គ្នាយើងមិនតិចទេដែលធ្លាប់ឃើញស្រីៗមានដុះពុកមាត់ ឬអ្នកកំពុងអានហ្នឹង ដុះពុកមាត់ដូចប្រុសៗដែរ។ ស្រីៗឲ្យតែមានរោមច្រើន (រោមដៃ ជើង ឬពុកមាត់) ភាគច្រើនទទួលបានការចាប់អារម្មណ៍ពីមនុស្សជុំវិញខ្លួន។ ម៉េចបានស្រីៗបែរជាមានពុកមាត់ដូចប្រុសៗ? តាមបែបវិទ្យាសាស្ត្រ ពុកមាត់បង្កឡើងដោយហ្សែន អ័រម៉ូន ឬកត្តាវេជ្ជសាស្ត្រ។
១- ជំងឺរោមច្រើន
ជំងឺរោមច្រើន (Hirsutism) សំដៅលើការលូតលាស់រោមខ្លាំង ដែលផ្តោតសំខាន់លើចង្កា និងលើបបូរមាត់ ព្រមទាំងអាចកើតនៅបរិវេណផ្សេងទៀត។ ជំងឺរោមច្រើនបង្កឡើងដោយកម្រិតឡើងខ្ពស់នៃអ័រម៉ូនតេស្តូស្តេរ៉ូន ដែលជាអ័រម៉ូនភេទឈ្មោល។ Hirsutism ជាជំងឺតពូជ មានន័យថា បើនរណាម្នាក់ក្នុងគ្រួសារកើត ឬមានរោមច្រើន សមាជិកម្នាក់ទៀតអាចកើតដូចគ្នា។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
២- អ័រម៉ូនច្រើនហួស
ជំងឺក្រពេញអាដ្រេណាល់ ផលិតអ័រម៉ូនភេទហួសហេតុ ជាសភាពជំងឺតពូជ។ អ័រម៉ូនស្តេរ៉យ (គ័រទីហ្សុល និងអង់ដ្រូសែន) ឡើងខ្ពស់ ពីក្រពេញអាដ្រេណាល់ ដែលភ្ញោចការលូតលាស់រោមលើមុខ។
៣- អូវែកើតដុំគីសទឹកច្រើន
ស្រ្តីដែលមានជំងឺអូវែកើតដុំគីសទឹកច្រើន តាមធម្មតា មានរោមលើមុខក្រមៅ ដោយសារតែអតុល្យភាពអ័រម៉ូន។ ក្រៅពីមានពុកមាត់ ស្រីៗដែលមានអូវែកើតដុំគីសច្រើន អាចឡើងទម្ងន់ខុសធម្មតា និងមករដូវមិនទៀង។
[embed-health-tool-bmi]
៤- អ័រម៉ូនគ័រទីហ្ស៊ុល
អ័រម៉ូនគ័រទីហ្ស៊ុល (Cortisol) កើនឡើង ដែលជាអ័រម៉ូនស្តេរ៉យ បញ្ចេញ ពេលយើងមានអារម្មណ៍តានតឹង ឬហៅថា Cushing’s syndrome បណ្តាលឲ្យអតុល្យភាពអ័រម៉ូន និងជំរុញឲ្យលូតលាស់រោមមុខច្រើនខុសធម្មតា។
៥- ដុំសាច់
ដុំសាច់ដែលវិវត្តក្នុងក្រពេញអាដ្រេណាល់ ឬក្នុងអូវែ អាចជំរុញការបញ្ចេញអ័រម៉ូនភេទឈ្មោលក្នុងរាងកាយស្ត្រី ដូចជា ស្បែកមុខកាន់តែក្រាស់។ បើសម្គាល់ឃើញការផ្លាស់ប្ដូររោមមុខលឿន រដូវមិនទៀង ឬសំឡេងឡើងគ្រលរ គួរទៅពេទ្យភ្លាម។
៦- ថ្នាំ
យើងអាចដុះពុកមាត់ បើប្រើថ្នាំមួយចំនួនមាន៖
– Minoxidil៖ ថ្នាំព្យាបាលជំងឺជ្រុះសក់
– Anabolic steroids៖ អ័រម៉ូនតេស្តូស្តេរ៉ូនសំយោគ
– អ័រម៉ូនតេស្តូស្តេរ៉ូន៖ ថ្នាំបំពេញកង្វះអ័រម៉ូនតេស្តូស្តេរ៉ូន
– Cyclosporine៖ ថ្នាំបង្អន់ប្រព័ន្ធភាពស៊ាំ ដែលផ្តល់មុនវះកាត់ផ្សាំប្តូរសរីរាង្គ។
អត្ថបទគួរអាន៖
- ម៉េចបានចេះតែរបកស្បែកដៃ? គួរដោះស្រាយបែបណា?
- តិចនិកជ្រើសរើសផលិតផលឲ្យត្រូវនឹងសភាពស្បែក បង្ការបញ្ហាផ្សេងៗ
- មិនចង់ឲ្យមុខឡើងជាំ ស្រីៗគួរចេះតិចនិកទាំងនេះ
- ចេះតិចនិកងាយៗទាំងនេះ ការពារកុំឱ្យប្រេះកែងជើង
- ខូឡាជែនល្អចំពោះសម្រស់ និងសុខភាព រកបានពីអាហារណាខ្លះ?
- ចង់បានស្បែកស្រស់ថ្លា គួរកាត់បន្ថយអាហារប៉ុន្មានមុខនេះ
៧- គ្រប់គ្រង និងកែខៃរោមមុខដែលមិនចង់បាន
ការមានពុកមាត់បង្កឡើងដោយអ័រម៉ូន។ ការគ្រប់គ្រងអ័រម៉ូនក្នុងខ្លួនអាចដោះស្រាយ ឬកាត់បន្ថយបាន។ ស្រីៗធាត់ខ្លាំង គួរសម្រក ព្រោះធាត់ពេកអាចរំខានការផលិត ឬគ្រប់គ្រងកម្រិតអ័រម៉ូន។ ទម្ងន់រាងកាយល្អ អាចរក្សាអ័រម៉ូនឲ្យដើរត្រូវគន្លងដោយមិនត្រូវការថ្នាំ។
បើរោមមុខបង្កដោយអូវែមានដុំគីសទឹកច្រើន ឬដោយសារវិបត្តិខុសធម្មតានៃក្រពេញអាដ្រេណាល់ យើងត្រូវការព្យាបាលដោយវេជ្ជសាស្ត្រ។ ថ្នាំពន្យារកំណើត ឬថ្នាំប្រឆាំងអ័រម៉ូនអង់ដ្រូសែន អាចជួយអ័រម៉ូនឲ្យត្រឡប់មកតុល្យភាពវិញបាន។
ការប្រើថ្នាំព្យាបាល (Eflornithine) លាបពីខាងក្រៅ អាចនឹងបន្ថយល្បឿនដុះរោមមុខបាន។ ប៉ុន្តែ អាចរោលស្បែកបាន។ ជម្រើសមួយទៀត អាចកោរ ឬបករោមដោយបាញ់កាំរស្មីឡាស៊ែរបាន។
ចំណុចសំខាន់
- ជំងឺរោគច្រើន
- អ័រម៉ូនច្រើនហួស
- អូវែកើតដុំគីសទឹកច្រើន
- អ័រម៉ូនគ័រទីហ្ស៊ុល
- ដុំសាច់
- ថ្នាំ