backup og meta

រូបមន្តម៉ាសមុខធម្មជាតិ ជម្រុះកោសិកាចាស់ៗ សម្រាប់ស្បែកស្ងួត និងធម្មតា

រូបមន្តម៉ាសមុខធម្មជាតិ ជម្រុះកោសិកាចាស់ៗ សម្រាប់ស្បែកស្ងួត និងធម្មតា

ជា​ទូទៅ កោសិកា​ស្បែក​​ចាស់​ៗ​ កើត​ឡើង​បណ្តាល​មក​ពី​កត្តា​មួយ​ចំនួន​ដូចជា​កម្តៅ​ថ្ងៃ ការ​លាង​សម្អាត ឬ​ជម្រុះ​កោសិកា​មិន​​គ្រប់គ្រាន់ ជាតិ​ពុល​ពី​បរិយាកាស​ ក៏​ដូចជា​កត្តា​វ័យ​កាន់​តែ​ច្រើន។ ការ​ជម្រុះ​កោសិកា​ស្បែក​ជា​ប្រចាំ មាន​សារៈសំខាន់​ណាស់​ ពីព្រោះ​វា​អាច​​ជួយ​ឲ្យ​ស្បែក​ភ្លឺថ្លា​ ​លាប​ផលិតផល​​ឆាប់​ចូល បង្ការ​បញ្ហា​ស្ទះ​រន្ធ​រោម​ និង​ជួយ​បញ្ចៀស​ជំងឺ​ស្បែក​ផ្សេងៗ។ ដូច​នេះ ដើម្បី​ជម្រុះ​កោសិកា​បាន​ស្អាត​ល្អ ស្រី​ៗ​យើង​អាច​សាកល្បង​អនុវត្ត​​រូបមន្ត​ម៉ាស​​មុខ​ធម្មជាតិ​ខាង​ក្រោម​នេះ។

១. ស្បែក​ធម្មតា

  • ​ម្សៅ​ Oatmeal ដែល​កិន​ម៉់ត​១​ស្លាបព្រា​បាយ
  • ទឹក​ដោះ​គោ​ជូរ​១​ស្លាបព្រា​បាយ
  • ទឹក​ឃ្មុំ​១​ស្លាបព្រា​បាយ

របៀប​ធ្វើ៖

លាយ​គ្រឿង​ផ្សំ​បញ្ចូល​គ្នា​នៅ​ក្នុង​កូន​ចាន​មួយ​ ដោយ​ច្របល់​ឲ្យ​សព្វ​ល្អ សឹម​លាប​នៅ​លើ​ផ្ទៃ​មុខ និង​ទុក​ចោល​ប្រហែល​១៥ ទៅ​២០​នាទី​ ជាមួយ​នឹង​ការ​ម៉ាស្សា​ថ្នម​ៗ​ជា​រង្វង់ រួច​លាង​ជម្រះ​ចេញ។ ចុង​ក្រោយ​លាប​ក្រែម​ផ្តល់​សំណើម​ដល់​ស្បែក​ជា​ការ​ស្រេច។

គ្នា​យើង​ដឹង​អត់​ថា​ ម្សៅ​ Oatmeal គឺ​ជា​ភ្នាក់ងារ​ជម្រុះ​កោសិកា​ស្បែក​ដ៏​មាន​ប្រសិទ្ធភាព ដោយ​មិន​ធ្វើ​ឲ្យ​រលាក​ស្បែក​នោះ​ទេ។ ចំណែក​ទឹក​ដោះ​គោ​ជូរ ផ្ទុក​អាស៊ីដ ​lactic acid ដែល​ជួយ​ជម្រុះ​កោសិកា​ផង​ និង​ផ្តល់​សំណើម​ដល់​ស្បែក​ផង​។ រី​ឯ​ទឹក​ឃ្មុំ​ ជា​ភ្នាក់ងារ​កម្ចាត់​បាក់តេរី និង​ជួយ​ផ្តល់​សំណើម​ដល់​ស្បែក​​បាន​យ៉ាង​​ល្អ​។

ម៉ាសធម្មជាតិ

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

២. ស្បែក​ស្ងួត

  • ផ្លែ​ប៊ឺរ​ទុំ​​កិន​ឲ្យ​ម៉ត់​ល្អ១​ផ្លែ
  • ទឹក​ឃ្មុំ​១​ស្លាបព្រា​បាយ
  • ប្រេង​អូលីវ​១​ស្លាបព្រា​បាយ

​​របៀបធ្វើ៖

លាយ​គ្រឿង​ផ្សំ​ទាំង​៣​មុខ​បញ្ចូល​គ្នា ដោយ​កូរ​ឲ្យ​សព្វ​ល្អ ទើប​លាប​នៅ​លើ​មុខ និង​ក។ ទុក​ចោល​រយៈពេល​១៥ ទៅ​២០​នាទី បន្ទាប់​មក​ម៉ាស្សា​ថ្នម​ៗ ដើម្បី​ជម្រុះ​កោសិកា​ចេញ រួច​លាង​ជម្រះ​ជា​មួយ​នឹង​ទឹក​ក្តៅ​ឧណ្ហ​ៗ។ ជា​ចុង​ក្រោយ​ ផ្តល់​សំណើម​ដល់​ស្បែក​ជាមួយ​នឹង​ក្រែម​ផ្តល់​សំណើម​ជា​ការ​ស្រេច។

[embed-health-tool-ovulation]

ផ្លែ​ប៊ឺរ​សម្បូរ​ទៅ​ដោយ​អាស៊ីដ​ខ្លាញ់ និង​វីតាមីន​ជា​ច្រើន​មុខ​ ដែល​អាច​ជួយ​ផ្តល់​សំណើម​ និង​ចិញ្ចឹម​បំប៉ន​ស្បែក​។ ​ទឹក​ឃ្មុំ ជួយ​ផ្តល់​សំណើម​ដល់​ស្បែក​ និង​ជួយ​ប្រឆាំង​នឹង​ការ​រលាក​ស្បែក។ ចំណែក​ប្រេង​អូលីវ​វិញ​​ជួយ​ផ្តល់​ជាតិ​ទឹក​ និង​ជួសជុល​របាំង​ការពារ​ស្បែក​បាន​យ៉ាង​ល្អ។

យ៉ាង​ណា​មិញ ស្រី​ៗ​យើង​អាច​ជម្រុះ​កោសិកា​ចាស់​ៗ ជាមួយ​នឹង​ម៉ាស​មុខ​ធម្មជាតិ​នេះ​​ចំនួន​ម្តង​ទៅ​២​ដង​ក្នុង​មួយ​សប្តាហ៍ ហើយ​ប្រសិនបើ​យើង​មាន​បញ្ហា​​ស្បែក​អាលែកហ្ស៊ី ឬ​ងាយ​ប្រតិកម្ម​ គួរ​លាប​ម៉ាស​នេះ​នៅ​លើ​ដៃ​​ជា​មុន​សិន។

ចំណុចសំខាន់

ជា​ទូទៅ កោសិកា​ស្បែក​​ចាស់​ៗ​ កើត​ឡើង​បណ្តាល​មក​ពី​កត្តា​មួយ​ចំនួន​ដូចជា​កម្តៅ​ថ្ងៃ ការ​លាង​សម្អាត ឬ​ជម្រុះ​កោសិកា​មិន​​គ្រប់គ្រាន់ ជាតិ​ពុល​ពី​បរិយាកាស​ ក៏​ដូចជា​កត្តា​វ័យ​កាន់​តែ​ច្រើន។ ការ​ជម្រុះ​កោសិកា​ស្បែក​ជា​ប្រចាំ មាន​សារៈសំខាន់​ណាស់​ ពីព្រោះ​វា​អាច​​ជួយ​ឲ្យ​ស្បែក​ភ្លឺថ្លា​ ​លាប​ផលិតផល​​ឆាប់​ចូល បង្ការ​បញ្ហា​ស្ទះ​រន្ធ​រោម​ និង​ជួយ​បញ្ចៀស​ជំងឺ​ស្បែក​ផ្សេងៗ។ ដូច​នេះ ដើម្បី​ជម្រុះ​កោសិកា​បាន​ស្អាត​ល្អ ស្រី​ៗ​យើង​អាច​សាកល្បង​អនុវត្ត​​រូបមន្ត​ម៉ាស​​មុខ​ធម្មជាតិ​ដែលត្រូវនឹងប្រភេទស្បែករបស់ខ្លួន។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

4 DIY face masks to get rid of dead skin

https://www.healthshots.com/beauty/natural-cures/face-masks-to-remove-dead-skin/

Top 10 Natural Exfoliants That You Can Use For Your DIY Face Masks!

https://www.lifehack.org/595116/top-10-natural-exfoliants-that-you-can-use-for-your-diy-face-masks

Useful Recipes: How To Safely Make Your Own DIY Masks At Home

​​​​​https://vietnamtimes.org.vn/useful-recipes-how-to-safely-make-your-own-diy-masks-at-home-41747.html

កំណែ​ប្រែបច្ចុប្បន្ន

28/06/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Sopheng


អត្ថបទពាក់ព័ន្ធ

កំពូលម៉ាសបិទមុខធម្មជាតិទាំង៣ ជួយផ្តល់ជាតិទឹកដល់ស្បែកក្នុងរដូវរងារ

ហេតុអ្វី​ចាំបាច់​ឲ្យ​កូន​ប៉ះ​ពាល់​នឹង​ស្បែក​ម៉ាក់​ភ្លាម​ៗ ក្រោយ​ពី​សម្រាល


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 28

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម