៃ ខ្លួន​យើង ស្បែក​យើង នឹង​ប្រែ​ក្លាយ​ជា​យ៉ាង​ណា​ខ្លះ​ទៅ? ប៉ុន្តែ មិន​ចាំ​បាច់​ស្រមៃ​ក៏​បាន​ដែរ ខាង​ក្រោម​នេះ ជា​បញ្ហា​យើង​អាច​ជួប​ប្រទះ ប្រសិន​បើ​ខ្ជិល​ងូត​ទឹក​ច្រើន​ថ្ងៃ​ជាប់​គ្នា។

១. មេរោគ

ជា​ទូទៅ រាងកាយ​របស់​យើង​មាន​បាក់តេរី​ច្រើន​នៅ​លើ​ស្បែក តែ​មួយ​ចំនួន​ជា​បាក់តេរី​ល្អ​ ប៉ុន្តែ​​បើ​យើង មិន​បាន​ងូត​ទឹក​ទេ ពពួក​បាក់តេរី​មិន​ល្អ​នឹង​កើន​ឡើង ហើយ​វា​អាច​ចូល​ទៅ​ក្នុង​ច្រមុះ ភ្នែក មាត់ បណ្ដាល​ឲ្យ​យើង​ឈឺ​បាន។

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

២. ឆ្លង​មេរោគ​លើ​ស្បែក

ក្រៅពីធ្វើឲ្យ​យើង​ឈឺ​ ប្រភេទ​បាក់តេរី និង​ផ្សិត​ខ្លះ​អាច​ធ្វើ​ឲ្យ​ស្បែក​​ឆ្លង​មេរោគ​ ជា​ពិសេស​ពេល​ដែល​យើង​មិន​សម្អាត​វា​ចេញ​ច្រើន​ថ្ងៃ។ Staphylococcus ជា​បាក់តេរី​រស់​នៅ​លើ​ខ្លួន​យើង ប៉ុន្តែ​វា​មិន​បង្ក​ជា​បញ្ហា​អ្វី​នោះ​ទេ លុះ​ត្រា​តែ​មាន​របួស​ដែល​អាច​ធ្វើ​ឲ្យ​​បាក់តេរី​ជ្រាប​ចូល​តាម​មុខ​របួស បង្ក​ជា​ការ​ឆ្លង​មេរោគ​បាន។

៣. ភាព​កខ្វក់​ជា​រួម

បើ​យើង​មិន​ងូត​ទឹក​សម្អាត​ធូលី ញើស ក្អែល ឬ​ប្រេង​មិន​ល្អ​ចេញ​ពី​លើ​ស្បែក​យើង​ទេ ត្រៀម​ខ្លួន​ព្រួយ​ពី​ការ​កើត​មុខ​លើ​ដង​ខ្លួន​ទៅ។ កាលណា​យើង​មិន​ផ្អាប់​ញើស ឬ​ក្អែល មុន​នឹង​លេច​ឡើង​មក ធ្វើ​ឲ្យ​យើង​បាក់​សម្រស់ និង​ត្រូវ​ចំណាយ​លុយ​ព្យាបាល​ទៀត។ ម៉្យាង​វិញ​ទៀត ការ​មិន​បាន​ងូត​ទឹក​ច្រើន​ថ្ងៃ អាច​ធ្វើ​ឲ្យ​យើង​មើល​ទៅ​មិន​ស្រស់​ថ្លា គ្មាន​អនាម័យ និង​គ្មាន​របៀប​រៀប​រយ។

លើស​ពី​នេះ បញ្ហា​ក្លិន​ខ្លួន ដែល​គ្មាន​គ្នា​យើង​ម្នាក់​ណា​ចូលចិត្ត​នោះ​នឹង​ភាយ​ចេញ​ពី​រាង​កាយ​មក។ ក្លិន​ខ្លួន កើត​ឡើង​នៅ​ពេល​ដែល​បាក់តេរី​បំបែក​សមាសធាតុ​គីមី​ក្នុង​ញើស ហើយ​បញ្ចេញ​ក្លិន​មក។ ប្រសិន​បើ​យើង មិន​ងូត​ទឹក​សម្អាត​ញើស ឬ​បាក់តេរី​អាក្រក់​ៗ​ចោល ហើយ​ប្រើ​ផលិតផល​សម្អាង​ដូចជា ឡេ ឬ​ទឹក​អប់​មាន​ក្លិន​ក្រអូប​ទៀត​នោះ គ្មាន​អ្នក​ណា​អាច​នៅ​ជិត​យើង​បាន​យូរ​ទេ។

[embed-health-tool-ovulation]

៤.រលាក​ស្បែក

​សាក​មិន​ងូត​ទឹក​ច្រើន​ថ្ងៃ​ល​មើល៍ យើង​នឹង​ឃើញ​មាន​ស្នាម​ប្រឡាក់​ពណ៌​ត្នោត​លើ​ស្បែក ហើយ​អ្នក​ជំនាញ​ខាង​សើ​ស្បែក​ហៅ​វា​ថា បញ្ហា​រលាក​ស្បែក (Dermatitis Neglecta)។ បញ្ហា​នេះ កើត​ឡើង​ដោយសារការ​កើន​ឡើង​ក្អែល ញើស keratin និង​ប្រេង​ដែល​រាងកាយ​យើង​បង្កើត​មក​ដោយ​ធម្មជាតិ។

សុខភាពស្បែក

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.bustle.com/articles/125294-5-things-that-happen-to-your-body-when-you-stop-showering-video

Showering daily — is it necessary?

https://www.health.harvard.edu/blog/showering-daily-is-it-necessary-2019062617193

What happens to your skin if you cannot access showers or soap…

https://www.simplythebasics.org/blog/2022/6/3/what-happens-to-your-skin-if-you-cannot-access-showers-or-soap

កំណែ​ប្រែបច្ចុប្បន្ន

30/10/2024

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ចាស់ៗហាមស្រីៗងូតទឹក ឬកក់សក់ក្រោយសម្រាលកូន ចុះពេទ្យវិញថាម៉េច?

ងូតទឹករាល់ថ្ងៃ តែដុះក្អែលមិនស្អាត ប្រយ័ត្នកើតគីសប្រភេទនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 30

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម