អាសបេស្តុស (Asbestos) ជាសារធាតុដែលអាចបង្កឱ្យយើងកើតជំងឺមហារីក ហើយថ្មីៗនេះ ផលិតផលម្សៅលាបទារក និងកុមារ ១២ ប្រភេទ ត្រូវបានអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ប្រកាសថាមានផ្ទុកសារធាតុនេះ។ តើគ្នាយើងដឹងទេសារធាតុនេះក៏អាចមានក្នុងផលិតផលដែលស្រីៗប្រើប្រាស់រាល់ថ្ងៃដែរ។ តើអាសបេស្តុសមានក្នុងផលិតផលអ្វីខ្លះ? យើងធ្វើម៉េចដឹងថា ផលិតណាមួយមានផ្ទុកអាសបេស្តុស និងគួរចៀសវាងរបៀបណា?
តាមការស្រាវជ្រាវបានឱ្យដឹងថា ក្រៅពីម្សៅលាបទារក និងកុមារ អាសបេស្តុសក៏មាននៅក្នុងគ្រឿងផាត់មុខដូចជា ម្សៅទ្រនាប់ ម្សៅផាត់មុខ ម្សៅផាត់ថ្ពាល់ និងម្សៅផាត់ភ្នែកមួយចំនួនដែរ។
១. ហេតុអ្វីបានជាអាសបេស្តុសមាននៅក្នុងគ្រឿងសម្អាង?
អាសបេស្តុសអាចមាននៅក្នុងគ្រឿងសម្អាងដូចបានលើកឡើងខាងលើដោយសារគ្រឿងសម្អាងទំាងនេះមានផ្ទុកសារធាតុ Talc (Talcum) ដែលជាធាតុផ្សំជួយឱ្យគ្រឿងសម្អាងមានពណ៌ស្រាល ម៉ដ្តទន់រលោង ហើយអាចជួយស្រូបសំណើម ឬញើស។
តួយ៉ាង សារធាតុ Talc ត្រូវបានប្រើជាធាតុផ្សំនៅក្នុងម្សៅផាត់មុខដែលយើងផាត់លើម្សៅទ្រនាប់ដើម្បីជួយឱ្យម្សៅទ្រនាប់នៅជាប់បានយូរ និងធ្វើមុខយើងស្ងួតរបៀបធម្មជាតិ និងមិនមើលទៅមានជាតិប្រេង ឬខ្លាញ់។
Talc និងអាសបេស្តុស (asbestos) ជាសារធាតុរ៉ែដែលនៅស្រទាប់ជាប់គ្នា ដូច្នេះក្នុងដំណើរការជីកយករ៉ែ Talc សារធាតុអាសបេស្តុសងាយនឹងជាប់ចូលជាមួយសារធាតុ Talc ណាស់ដែលធ្វើឱ្យ Talc មានផ្ទុកអាសបេស្តុស។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
២. អាសបេស្តុសក្នុងគ្រឿងសម្អាងបង្កឱ្យយើងគ្រោះថ្នាក់ដូម្តេច?
ដោយសារយើងប្រើគ្រឿងសម្អាងនៅលើផ្ទៃមុខ ដូច្នេះសារធាតុអាសបេស្តុសងាយនឹងចូលក្នុងខ្លួនយើងតាមរយៈច្រមុះ និងមាត់ណាស់ព្រោះជាប់នៅក្នុង Talc ដែលជាភាគល្អិតតូចៗ។ នៅពេលអាសបេស្តុសចូលក្នុងខ្លួនយើង សារធាតុនេះនឹងជាប់នៅក្នុងស្រទាប់សួត ឬពោះ ហើយអាចធ្វើឱ្យជាលិការសួត ឬពោះរលាក។ យូរៗទៅជាលិការសួត ឬពោះនឹងមានស្លាកស្នាម ហើយវិវត្តទៅជាជំងឺមហារីក។
[embed-health-tool-bmr]
យើងមិនអាចដឹងថា ផលិតផលគ្រឿងសម្អាងណាមាន ឬគ្មានផ្ទុកសារធាតុអាសបេស្តុសទេ។ ដូចនេះយើងត្រូវពិនិត្យឱ្យបានច្បាស់លាស់ មុននឹងទិញគ្រឿងសម្អាងប្រភេទណាមួយ។
ដើម្បីចៀសវាងសារធាតុអាសបេស្តុស យើងគួរជ្រើសរើសគ្រឿងសម្អាងដែលគ្មានសារធាតុ Talc (Talcum) ឬមានសារធាតុ Talc តែមានពាក្យថា Asbestos Free មានន័យថា អត់មានសារធាតុអាសបេស្តុស ឬត្រូវបានចំរាញយកសារធាតុអាសបេស្តុសចេញពីធាតុផ្សំ Talc រួចហើយ។ មួយវិញទៀត យើងក៏អាចជ្រើសរើសកូល័រផាត់ថ្ពាល់ និងផាត់ភ្នែកជាប្រភេទសាច់គ្រីមជំនួសឱ្យប្រភេទសាច់ម្សៅក៏បាន។
អត្ថបទគួរអាន៖
- ស្រីៗយើង នេះជារបៀបធ្វើក្រែមលាបមាត់ងាយៗតាមបែប
- វិធីខាត់ស្បែកត្រឹមត្រូវ ការពារកុំឲ្យខូចស្បែកមិនដឹងខ្លួន
- វិធីសាស្រ្តធម្មជាតិធ្វើស្រ្កាប់ខាត់ស្បែកមុខ គួរសាកល្បង
- ចែកគ្នាដឹង! វិធីកម្ចាត់មុនក្បាលខ្មៅលើច្រមុះតាមបែបធម្មជាតិ
- ប្រែបបូរមាត់ពីខ្មៅស្រអាប់ទៅជាទន់ល្មើយផ្កាឈូក ដោយរូបមន្ត ៨ យ៉ាងនេះ
- តិចនិកកម្ចាត់ខ្លាញ់កកក្រោមស្បែកភ្លៅ ស្រីៗយើងចែកគ្នាដឹង
ចំណុចសំខាន់
ដើម្បីចៀសវាងសារធាតុអាសបេស្តុស យើងគួរជ្រើសរើសគ្រឿងសម្អាង៖
- គ្មានសារធាតុ Talc (Talcum)
- ឬមានសារធាតុ Talc តែមានដាក់ថា Asbestos Free
- ឬអាចជ្រើសរើសកូល័រផាត់ថ្ពាល់ និងផាត់ភ្នែកជាប្រភេទសាច់គ្រីមជំនួសឱ្យប្រភេទសាច់ម្សៅ