backup og meta

គន្លឹះថែទាំស្បែកនៅរដូវភ្លៀង ជួយឲ្យស្បែកមានសុខភាពល្អ និងក្មេងជាងវ័យ

គន្លឹះថែទាំស្បែកនៅរដូវភ្លៀង ជួយឲ្យស្បែកមានសុខភាពល្អ និងក្មេងជាងវ័យ

ចូល​ដល់​ខែ​ភ្លៀង ស្បែក​របស់​យើង​ចាប់ផ្តើម​ស្ងួត​គ្រើម​ បាត់បង់​សំណើម​ ដែល​ជា​ហេតុ​នាំ​ឲ្យ​ស្បែក​ចាស់​ជាង​វ័យ​ អ៊ឹចឹងហើយ​ ស្រី​ៗ​យើង​​ត្រូវ​យកចិត្ត​ទុក​ដាក់​ជា​ពិសេស​ចំពោះ​ការ​ថែទាំ​ស្បែក​ ដើម្បី​ជៀស​ផុត​ពី​បញ្ហា​ស្បែក​ផ្សេងៗ។

បញ្ហា​ស្បែក​ទូទៅ អំឡុង​រដូវ​ភ្លៀង

  • មុន​រលាក៖ មុន​ក្រហម​ និង​ហើម​ អាច​លេច​ឡើង​នៅ​ពេល​ផ្ទៃ​មុខ ហើយ​ការ​ថែទាំ​ស្បែក​កុំ​ឲ្យ​កើត​មុន​ក៏​មាន​ភាព​ខុសៗ​គ្នា អាស្រ័យ​លើ​ប្រភេទ​ស្បែក​ដែរ។ ដើម្បី​បញ្ចៀស​ការ​បញ្ចេញ​ជាតិ​ខ្លាញ់​ច្រើន​ជ្រុល គ្នា​យើង​គួរ​ប្រើ​សាប៊ូ​ ឬ​ហ្វូម​លាង​មុខ​ដែល​គ្មាន​ជាតិ​ខ្លាញ់។
  • ត្រអក៖ រដូវ​ភ្លៀង​អាច​​បណ្តាល​ឲ្យ​យើង​កើត​ត្រអក​បាន​ ដោយ​មាន​អាការៈ​រមាស់ កន្ទួល និង​ក្រហម​នៅ​លើ​ស្បែក។
  • ស្បែក​ស្ងួត៖ ចំពោះ​អ្នក​ដែល​មាន​ស្បែក​ស្ងួត​ គឺ​ងាយ​នឹង​ឡើង​កន្ទួល​ របក​ និង​រមាស់​ស្បែក។ ដូច្នេះ​ហើយ​ ការ​ប្រើ​ក្រែម​ផ្តល់​សំណើម​ជា​ប្រចាំ​មាន​សារៈសំខាន់​ណាស់។
  • ជំងឺ​ចៃ​លើ​ស្បែក (Scabies)៖ ជំងឺ​មួយ​ប្រភេទ​នេះ កើត​ឡើង​ដោយ​សារ​តែ​ពពួក​ចៃ​តូច​ៗ តោង​ជាប់​នៅ​លើ​ស្បែក ដែល​​នាំ​ឲ្យ​ស្បែក​រមាស់ និង​ក្រហម។ ជំងឺ​ចៃ​លើ​ស្បែក អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត​បាន​ដោយ​ការ​ប៉ះពាល់​ផ្ទាល់។

គន្លឹះ​ថែទាំ​ស្បែក​ដ៏​ល្អ​បំផុត សម្រាប់​រដូវ​ភ្លៀង

១. ការ​លាង​សម្អាត​ស្បែក

ការ​លាង​សម្អាត​ស្អាត​ជា​ប្រចាំ​ មាន​សារៈសំខាន់​ណាស់​ ក្នុង​ការ​កម្ចាត់​ជាតិ​ខ្លាញ់​ដែល​លើស ធូលី​ដី និង​ញើស។ ស្រីៗ​យើង​គួរ​ប្រើ​សាប៊ូ​ ឬ​ហ្វូម​លាង​មុខ​ដែល​​គ្មានជាតិ​កាត់ និង​ស័ក្តិសម​ទៅ​នឹង​ប្រភេទ​ស្បែក យ៉ាង​ហោច​ណាស់​ឲ្យ​បាន​២​ដង​ក្នុង​មួយ​ថ្ងៃ ដើម្បី​បញ្ចៀស​ការ​កក​ស្ទះ​រន្ធ​ញើស ក៏​ដូចជា​ការ​កើត​មុន​ជា​ដើម។

២. ជម្រុះ​កោសិកា

ទន្ទឹម​នឹង​នេះ យើង​ចាំបាច់​ត្រូវ​ជម្រុះ​កោសិកា​ចាស់​ៗ​ចោល​ ឲ្យ​បាន​ម្តង ឬ​ពីរ​ដង​ក្នុង​មួយ​សប្តាហ៍។

៣. បំពេញ​ជាតិ​ទឹក

បន្ថែម​ពី​នេះ ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ ដើម្បី​ឲ្យ​ស្បែក​មាន​សំណើម​ ព្រម​ទាំង​ប្រើ​គ្រីម​ផ្តល់​សំណើម​​​ ដើម្បី​បង្ការ​​ការ​បញ្ចេញ​ខ្លាញ់​​ពី​ស្បែក​ច្រើន​ជ្រុល។

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

៤. ក្រែម​ការពារ​កម្តៅ​ថ្ងៃ

ថ្វី​ត្បិត​តែ​អាកាសធាតុ​ត្រជាក់​ស្រួល​ក៏​ពិត​មែន ប៉ុន្តែ​កាំរស្មី​ UV​ នៅ​តែ​អាច​ជ្រៀត​ចូល​ទៅ​ក្នុង​ស្បែក ក៏​ដូចជា​បំផ្លាញ​ស្រទាប់​ស្បែក។ ដូចនេះ​ យើង​គួរ​ប្រើ​ក្រែម​ការពារ​កម្តៅ​ថ្ងៃ ដែល​មាន ​SPF៣០ ឬ​ខ្ពស់​ជាង​នេះ។

៥. ជ្រើសរើស​គ្រឿង​សម្អាង​ដែល​ធុន​នឹង​ទឹក

ជាមួយ​គ្នា​នេះ យើង​គួរ​ជ្រើសរើស​ប្រភេទ​គ្រឿង​សម្អាង​ដែល​ធុន​នឹង​ទឹក​ ហើយ​មិន​រលុប ឬ​ប្រតាក​នៅ​ពេល​ដែល​ត្រូវ​ទឹក​ភ្លៀង។ លើស​ពី​នេះ ការ​ប្រើ​ប្រភេទ​គ្រឿង​សម្អាង​ស្រាល និង​តិចតួច អាច​ឲ្យ​ស្បែក​ដកដង្ហើម​បាន​ល្អ។

ថែស្បែក

[embed-health-tool-ovulation]

៦. ជៀសវាង​ប៉ះពាល់​ផ្ទៃ​មុខ

ស្រី​ៗ​យើង​ក៏​មិន​ត្រូវ​ប៉ះពាល់​ផ្ទៃ​មុខ​ញឹកញាប់​ពេក​ដែរ ដើម្បី​បញ្ចៀស​ការ​ចម្លង​ធូលី​ដី ឬ​បាក់តេរី​ទៅ​លើ​ផ្ទៃ​មុខ ​ជា​ហេតុ​នាំ​ឲ្យ​កើត​មុន និង​អាលែកហ្ស៊ី។

ចំណុចសំខាន់

ដើម្បីថែទាំស្បែកឲ្យមានសុខភាពល្អ និងក្មេងជាងវ័យនៅរដូវភ្លៀង ស្រីៗយើងគួរ៖
  • លាងសម្អាតស្បែកមួយថ្ងៃពីរដង
  • ជម្រុះកោសិកាម្តង ឬពីរដងក្នុងមួយសប្តាហ៍
  • ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់
  • ប្រើក្រែមការពារកម្តៅថ្ងៃ
  • ជ្រើសរើសគ្រឿងសម្អាងដែលធុននឹងទឹក
  • ជៀសវាងប៉ះពាល់ផ្ទៃមុខញឹកញាប់

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Monsoon Skincare Tips: Maintain Healthy Skin During Rainy Days

https://www.alluremedspa.in/monsoon-skincare-tips-to-maintain-healthy-skin/

Adapting a skincare routine for rainy days

https://timesofindia.indiatimes.com/life-style/beauty/adapting-a-skincare-routine-for-rainy-days/articleshow/111569188.cms

Skin Care Tips for Rainy Days

https://perfectimage.com/blogs/skincare/rainy-season-skin-care

កំណែ​ប្រែបច្ចុប្បន្ន

27/08/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Sopheng


អត្ថបទពាក់ព័ន្ធ

រូបមន្តម៉ាសបិទមុខធម្មជាតិផ្សំពីទឹកដោះគោជូរ ជួយឲ្យស្បែកភ្លឺថ្លា ទន់ម៉ត់រលោង!

រូបមន្តម៉ាសមុខធម្មជាតិ ជម្រុះកោសិកាចាស់ៗ សម្រាប់ស្បែកស្ងួត និងធម្មតា


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 3 weeks ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម