backup og meta

ចង់ការពារ និងថែបំប៉នស្បែកនៅរដូវរងា គ្នាយើងកុំភ្លេចគន្លឹះសម្ងាត់ទាំងនេះ

ចង់ការពារ និងថែបំប៉នស្បែកនៅរដូវរងា គ្នាយើងកុំភ្លេចគន្លឹះសម្ងាត់ទាំងនេះ

ចូល​ដល់​រដូវ​រងាភ្លាម​ ស្បែក​របស់​​យើង​នឹង​ចាប់ផ្តើម​ស្ងួត​​ខ្លាំង ហើយ​ក៏​ងាយ​រលាក​ផង​ដែរ។ អ៊ឹចឹង​ហើយ​ ស្រីៗ​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​ដល់​ស្បែក​ជា​ពិសេស ដើម្បី​ឲ្យ​ស្បែក​នៅ​តែ​មាន​សុខភាព​ល្អ ភ្លឺ​ថ្លា និង​មាន​សំណើម​​ មិន​ថា​ក្នុង​រដូវ​​ណា​​​ឡើយ។

[embed-health-tool-ovulation]

ធ្វើ​ម៉េច​កុំ​ឲ្យ​ស្បែក​ស្ងួត​ក្នុង​រដូវ​រងា?

ដើម្បី​បញ្ចៀស​បញ្ហា​​ស្បែក​ស្ងួត​ក្នុង​រដូវរងា​ ស្រី​ៗ​យើង​ចាំបាច់​អនុវត្តន៍​គន្លឹះ​សំខាន់​ៗ​ខាង​ក្រោម​នេះ៖

  • ផ្តល់​សំណើម​ជា​ទៀងទាត់​ ដោយ​ជ្រើសរើស​ក្រែម​ផ្តល់​សំណើម​ដែល​​ស័ក្តិសម​នឹង​ប្រភេទ​ស្បែក​ និង​លាប​ភ្លាម​ៗ​ក្រោយ​ពេល​ងូត​ទឹក​រួច
  • ស្លៀក​សំលៀក​បំពាក់​ឲ្យ​ជិត​ល្អ ដោយ​ប្រើ​កន្សែង​បង់​ក ស្រោម​ដៃ​ និង​មួក
  • ជៀសវាង​ងូត​ទឹក​ក្តៅ​ខ្លាំង
  • ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ ដើម្បី​រក្សា​ជាតិ​ទឹក​​ក្នុង​រាងកាយ

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

រូបមន្ត​ធម្មជាតិ​ក្នុង​ការ​ថែទាំ​ស្បែក​ក្នុង​រដូវ​រងា

ពិត​ណាស់​ ការ​ថែទាំ​ស្បែក​ក្នុង​រដូវ​នេះ មិន​ចាំបាច់​ត្រូវ​តែ​ប្រើ​សារជាតិ​កាត់​ស្បែក​ឡើយ គ្នា​យើង​អាច​អនុវត្តន៍​រូបមន្ត​ធម្មជាតិ​ទាំង​នេះ ដើម្បី​ថែ​បំប៉ន​ស្បែក​ឲ្យ​​មាន​សំណើម​ និង​មិន​ងាយ​ចាស់៖

  • ជែល​ប្រទាល​កន្ទុយ​ក្រពើ អាច​ជួយ​កាត់បន្ថយ​ការ​រលាក​ស្បែក​ ថែម​ទាំង​ផ្តល់​សំណើម​ក្នុង​ពេល​តែ​មួយ
  • លាប​ទឹក​ឃ្មុំ​នៅ​លើ​ស្បែក​សម្រាប់​ការ​ផ្តល់​សំណើម​ជ្រៅ

ស្បែក​ស្ងួត​ក្នុង​ស្ថានភាព​បែប​ណា​ ទើប​យើង​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​សើស្បែក?

  • ស្បែក​ស្ងួត​ខ្លាំង ដោយ​មាន​កន្ទួល ឬ​​របក​
  • ស្បែក​តឹង​ខ្លាំង ឬ​ឈឺចាប់
  • រលាក​ស្បែក​ធ្ងន់ធ្ងរ
  • មាន​ពងបែក ឬ​ប្រតិបត្តិ​ខ្លាំង
  • មាន​ជំងឺ​រលាក​ស្បែក​រ៉ាំរ៉ៃ និងត្រអក។ល។

ថែស្បែករដូវរងារ

ចំណុចសំខាន់

ធ្វើ​ម៉េច​កុំ​ឲ្យ​ស្បែក​ស្ងួត​ក្នុង​រដូវ​រងា?


ដើម្បី​បញ្ចៀស​បញ្ហា​​ស្បែក​ស្ងួត​ក្នុង​រដូវរងា​ ស្រី​ៗ​យើង​ចាំបាច់​អនុវត្តន៍​គន្លឹះ​សំខាន់​ៗ​ខាង​ក្រោម​នេះ៖
  • ផ្តល់​សំណើម​ជា​ទៀងទាត់​ ដោយ​ជ្រើសរើស​ក្រែម​ផ្តល់​សំណើម​ដែល​​ស័ក្តិសម​នឹង​ប្រភេទ​ស្បែក​ និង​លាប​ភ្លាម​ៗ​ក្រោយ​ពេល​ងូត​ទឹក​រួច
  • ស្លៀក​សំលៀក​បំពាក់​ឲ្យ​ជិត​ល្អ ដោយ​ប្រើ​កន្សែង​បង់​ក ស្រោម​ដៃ​ និង​មួក
  • ជៀសវាង​ងូត​ទឹក​ក្តៅ​ខ្លាំង
  • ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ ដើម្បី​រក្សា​ជាតិ​ទឹក​​ក្នុង​រាងកាយ

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Winter Skin Care Guide: How To Protect And Nourish Your Skin During The Cold Season

https://sahyadrihospital.com/blog/winter-skin-care-guide-how-to-protect-and-nourish-your-skin-during-the-cold-season/

10 tips for protecting your skin in the cold weather

https://www.nyp.org/patients-and-visitors/advances-consumers/issues/10-tips-for-protecting-your-skin-in-the-cold-weather

It’s Frigid Outside—Here’s How to Protect and Nourish Your Winter Complexion

https://www.vogue.com/article/winter-skin-routine

កំណែ​ប្រែបច្ចុប្បន្ន

09/12/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Sopheng


អត្ថបទពាក់ព័ន្ធ

ស្រីៗចូលដល់វ័យ៣០ឆ្នាំឡើង ត្រូវចេះតិចនិកថែទាំស្បែកកុំឲ្យជ្រីវជ្រួញ

គន្លឹះថែទាំស្បែកនៅរដូវភ្លៀង ជួយឲ្យស្បែកមានសុខភាពល្អ និងក្មេងជាងវ័យ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ a week ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម