ស្បែក

ស្បែក - សុខភាពស្បែក​ ជាពិសេស​ស្រីៗ អាច​ស្វែងយល់​ពី​បញ្ហា​ស្បែក ជំងឺ​ស្បែក បញ្ហា​រលាក ក្រិន ឬ​របក​ស្បែក​​នានា និង​វិធីដោះស្រាយ​ងាយៗ​បាន​នៅទីនេះ

ចំណេះដឹងទូទៅ

ស្បែក

រូបមន្តម៉ាសបិទមុខធម្មជាតិផ្សំពីទឹកដោះគោជូរ ជួយឲ្យស្បែកភ្លឺថ្លា ទន់ម៉ត់រលោង!

ម៉ាសបិទ​មុខ​ធម្មជាតិ​ជា​ជម្រើស​ដ៏​ប្រសើរ​មួយ​ សម្រាប់​ស្រី​ៗ​ដែល​ចង់​បាន​ស្បែក​ស្រស់ស្អាត ប៉ុន្តែ​​ចំណាយ​តិច​ និង​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់។ ពិត​ណាស់​ ក្រៅ​ពី​មាន​គុណប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព ទឹក​ដោះ​គោ​ជូរ​ក៏​ដើរ​តួ​យ៉ាង​សំខាន់​ជួយ​ឲ្យ​សម្រស់​យើង​កាន់​តែ​ទាក់ទាញ​ទ្វេ​ដង អ៊ីចឹង​ហើយ​ គ្នា​យើង​កុំ​ភ្លេច​សាក​ធ្វើ​ម៉ាស​ធម្មជាតិ​ដែល​ផ្សំ​ឡើង​ពី​ទឹក​ដោះ​គោ​ជូរ​ទាំង​អស់​គ្នា​ណា៎! តើ​ម៉ាស​​ទឹក​ដោះ​គោ​ជូរ​មាន​គុណប្រយោជន៍​​អ្វី​ខ្លះ​ចំពោះ​ស្បែក? ១. ជម្រុះ​កោសិកា​ចាស់​នៃ​ស្បែក ទឹក​ដោះ​គោ​ជូរ​ផ្ទុក​នូវ​ពពួក​ Lactic acid ដែល​អាច​ជួយ​សម្អាត​ ជម្រុះ​កោសិកា​ចាស់​ៗ ក៏​ដូចជា​ជួយ​បង្កើន​កោសិកា​ថ្មី​ៗ​នៃ​ស្បែក។ ជាង​នេះ​ទៅ​ទៀត​ ​Lactic acid​ ក៏​មិន​បង្ក​ការ​រលាក​ផង​ដែរ​ នៅ​​ពេល​ដែល​យើង​ជម្រុះ​កោសិកា​ចាស់​ៗ។ ២. ពន្យារ​ភាព​ចាស់ គ្នា​យើង​ដឹង​អត់​ថា ​ការ​ប្រើ​ទឹក​ដោះ​គោ​ជូរ​ជា​ទៀងទាត់​ អាច​ជួយ​ពន្យារ​ភាព​ចាស់​យ៉ាង​ស័ក្តិសិទ្ធ​​ ពីព្រោះ​ទឹក​ដោះ​គោ​ជូរ ផ្ទុក​ bioactive peptide ដែល​អាច​ជួយ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៣. ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា និង​កាត់បន្ថយ​ការ​កើត​មុន សារធាតុ ​lactic acid នៅ​ក្នុង​ទឹក​ដោះ​គោ​ជូរ​ ក៏​អាច​ជួយ​ទប់ស្កាត់​ការ​កើត​នៃ​អង់ស៊ីម ​tyrosinase ដែល​ជា​ភ្នាក់ងារ​ធ្វើ​ឲ្យ​ស្បែក​ស្រអាប់​មិន​ភ្លឺ​ថ្លា ហើយ​ស័ង្កសី​ក៏​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​កាត់បន្ថយ​បញ្ហា​កើត​មុន​ផង​ដែរ។ ម៉ាស​ទឹក​ដោះ​គោ​ជូរដែល​ស្រី​ៗយើង​មិន​គួរ​រំលង [embed-health-tool-ovulation] ១. ម៉ាស​ផ្លែ​បឺរ និង​ទឹក​ដោះ​គោ​ជូរ ទឹក​ដោះ​គោ​ជូរ​កន្លះ​ពែង ផ្លែ​បឺរ​កន្លះ​ផ្លែ ជែល​ប្រទាល​កន្ទុយ​ក្រពើ​ចំនួន​២​ស្លាបព្រា​បាយ វិធី​ធ្វើ​៖ លាយ​គ្រឿង​ផ្សំ​ទាំង​អស់​បញ្ចូល​គ្នា​ ដោយ​កូរ​ឲ្យ​សព្វ​ល្អ សឹម​លាប​លើ​ផ្ទៃ​មុខ និង​ក។ ទុក​រយៈពេល​ពី​២០ ទៅ​២៥​នាទី រួច​លាង​ទឹក​ចេញ។ ២. ម៉ាស​ទឹក​ឃ្មុំ និង​ទឹក​ដោះ​គោ​ជូរ […]

ស្វែងរក ស្បែក

ស្បែក

ញ៉ាំពពួកបន្លែផ្លែឈើទាំងនេះ ល្អជាងខូឡាជែនកំប៉ុងទៀត

មាន​មិត្ត​នារី​ជាច្រើន​បាន​ជ្រើសរើស​ផលិតផល​ខូឡាជេន​ស្រាប់​មក​ញ៉ាំ ដើម្បី​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា និង​មើល​ទៅ​មាន​សំណើម​ស្រស់​ស្អាត។ ប៉ុន្តែ​នៅ​ពេល​យើង​ទិញ​ផលិតផល​កំប៉ុង ឬ​ប្រអប់​ស្រាប់ យើង​មិន​ដឹង​ប្រភព និង​អាច​ជឿជាក់​បាន​កម្រិត​ថា ថា​ផ្សំ​ពី​វត្ថុ​ធាតុ​ដើម និង​មាន​ការ​វេច​ខ្ចប់​ត្រឹមត្រូវ។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ​បាន​ឲ្យ​ដឹង​ថា បើ​ចង់​ផឹក​ខូឡាជេន​ទិញ​ស្រាប់ ស្រីៗ​គួរតែ​ងាក​មក​ញ៉ាំ​ពពួក​បន្លែ​ផ្លែឈើ​មួយ​ចំនួន​វិញ ជា​ពិសេស​ពពួក​បន្លែ​ពណ៌​លឿង គឺ​សម្បូរ​ទៅ​ដោយ​ខូឡាជេន​ជាង​បន្លែ ផ្លែ​ឈើ​ដទៃ។ ១- ត្របែក វីតាមីន C ដើរ​តួយ៉ាង​សំខាន់​ក្នុង​ការ​ផលិត​ប្រូសេស្តេរ៉ូន​ដែល​ជា​ប្រភព​កូឡាជែន​ដល់​ស្បែក ដូច្នេះ​ការ​ទទួល​បាន​វីតាមីន C គ្រប់គ្រាន់​ចាំបាច់ ហើយ​ពពួក​ស្វាយ ក្រូច​គឺ​សម្បូរ​ទៅ​ដោយសារ​ធាតុ​ចិញ្ចឹម​មួយ​នេះ ជាពិសេស​ត្របែក​នេះ​តែម្ដង។ ២- ត្រី យើង​ដឹង​ហើយ​ថា ខូឡាជែន​ដែល​លក់​លើ​ទីផ្សារ​ផ្សំ​ឡើង​ពី​ត្រី និង​សាច់​ជាដើម ដូចនេះ​ស្រីៗ​អាច​ញ៉ាំ​អាហារ​ដែល​ចម្អិន​ពី​ត្រី​ឲ្យ​បាន​ច្រើន​ក៏​ទទួល​បាន​ប្រសិទ្ធភាព​ដូចគ្នា។ ៣- ស៊ុត ផ្នែក​ពណ៌​ស​របស់​ស៊ុត មាន​ផ្ទុក​អាមីណូ​អាស៊ីដបរិមាណ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ ដែល​វា​ជា​សមាសធាតុ​ចាំបាច់ សម្រាប់​ផលិត​កម្ម​ខូឡាជែន។ ៤- សណ្ដែក សណ្ដែក គឺជា​អាហារ​មាន​ជាតិ​ប្រូតេអ៊ីន​ខ្ពស់ ដែល​ជា​រឿយៗ​មាន​ផ្ទុក​អាស៊ីដ​អាមីណូ​ចាំបាច់​សម្រាប់​ការ​សំយោគ​ខូឡាជែន។ លើស​ពី​នេះ​​សណ្ដែក​ភាគច្រើន​សម្បូរ​ទៅ​ដោយ​ទង់ដែង ដែល​ជា​សារធាតុ​ចិញ្ចឹម​ចាំបាច់​មួយ​ទៀត សម្រាប់​ផលិត​ខូឡាជែន។ ៥- គ្រាប់​ស្វាយ​ចន្ទី គ្រាប់​ស្វាយ​ចន្ទី​សម្បូរ​ស័ង្កសី និង​ទង់ដែង​ដែល​សារធាតុ​ទាំងពីរ​នេះ​ជួយ​បង្កើន​សមត្ថភាព​របស់​រាងកាយ​ក្នុង​ការ​បង្កើត​ខូឡាជែន។ ៦- ប៉េងប៉ោះ ប្រភព​វីតាមីន C មួយ​នេះ​អាច​ផ្តល់​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ដល់​ទៅ​ជិត ៣០ ភាគរយ​នៃ​សារធាតុ​ខូឡាជែន។ ផ្លែ​ប៉េងប៉ោះ​ក៏​មាន​ផ្ទុក​សារជាតិ​លីកូទីន ដែល​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ការពារ​ការ​រលាក​ដល់​ស្បែក។ ៧- ម្ទេស​លឿង ម្ទេស​លឿង​ក៏​សម្បូរ​វីតាមីន C ខ្ពស់ ព្រម​ទាំង​ផ្ទុក​សារធាតុ Capsaicin […]


ស្បែក

វិធីធ្វើម៉ាសបិទមុខនៅផ្ទះខ្លួនឯង សម្រាប់ស្បែក​ ៦ ប្រភេទ

គ្នាយើង​មាន​បញ្ហា​មុខ​ឡើង​មុន មុខ​មាន​ខ្លាញ់ ឬ​ស្នាមជ្រួញ​មែន​ទេ? ការ​មាន​ស្បែក​ស្អាត​មិន​មែន​មក​ពី​កត្តាហ្សែន​តែ​មួយ​មុខ​ទេ ប៉ុន្តែ​ការ​ថែទាំ​ស្បែកជាប្រចាំ​​ក៏​ជួយ​ដល់​សុខភាព​ស្បែក​ដែរ​ដោយ​ជួយ​សម្អាត កម្ចាត់​កោសិកា​ងាប់ និង​ផ្តល់​សំណើម​ដល់​មុខ។ យើង​អា​ចថែទាំ​ស្បែក​មុខបាន​ដោយ​ធ្វើ​​​ម៉ាសបិទ​មុខ​បាន​ដោយ​ខ្លួនឯង​នៅ​ផ្ទះ​ទៅ​តាម​ប្រភេទ​ស្បែក​មុខ​របស់​យើង។ ១. ម៉ាស​សម្រាប់​មុខ​ឡើង​មុន មុន​គឺ​ជា​បញ្ហា​ស្បែក​ទូទៅ​មួយ​ដែល​យើង​តែង​ជួប​ប្រទះ។ មុន​កើត​ឡើង​នៅ​ពេល​ខ្លាញ់ កោសិកា​ស្បែក​ងាប់ និង​បាក់តេរី​ស្ទះ​នៅ​នឹង​រន្ធ​ញើស។ ប៉ុន្តែ​ប្រូតេអ៊ីន​ក្នុង​ស៊ុត​ពណ៌​ស​អាច​កម្ចាត់​បាក់តេរី​នៅ​លើ​ស្បែក និង​ជួយ​បំបាត់​ស្នាម​ជាំ​បាន។ គ្រឿង​ផ្សំ​៖ ​ស៊ុត​ពណ៌​ស​ ២ ទៅ ៣​ គ្រាប់។ របៀប​ធ្វើ៖ ​យក​ស៊ុត​ពណ៌​ស​ដាក់​ក្នុង​ចាន​ រួច​យក​សំឡី​ជ្រលក់​នឹង​ស៊ុត​ពណ៌ស ហើយ​ជូត​ថ្នមៗ​លើ​មុខ។ ក្រោយ​ពី​ជូត​ហើយ​ទុក​ចោល​ ១០ ​ទៅ ១៥ ​នាទី និង​ជូត​សម្អាត​ជាមួយ​កន្សែង​សើម​។ បន្ទាប់​ពី​នេះ​លាប​ទឹក​សំណើម (moisturizer)លើ​ផ្ទៃមុខបន្ថែម។ ២. ម៉ាស​សម្រាប់​មុខ​ឡើង​ពណ៌​ ការ​ប្រែ​ពណ៌​លើ​ស្បែក​កើត​ឡើង​នៅ​ពេល​ដែល​មុន​បាន​ជា​សះ​ស្បើយ ហើយ​វា​ត្រូវ​បាន​គេ​ហៅ​ថា​ការ​ឡើង​ពណ៍​លើ​ស្បែក​ក្រោយ​មាន​ការ​រលាក (post-inflammatory hyperpigmentation)។ សម្រាប់​បញ្ហា​ស្បែក​បែបនេះ​យើង​អាច​ធ្វើ​ម៉ាស​ល្មៀត​ដោយ​ខ្លួន​ឯង​ដើម្បី​កាត់បន្ថយ​ការរលាក។ គ្រឿង​ផ្សំ៖ ​ម្សៅ​ល្មៀត ១ ស្លាបព្រា​កាហ្វេ និង​ទឹក​ឃ្មុំ ១ ទៅ ២​ស្លាបព្រាកាហ្វេ។ របៀប​ធ្វើ៖ ​​យក​ម្សៅ​ល្មៀត​ទៅ​លាយ​ជាមួយ​នឹង​ទឹកឃ្មុំ រួច​យក​មក​ម៉ាស្សា​ថ្នមៗ​លើ​មុខ និង​ទុក​ចោល​ ១០ នាទី។ បន្ទាប់ពី​នេះ​លាង​សម្អាត​នឹង​ទឹក​ក្ដៅ​ឧណ្ហៗ។ ៣. ម៉ាស​សម្អាត​រន្ធញើស Oatmeal […]


ស្បែក

ស្បែកស្ងួតបណ្ដាលមកពី​កត្តាទាំងនេះ តើ​​ត្រូវដោះស្រាយ​បែបណា?

ស្បែក​បាត់​បង់​សំណើម​​អាស្រ័យ​លើ​លក្ខខណ្ឌ​ពិសេស​ពីរ​គឺ​ការ​ខ្វះ​ជាតិ​ទឹក ​ឬ​ស្ងួត។ ស្បែក​ខ្សោះ​ជាតិ​ទឹក​សំដៅ​ទៅ​លើ​ស្ថាន​ភាព​ដែល​ស្បែក​ខ្វះ​ជាតិ​ទឹក ឯ​ស្បែក​ស្ងួត​វិញ​គឺ​សំដៅ​ទៅ​លើ​ស្ថាន​ភាព​ដែល​ស្បែក​កង្វះ​ជាតិ​ប្រេង​ធម្មជាតិ​ហើយត្រូវបានគេស្គាល់ថាជាសេបូម (sebum)។ ប្រភេទ​នៃ​ស្បែក​ត្រូវបានគេចែកជាស្បែកធម្មតា ស្បែកស្ងួត ស្បែកប្រតិកម្ម និងស្បែកដែលសម្បូរខ្លាញ់ ​ជា​ធម្មតាមនុស្សយើងកើតមកមានស្បែកតែមួយប្រភេទ ហើយ​ស្ថានភាព​នៃស្បែក​គឺអាចខុស​គ្នាទៅ​តាម​ពេលវេលា និងរដូវកាល។ រោគសញ្ញានៃស្បែកដែលបាត់បង់សំណើមមានរបកស្បែក ស្បែក​ឡើងជ្រួញ ក្រហម និងរលាក។ តើអ្វីដែលបណ្តាលឲ្យស្បែក​បាត់​បង់សំណើមពិតប្រាកដនោះ? ១– កត្តាវ័យ ភាពចាស់ជរា​គឺ​ជាដំណើរ​ការ​ខាង​ក្នុងមួយរបស់​មនុស្សយើង​គ្រប់រូប ហើយរាងកាយយើង​នឹងមាន​ភាពចាស់ទៅៗ​ទោះបីជាយើង​មិនបានត្រៀមខ្លួនរួចរាល់ក៏ដោយ។ នៅ​ពេលដែល​មុខងារនៃក្រពេញ sebaceous របស់ស្បែកមាន​ការ​ថយ​ចុះ​ នោះសំណើម​របស់​ស្បែក​ក៏ត្រូវ​​ថយចុះ​ដែរ​។ ស្រទាប់ស្បែក​មាន​នាទី​ក្នុង​ការផលិតជាតិខ្លាញ់សម្រាប់​ជា​រណាំង​ការពារ Stratum Corneum និងបន្ថយ​ភាព​ចាស់។ លំហូរ​ឈាម​ទៅកាន់​ស្បែកក៏ត្រូវ​បាន​ថយចុះដែរ​នៅពេល​ដែល​ការផលិត​ប្រេងធម្មជាតិ​ ឬខ្លាញ់​របស់ស្បែក​ត្រូវ​កាត់បន្ថយ។ អត្ថបទពាក់ព័ន្ធ៖  ស្ថានភាពស្បែក ​​៤ ប្រភេទនេះ គ្នាយើងគួរដឹង ដើម្បីងាយស្រួល​ថែទាំ ផ្លែល្ពៅមានប្រយោជន៍ដល់បេះដូង ភ្នែក និងស្បែក ក្តៅខ្លាំងអ៊ីចឹង បើ​ស្រលាញ់​ស្បែក​ ត្រូវ​ដឹង​​វីតាមីនសំខាន់ៗ​ទាំងនេះ វីតាមីន C លាក់កំពូលអត្ថប្រយោជន៍ អាចជួយស្បែកឲ្យស ភ្លឺរលោង ២- កត្តាអាកាសធាតុ ឬបរិស្ថាន ការត្រូវពន្លឺព្រះអាទិត្យយូរអា​ចធ្វើឲ្យ​ជាតិទឹកដែល​មាននៅ​លើស្បែករបស់​យើង​អាចហួតបាន ដែលជាហេតុបណ្តាលឲ្យស្បែកយើងស្ងួត។ ក្រៅពីនេះ ការធ្លាក់ខ្យល់ ខ្យល់ត្រជាក់ដែលចេញពីម៉ាស៊ីនត្រជាក់ កំដៅដែលចេញពីម៉ាស៊ីនកម្តៅ និងសីតុណ្ហាភាពដែល​ទាប​ក៏អាចបណ្តាល​ឲ្យ​ស្បែក​ស្ងួតបានផងដែរ។ សីតុណ្ហាភាពដែលខ្ពស់ ឬទាបពេកសុទ្ធតែអាចបណ្តាលឲ្យស្បែកយើង​បាត់បង់សំណើម និងឆាប់ចាស់បាន។ ៣- ការងូត និងត្រាំទឹកក្តៅ ការងូត ឬត្រាំទឹកក្តៅអាចជាជម្រើសដ៏ល្អមួយពិសេសក្នុងអំឡុងពេលអាកាសធាតុ​ចុះ​ត្រជាក់ ឬរដូវរងា ប៉ុន្តែមិនចាំបាច់ត្រូវប្រើក្នុងរយៈពេលយូរឡើយ។ […]


ស្បែក

ស្ថានភាពស្បែក ​​៤ ប្រភេទនេះ គ្នាយើងគួរដឹង ដើម្បីងាយស្រួល​ថែទាំ

ជាទូទៅ​ស្បែករបស់មនុស្សយើង​មានបួនប្រភេទសំខាន់ៗ។ តើយើងអាច​កំណត់​ប្រភេទស្បែករបស់​យើង​បាន​យ៉ាង​ដូចម្តេច? តោះស្វែង​យល់​ពី​ព័ត៌មានលម្អិត​អំពីស្បែក​របស់​យើង​នៅក្នុងអត្ថបទនេះទាំងអស់គ្នា​។ ១- ស្បែកធម្មតា សភាពស្បែក៖ មិនស្ងួត គ្មានខ្លាញ់។ មានអារម្មណ៍ថាមាន​ផាសុកភាព។ លក្ខណៈ៖ – សមាមាត្រប្រេង  ទឹកនៅលើស្បែកមានតុល្យភាពល្អ។ – មានភាព​ខូចខាតស្បែកតិចតួច ឬគ្មាន។ – ស្ទើរតែមើលមិនឃើញរន្ធញើស។ – មិនងាយមានប្រតិកម្មនឹងផលិតផលថ្មី។ របៀប​ថែទាំ៖ – ផ្តោតលើការថែរក្សាស្បែកបែបមូលដ្ឋាន (ការលាងមុខ  ផ្តល់សំណើម  ការពារកម្តៅថ្ងៃ) ដើម្បីរក្សាស្បែកឲ្យតឹងល្អ​។ – ផលិតផលប្រឆាំងភាពចាស់អាចប្រើបាននៅពេលចាំបាច់។ អត្ថបទពាក់ព័ន្ធ៖  ផ្លែល្ពៅមានប្រយោជន៍ដល់បេះដូង ភ្នែក និងស្បែក ក្តៅខ្លាំងអ៊ីចឹង បើ​ស្រលាញ់​ស្បែក​ ត្រូវ​ដឹង​​វីតាមីនសំខាន់ៗ​ទាំងនេះ វីតាមីន C លាក់កំពូលអត្ថប្រយោជន៍ អាចជួយស្បែកឲ្យស ភ្លឺរលោង ២- ស្បែកប្រតិកម្ម សភាពស្បែក៖ ស្ងួតថ្ពាល់ ថ្ងាស តែ​តំបន់ខ្លះទៀតមានសភាពធម្មតា។ លក្ខណៈ៖ – សមាមាត្រប្រេង  ជាតិទឹកចែកចាយមិនស្មើគ្នា។ – ស្បែកមានភាពខូចខាតតិចតួច។ – តំបន់ដែលសំបូរជាតិខ្លាញ់នឹងមានការរីករន្ធញើស ងាយមានមុនក្បាលខ្មៅ ឬក្រពេញខ្លាញ់ sebaceous។ ប្រភេទស្បែកសំខាន់ៗមានពីរគឺស្បែកខ្លាញ់ប្រតិកម្ម (ស្បែកមានជាតិប្រេងច្រើនកន្លែង ពិសេសនៅតំបន់ T នៅ​លើ​ផ្ទៃមុខ) និងស្បែកស្ងួតប្រតិកម្ម (តំបន់ស្បែកស្ងួតច្រើនជាងតំបន់ផ្សេងទៀត) ។ របៀប​ថែទាំ៖ – ជ្រើសរើស​ផលិតផលប្រើប្រាស់​ត្រូវផ្អែកលើប្រភេទនៃជាតិ​ខ្លាញ់ ឬភាព​ស្ងួតរបស់ស្បែក​។ – ផលិតផលដែលត្រូវប្រើចម្បងគឺផលិតផលសម្រាប់​ស្បែកមាន​ខ្លាញ់ មានសាប៊ូលាងសម្អាតស្បែកសំរាប់រដូវក្តៅ និងផលិតផលផ្តល់សំណើមនៅរដូវរងា។ ៣- ស្បែកស្ងួត សភាពស្បែក៖ ស្បែកស្ងួត តឹង និង​មានអារម្មណ៍មិនស្រួលក្នុង​ខ្លួន។ លក្ខណៈ៖ – មានអារម្មណ៍ថាស្បែកតឹង មិនស្រួល រមាស់ ពិសេសក្រោយពេលលាងសម្អាតរួច។ – ស្បែកងាយមានផ្សិត។ – ងាយប្រតិកម្មជាងធម្មតា។ – រន្ធញើសតូច។ – មានស្នាមជ្រួញដែលមើលមិនសូវដឹង។ របៀបថែទាំ៖ – ផ្តល់សំណើម និងប្រេងឲ្យបានទៀងទាត់។ – យើង​ត្រូវផ្ដល់សំណើមឲ្យ​ស្បែក ដោយ​អាចប្រើម៉ាស់ពេលគេង សេរ៉ូម និង​ផលិត​ផល​ផ្ដល់​សំណើម​ដល់ស្បែក។ – បន្ថែមក្រែមលាបជុំវិញភ្នែក ព្រោះកន្លែងនេះងាយស្ងួតជាងតំបន់ផ្សេងទៀតនៃស្បែក។ – ប្រើផលិតផលប្រឆាំងភាពចាស់ឲ្យបានឆាប់។ ៤- ស្បែកខ្លាញ់ សភាពស្បែក៖ ជាតិប្រេងមាន​គ្រប់កន្លែងនៃស្បែក។ ស្បែក​តែងតែមើលទៅរលោងដោយសារខ្លាញ់ និងភ្លឺចាំង។ លក្ខណៈ៖ – ផ្ទៃមុខមើលទៅភ្លឺចែងចាំង។ – កង្វះជាតិទឹកដែលបណ្តាលឲ្យមានការផលិតជាតិខ្លាញ់កាន់តែច្រើន។ – រន្ធញើសធំៗ។ – មានមុនក្បាលខ្មៅ […]


ស្បែក

វិធីសាមញ្ញបែបធម្មជាតិ ៥ យ៉ាង ជួយឲ្យស្បែកភ្លឺរលោង

មានកត្តាជាច្រើនដែលជះឥទ្ធិពលដល់ស្បែករបស់យើង ដូចជាកាំរស្មីព្រះអាទិត្យ និង​ការផាត់មុខរៀងរាល់ថ្ងៃជាមួយនឹងម្សៅមាន​សារធាតុគីមី ជាដើម​។ ដូច្នេះហើយ​យើង​​ត្រូវតែការពារស្បែកពីកត្តាគ្រោះថ្នាក់ទាំងនេះ និង​ងាក​មក​ធ្វើឲ្យស្បែកភ្លឺ ស្រស់ស្អាត បែបធម្មជាតិវិញ​។ យើង​អាចបំប៉នស្បែកបានដោយគ្រាន់តែធ្វើតាមវិធីខាងក្រោមនេះ៖ ១- ទឹកដោះគោស្រស់ ទឹកដោះគោស្រស់គឺឈរនៅលើគេនៃបញ្ជីចំណី​អាហារល្អបំផុតសម្រាប់ស្បែក។ ទឹកដោះគោស្រស់សំបូរទៅដោយសារធាតុចិញ្ចឹមដូចជាប្រូតេអ៊ីន ខ្លាញ់ វីតាមីន និងសារធាតុរ៉ែដែលអាចជួយឲ្យស្បែកមានសុខភាពល្អ ប្រឆាំងនឹងផលប៉ះពាល់អាក្រក់នៃបរិស្ថានបាន។ ការថែសម្រស់ជាមួយទឹកដោះគោមានរូបមន្តច្រើន។ វិធី​ដែលសាមញ្ញបំផុតនោះគឺយើង​គ្រាន់តែលាងមុខ លាបទឹកដោះគោដែលគ្មានជាតិស្ករនៅលើមុខ ម៉ាស្សាថ្នមៗរហូតទាល់តែទឹកដោះគោស្ងួត។ បន្ទាប់មកលាងសម្អាត​ជា​មួយ​ទឹកក្តៅឧណ្ឌៗ។ យើង​ត្រូវធ្វើបែបនេះរៀងរាល់ថ្ងៃ ហើយ​ប៉ុន្មានថ្ងៃក្រោយមកយើង​នឹងឃើញថា​ស្បែកមុខនឹង​សបែបធម្មជាតិមិនខាន។ ២- ត្រសក់ ចិតត្រសក់ជាចំណិតស្តើងៗ បន្ទាប់មកបិទលើមុខយើង​ប្រហែល ១៥ នាទី។ ធ្វើ ២ទៅ៣ ដងក្នុងមួយសប្តាហ៍ នោះ​យើង​នឹងមានអារម្មណ៍ថាស្បែកមុខរលោង និងភ្លឺថ្លាឡើងជារៀងរាល់ថ្ងៃ។ ត្រសក់ក៏អាចព្យាបាលមុនក្បាលខ្មៅ ស្នាមជាំ និងមាន​ប្រយោជន៍​ដល់ចិញ្ចើមផង​ដែរ។ ៣- ដំឡូង យើងអាចមាន​វិធីមួយទៀត គឺប្រើដំឡូង ដោយស្ងោរដំឡូង បន្ទាប់មកត្រូវបកសំបកចេញ រួចលាយជាមួយ​ទឹកដោះគោស្រស់ដែលគ្មានជាតិស្ករ និងថែមទឹកឃ្មុំបន្តិចដើម្បីធ្វើឲ្យល្បាយមានភាពស្អិត។ លាបល្បាយនេះទៅលើស្បែករបស់​យើង ហើយទុករយៈពេល ២០ នាទី បន្ទាប់មកលាងជម្រះចេញជាមួយទឹកក្តៅឧណ្ឌៗ។ ដំឡូង​អាចធ្វើឲ្យស្បែកយើង​រលោង ស និងពណ៌ផ្កាឈូកបាន​។ អត្ថបទពាក់ព័ន្ធ៖  ផ្លែល្ពៅមានប្រយោជន៍ដល់បេះដូង ភ្នែក និងស្បែក ក្តៅខ្លាំងអ៊ីចឹង បើ​ស្រលាញ់​ស្បែក​ ត្រូវ​ដឹង​​វីតាមីនសំខាន់ៗ​ទាំងនេះ វីតាមីន C លាក់កំពូលអត្ថប្រយោជន៍ អាចជួយស្បែកឲ្យស ភ្លឺរលោង ៤- ក្រូចឆ្មារ ក្រូចឆ្មារមានផ្ទុកនូវវីតាមីន […]


ស្បែក

ពិតអត់ ពាក់គ្រឿងអលង្ការជាប់ទាំងងូតទឹក ទាំងគេង បង្កបញ្ហាដល់ស្បែក?

គ្នា​យើង​មួយ​ចំនួន អាច​ជា​ទម្លាប់​ទៅ​ហើយ ទាក់​ទង​នឹង​ការ​ពាក់​គ្រឿង​​អលង្ការ ដូច​ជា​ចិញ្ចៀន ក្រវិល ខ្សែ​ក ពាក់​ជាប់​ មិន​ដោះ​ចេញ ហើយ​ពាក់​ទាំង​នៅ​ពេល​ងូត​ទឹក និង​ពេល​គេង​។ ដូច​នេះ ក៏​មាន​សំនួរ​ជា​ច្រើន​ដូច​គ្នា​ថា តើ​​ការ​ពាក់​គ្រឿង​អលង្ការ​ជាប់​បែប​នេះ នឹង​បង្ក​បញ្ហា​ដល់​ស្បែក​​ឬ​អត់? ទាក់​ទង​បញ្ហា​នេះ លោក​ស្រី​​សាស្រ្តាចារ្យ​វេជ្ជបណ្ឌិត Marina Peredo អ្នក​ជំនាញ​​​​សិក្សា​ពី​ជំងឺស្បែក នៃ​មន្ទីរ​ពេទ្យ Mount Sinai ក្រុង​ញ៉ូវ​យក សហរដ្ឋអាមេរិក បាន​លើក​ឡើង​ថា ជា​ការ​ពិតការ​ពាក់​គ្រឿង​អលង្ការ​ជាប់​បែប​នោះ ពុំ​មាន​កើត​ជា​​បញ្ហា​ខ្លាំង​​គួរ​ឱ្យ​ព្រួយ​បារម្ភ​​នោះ​ទេ ដរាប​ណាយើង​បាន​សម្អាត​របស់ទាំងនោះ​បាន​ស្អាត និង​ទៀង​ទាត់។ ប៉ុ​ន្តែ​លោក​ស្រី​បន្ថែម​ថា ​អ្វី​ដែល​​ត្រូវ​យក​ចិត្ត​​​ទុក​ដាក់​បន្តិច​នោះ​គឺ គ្រឿង​អលង្ការ​មួយ​ចំនួន​ផលិត​ឡើង​ពុំ​មាន​គុណភាព​ល្អ នឹង​បង្ក​ជាបញ្ហា​តិច​តួច​មួយ​​ចំនួន​ដូចជាបង្ក​ឱ្យ​រោល​ ឬរលាក​ស្បែក​។ អត្ថបទពាក់ព័ន្ធ៖ ចេះ​ទម្លាប់​ថែ​ស្បែក​​ទាំង​នេះ ជួយ​ឲ្យ​កាន់​​តែ​ស្អាត​មួយ​កម្រិត​ទៀត ឧស្សាហ៍​លាបសក់ តិច​និក​ទាំង​នេះ​អាចជួយ​កុំ​ឲ្យ​សក់​ខូច និង​បែក​ចុង លោក​ស្រី​វេជ្ជបណ្ឌិត​​ឲ្យ​ដឹងទៀត​ថា ​គ្រឿង​អលង្ការធ្វើពីលោហៈ​​ដូច​ជា មាស ប្រាក់ ប្លាទីន ដែល​មាន​លាយ​​បន្ថែម​​​​ជាតិ​នីកែល ​អាច​បង្ក​ឱ្យ​​រោល​ស្បែក​បាន ហើយ​ពិសេស​​ធ្វើ​ឱ្យ​ស្បែក​ស្រអាប់​ខ្មៅ​ ស្រប​ពេល​ដែល​ពពួក​គ្រឿង​អលង្ការ​គុណ​ភាព​ល្អ​សុទ្ធ នឹង​​មិន​បង្ក​បញ្ហា​ទាំង​នេះ​ទេ។ អត្ថបទពាក់ព័ន្ធ៖ វិធីសាស្ត្រកោររោមកុំឲ្យ​រោល​ស្បែក​មុខ ប្រុសៗគួរដឹង ស្វែងយល់ពីជំងឺសើ​ស្បែក ម្យ៉ាង​ឧស្សាហ៍​កើត​លើ​អាអូន ទោះ​ជា​យ៉ាង​ណា អ្នក​​ឯកទេស​ផ្នែក​ជំងឺស្បែកខាង​លើ បាន​បញ្ជាក់​ជា​សង្ខេប​ខ្លី​ថា ការ​ពាក់​គ្រឿង​អលង្ការ​ជាប់ នឹង​មិន​បង្ក​បញ្ហា​​ធ្ងន់​ធ្ងរ​ដល់​ស្បែក​នោះ​ទេ ទោះ​ពេល​ងូត​ទឹក ពេល​គេង​ ឬ​សកម្មភាព​ប្រចាំ​ថ្ងៃ ប៉ុន្តែ​​លោក​ស្រី​ណែ​នាំ​ឱ្យ​ […]


ស្បែក

លាបឡេលាយហើយ ទាល់តែធ្វើបែបនេះទើបមិនសូវខូចស្បែក

បើ​និយាយ​ពី​ឡេ​លាយ​នា​ពេល​បច្ចុប្បន្ន​ឃើញ​ថា គ្មាន​ម៉ាក​សញ្ញា​ណា ឬ​ការ​ទទួល​ស្គាល់​ពី​ក្រសួង​ពាក់ព័ន្ធ​ឡើយច្រើន​លក់​លើ​ទីផ្សារ​អនឡាញ ដូចនេះ​ហើយ​វា​ជា​មុខ​សញ្ញា​បំផ្លាញស្បែកធ្ងន់ធ្ងរ។ បែបនេះ​បើ​យើង​ជ្រុល​ជា​លាប​ឡេ​ឡាយ​ហើយ តើ​ធ្វើ​ដូចម្ដេច​ដើម្បី​ការពារ​ស្បែក​កុំឲ្យ​ខូច​ខ្លាំង និង​ព្យាបាល​ឲ្យ​ត្រឡប់​មក​សភាព​ស្អាត​គ្មាន​ជាតិ​គីមី​វិញ​បាន? លោក​វេជ្ជបណ្ឌិត លី ឫទ្ធីគុណ ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង ឡេ​លាយ​បើ​គេ​លាយ​ពួក​ថ្នាំ វា​គ្មាន​គ្រោះថ្នាក់​អ្វី​ចំពោះ​ស្បែក​ឡើយ តែ​បើ​លាយ​សារធាតុ​កាត់​ និងសំណរវិញ ប៉ះពាល់​ដូច​សុខភាព​ស្បែក និង​សុខភាព​រាងកាយ​ខ្លាំង។ តែ​បើ​នរណា​ដែល​ជ្រុល​លាប​ឡេ​លាយ​ពី​មុន និង​កំពង់អាច​បញ្ឈប់ពីឥឡូវបាន ហើយ​ធ្វើ​រឿង​មួយ​ចំនួន​ដូច​ខាងក្រោម ទើប​អាច​ជួយ​កែខៃ​បញ្ហា​ស្បែក​ឡើង​វិញ​ក៏​ដោយ។ – ផឹក​ទឹក​ឲ្យ​បាន​ច្រើន – បញ្ឈប់​ការ​លាប​ភ្លាម​ៗ – មិន​គួរ​ឲ្យ​ត្រូវ​កម្ដៅ​ថ្ងៃ – បញ្ឈប់​ការ​ប្រើ​ថ្នាំ​ខាត់​ស្បែក – កុំ​ស្លៀកពាក់​តឹង​រឹប ព្រោះ​នាំ​ឲ្យ​កកិត​ស្បែក បណ្ដាល​ឲ្យ​រលាក – ជ្រើសរើស​ផលិតផល​ផ្ដល់​សំណើម​មាន​ម៉ាក​សញ្ញា និង​ការ​ទទួល​ស្គាល់​ច្បាស់លាស់ វេជ្ជបណ្ឌិត​បាន​បន្ត​ថា អ្នក​កំពុង​លាប​ឡេ​លាយ ហើយ​មិន​ទាន់​មាន​ប្រតិកម្ម​លេចឡើង កុំ​គិត​ថា​គ្មាន​បញ្ហា ហើយ​មិន​បាច់​បោះបង់ នៅ​ថ្ងៃ​ណា​មួយ​ស្បែក​ប្រាកដជា​ស្រោចស្រង់​លែងបាន។ សម្រាប់​អ្នក​ដែល​កំពុងតែ​មាន​បញ្ហា​ស្រាប់​បណ្ដាលមកពី​ឡេ​លាយ​ដូចជា​រលាក ក្រហម ជាំ ឬ​របក ត្រូវ​ប្រញាប់​ទៅ​ជួប​ពេទ្យ​ឯកទេស​សើស្បែក​ជា​បន្ទាន់ ដើម្បី​ព្យាបាល ព្រោះ​បើ​បន្ត​ទុក​អាច​នាំឲ្យ​កើត​មហារីក​ស្បែក ដែល​ចំណាយ​អស់​ច្រើន។


ស្បែក

ឡេ ឬម្សៅលាយគ្មានគុណភាព ផ្សំពីសារធាតុទាំងនេះ

បច្ចុប្បន្ន​​ការ​ប្រើប្រាស់​ឡេ ឬ​ម្សៅ​លាយ​ឲ្យ​ឆាប់​ស មាន​លក់​លើ​ទី​ផ្សារ​អនឡាញ ពិតជា​សម្បូរ​បែប​ខ្លាំង​ណាស់មានទាំងធ្វើឲ្យស្បែកសក្នុងរយៈពេល ៣ថ្ងៃ ៥ ថ្ងៃ ។ ការប្រើឡេ ឬម្សៅ​លាយ​គ្មាន​គុណភាព មិន​មាន​ការ​អនុញ្ញាត​​ត្រឹមត្រូវ​​ពី​​ក្រសួង​​សុខាភិបាល​ពិតជា​ប៉ះពាល់​ចំពោះ​ទាំង​សុខភាព​ស្បែក និង​សុខភាព​ទូទៅ។ ខាងក្រោម​គឺជា​សារធាតុ​គីមី​មួយ​ចំនួន​មាន​នៅ​ក្នុង​ឡេ ឬ​ម្សៅ​លាយ ណែនាំ​ដោយ​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ។ ១- សារធាតុ​ស្តេរ៉យ ក្នុង​គ្រឿង​សម្អាង​ជាច្រើន​តែង​មាន​លាយ​ជាមួយ​សារធាតុ​ស្តេរ៉យ ដែល​ជួយ​ឲ្យ​ស្បែក​ស​ស្អាត ក្នុង​ពេល​ឆាប់​រហ័ស។ ក្នុង​នោះ​ដែរ​វា​ក៏​ជួយ​ព្យាបាល​មុន​ក្នុង​រយៈ​ពេល​ខ្លី ប៉ុន្តែ​នៅ​ពេល​យើង​ឈប់​ប្រើ មុខ​ក៏​កាន់តែ​មាន​បញ្ហា​ដូចជា​ឡើង​មុន​ច្រើន ជាំ មុខឡើងសរសៃ​ក្រហម មាន​រលាក​ស្បែក​នៅ​ជុំវិញ​មាត់​ជាដើម។ ចំពោះ​ដង​ខ្លួន ដៃ​ជើង ដែល​មាន​ផ្ទៃ​ធំ​វិញ អាច​ទៅ​ជា​បែក​សង្វារ អាច​ធ្វើ​ឲ្យ​ជាតិ​គីមី​ជ្រាប​ចូល​ទៅ​ក្នុង​ឈាម​ដោយ​មិន​ដឹង​ខ្លួន ទៅ​ជា​ខ្សោយ​តម្រង​នោម កើត​ជំងឺ​ទឹកនោម លើស​ឈាម ឬ​ស្ពោត​ឆ្អឹង​ជាដើម។ ២- ជាតិ​បារត ជាតិ​បារត​ដែល​ប្រើ​ក្នុង​ឡេ ឬ​ម្សៅ​លាយ​គឺ​ជួយ​ពន្លឿន​ឲ្យ​ស្បែក​កាន់តែ​ឆាប់​ស កាត់​បន្ថយ​អាចម៍រុយ ស្លាកស្នាម និង​បំបាត់​មុន​រហ័ស។ នៅ​ពេល​ដែល​យើង​ឈប់​ប្រើ​សារធាតុ​នេះ ស្បែក​នឹង​ក្លាយ​ទៅ​ជា​ខ្មៅ​ជាង​មុន រហូត​ឃើញ​ស្រគាំ ប្រផេះ ឬ​មើល​ទៅ​គ្មាន​សំណើម។ ការ​ប្រើ​ឡេ​លាយ​សារធាតុ​នេះ​យូរ​ៗ​ទៅ​អាច​ជ្រាប​ចូល​ទៅ​ក្នុង​ចរន្តឈាម និង​បំផ្លាញ​ប្រព័ន្ធ​សរសៃ​ប្រសាទ​កណ្ដាល​ថែម​ទៀត​ផង។ ៣- សារធាតុ​អ៊ីដ្រូកគីនណុន (Hydroquinone ) នៅ​ក្នុង​ម្សៅ ឬ​ឡេ​លាយ គឺ​គេ​ប្រើ​អ៊ីដ្រូកគីនណុន ដើម្បី​ជួយ​ឲ្យ​ស្បែក​ស្អាត ស […]


ស្បែក

សភាពស្បែកទាំង៨ នេះ បញ្ជាក់ថាសុខភាពកំពុងមាន​បញ្ហា​

ក្នុង​ករណី​យើង​មាន​សញ្ញាមិន​ប្រក្រតីលើ​ស្បែក ការទៅជួបគ្រូពេទ្យជំនាញ​ខាង​ជំងឺសើស្បែក​​គឺជា​រឿង​សំខាន់ ព្រោះថា​គ្រូពេទ្យជំនាញនេះ​អាចមានលទ្ធភាព​សម្គាល់ពី​ភាពមិន​ប្រ​ក្រតីមាន​នៅលើស្បែក​យើងថាអាច​ទាក់ទងទៅនឹងជំងឺណាមួយ។​ ការ​ទៅជួប​គ្រូពេទ្យជំនាញខាង​សើ​ស្បែក​អាច​ថា​ត្រូវ​ចំណាយ​ថ្លៃ​ខ្ពស់​បន្តិច តែ​ក្រោយពី​បាន​ជួយ​ប្រឹក្សា​រួច​ហើយ​និង​ដឹង​ពី​សញ្ញា​ដូច​ខាង​ក្រោម​នេះ​គឺ​រឹត​តែ​សំខាន់ទៅទៀត។ អត្ថបទពាក់ព័ន្ធ៖ នេះជាមូលហេតុ មុខឡើងក្រហមចេញសរសៃ ព្យាបាលធម្មតាមិនជាទេ ១- ប៉ោងហើមក្រោមភ្នែក ការ​ញ៉ាំ​អាហារមានជាតិ​ប្រៃ​​ច្រើន​ពេក​អាច​បណ្តាល​ឲ្យ​រាង​កាយ​យើង​ប្រមូល​ផ្តុំ​នូវ​ជាតិ​ទឹក​ទៅ​ក្រោម​ភ្នែក​របស់​យើង​ ដែល​បណ្តាល​ឲ្យ​ក្រោម​ភ្នែក​​មាន​សភាព​ប៉ោងហើម។ មូល​ហេតុ​មួយ​ទៀត​នៃ​ការ​ប៉ោង​នៅ​ក្រោម​ភ្នែក​គឺ​ប្រតិកម្ម​អាលែកហ្សី។ ប្រតិកម្ម​អាលែកហ្សី​អាច​ធ្វើ​ឲ្យ​សរសៃ​ឈាម​នៅ​ក្រោម​ស្បែក​រីក​ធំ និង​ងាយ​ធ្វើ​ឲ្យ​ចេញ​ឈាម​តិច​តួច​នៅ​ជុំវិញ​ភ្នែក​យើង​ដែល​បណ្តាល​ឲ្យ​ឡើង​ខ្មៅ​នៅ​ក្រោម​ភ្នែក។ ២- ស្បែកពណ៌ប្រផេះ ស្បែក​ពណ៌​ប្រផេះ​អាច​ជា​សញ្ញា​ព្រមាន​នៃ​បញ្ហា​សុខ​ភាព​ជាច្រើន។ ភាគ​ច្រើន​នៃ​អ្នក​មាន​ស្បែក​ពណ៌​ប្រផេះ​គឺ​បណ្តាល​មកពី​កង្វះ​អុកស៊ីសែន​នៅ​ក្នុង​ឈាម ដែល​អាច​បណ្តាល​ឲ្យ​មាន​ការ​គាំង​បេះដូង ជំងឺ​រលាក​សួត ជំងឺ​របេង​សួត និង​មហារីក​មួយ​ចំនួន​ទៀត​ផង​ដែរ។ ៣- ការប្រែពណ៌ និងបាត់ពណ៌សម្បុរលើស្បែក ការ​ប៉ះពាល់​នឹង​ពន្លឺ​ព្រះអាទិត្យ​មិន​មែន​ជា​រឿង​តែ​មួយ​គត់​ដែល​អាច​ផ្លាស់​ប្តូរ​ពណ៌​ស្បែក​របស់យើងនោះ​ទេ។ ស្នាម​ពណ៌​ត្នោត និង​ពណ៌​ប្រផេះ​នៅ​ក្លៀក ឬ​ក្រលៀន​អាច​ជា​សញ្ញា​នៃ​ការ​មាន​ជំងឺ​ទឹក​នោម​ផ្អែម។ ៤- ស្បែកស្ងួត ស្បែក​ស្ងួត​ដែល​អម​ជាមួយ​នឹង​សក់​ស្ងួត និង​ក្រចក​ផុយ​អាច​បង្ហាញ​ថា​យើង​​មាន​បញ្ហា​ជាមួយ​នឹង​ក្រពេញ​ទីរ៉ូអ៊ីត។ ជា​ធម្មតា​ស្បែក​របស់​យើង​​មាន​សភាព​ទន់ និង​មាន​សំណើម។ ស្បែក​ដែល​មាន​សភាព​ស្ងួត​ធ្ងន់​ធ្ងរ​អាច​បណ្តាល​មក​ពី​កង្វះ​នៃ​វីតាមីនA និង​ អាស៊ីត​ខ្លាញ់​សំខាន់​ៗ​ដូច​ជា​អូមេហ្គា ៣ ឬ​ស័ង្កសី។ ៥- ការរលាកដោយពន្លឺព្រះអាទិត្យ មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​មាន​ការ​ប៉ះពាល់​ដោយ​កាំរស្មី​ពន្លឺ​ព្រះអាទិត្យ ប៉ុន្តែ​ការ​ប៉ះពាក់​នេះ​​អាច​មាន​បញ្ហា​ដល់​សុខ​ភាព​​ប្រសិនបើ​ស្បែក​របស់​យើង​ងាយ​នឹង​រលាក​ដោយ​ពន្លឺ​ព្រះអាទិត្យ​ពេក​។ Photosensitivity ឬ​ការ​មាន​ប្រតិកម្ម​ខ្លាំង​ដោយ​ពន្លឺ​ព្រះអាទិត្យ​ពី​កាំរស្មី​យូវី​អាច​មាន​លើ​អ្នក​ដែល​មាន​ជំងឺ​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ lupus erythematosus ។ អត្ថបទពាក់ព័ន្ធ៖ រលាកស្បែក​ដោយពន្លឺព្រះអាទិត្យ ចេះវិធីនេះអាចជួយកែខៃបាន ស្បែកស្រអាប់ព្រោះសម្បូរកម្មវិធីជួបជុំពេក ដឹង​ប៉ុន្មានវិធីនេះ អាចកែខៃឡើងវិញបាន បើ​ចេះតែរមាស់ស្បែក​មិន​ដឹងមូល​ហេតុ អាចបណ្ដាលមកពីជំងឺមួយ​​ប្រភេទនេះ វិធី ៨យ៉ាង ជួយការពារស្បែកមិនឲ្យចាស់លឿនពេក ៦- កន្ទួលរមាស់ ស្នាមកន្ទួល​ដែលធ្វើឲ្យ​យើង​រមាស់ និង​មាន​ពង​បែក​អាច​ជា​ទម្រង់​មួយ​នៃ​ជំងឺ dermatitis herpetiformis ដែល​ជា​ជំងឺ​ស្បែក​​បណ្តាល​​មក​ពី​ជំងឺ​ពោះវៀន​ធំ (celiac disease)។ ជំងឺនេះ​ច្រើន​កើត​មាន​លើ​អ្នក​ដែល​មានប្រតិកម្មជាមួយ​សារជាតិ gluten […]


ស្បែក

ខូឡាជេន​ជួយ​​ឲ្យស្បែក​ក្មេងជាងវ័យ និង​គ្មានស្នាមជ្រីវជ្រួញ​

គ្នា​យើង​​ភាគ​ច្រើន​ប្រាកដ​ជា​ដឹង​ហើយ​ថា​ខូឡាជេនគឺ​ពិត​ជា​មាន​សារៈសំខាន់​សម្រាប់​ការ​វិវឌ្ឍ​របស់​ស្បែក។ មនុស្ស​យើងគ្រប់​គ្នា​សុទ្ធ​តែ​ចង់​មាន​ស្បែក​ដែល​មើល​ទៅ​ក្មេង​ជាង​វ័យ។ អ៊ីចឹង​ខូឡាជេន​ជួយ​ពួក​យើង​ដោយ​របៀប​ម៉េច​ទៅ? បើ​ចង់​ដឹង​​ច្បាស់​គួរ​តែ​យល់​អំពី​មុខងារ​របស់​ខូឡាជេន​ដើម្បី​ដឹង​ពី​វិធី​ដែល​ធ្វើ​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ។ ការ​ណ៍​ដែល​មាន​ខូឡាជេន​មាន​សុខភាព​ល្អ​កាន់​តែ​ច្រើន​នោះ​ស្បែក​ក៏​កាន់​តែ​មាន​សុខភាព​ល្អតាមហ្នឹង​ដែរ​។ តើ​ខូឡាជេនមាន​មុខងារ​​អ្វី​ក្នុង​រចនា​សម្ព័ន្ធ​ស្បែក? ខូឡាជេន​គឺ​ជា​ប្រូតេអ៊ីន​ដែល​មាន​ចំនួន​២៥%​នៃ​ចំនួន​ប្រូតេអ៊ីន​សរុប​ក្នុង​រាងកាយ​របស់មនុស្សយើង​។ ខូឡាជេន​មាន​មុខងារ​បឋម​គឺ​ភ្ជាប់​ជាលិកា​ក្នុង​រាងកាយ​ចូល​គ្នា។​ សរសៃ​ខូឡាជេននៅ​ក្នុង​ស្បែក​មាន​សភាព​ធូរ​រលុង​ដើម្បី​ជួយ​ក្នុង​ការ​បង្កើន​ភាព​រលាស់​នៃ​ស្បែក។ ខូឡាជេនរបស់​ស្បែក​ដែល​ល្អ​នឹង​ជួយ​ធ្វើ​ឲ្យ​ស្បែក​មាន​ភាព​រលាស់​ល្អ គ្មាន​ស្បែក​យារ​ធ្លាក់​ក្រោយ​ពេល​ស្រក​ទម្ងន់​ គ្មាន​ស្នាម​ជ្រីវជ្រួញ​នៅ​ពេល​យើង​ធ្វើ​ចលនា​ចុះ​ឡើងៗ​ គ្មាន​ការ​គាំង​មុខ​មួយ​ចំហៀង ​និង​គ្មាន​ស្លាក​ស្នាម​ក្រោយ​ត្រូវ​របួស។ បន្ថែម​ពី​នេះ​ទៀត​ខូឡាជេន​ដើរ​តួ​នាទី​យ៉ាង​សំខាន់​ទាំង​សុខភាព​រាង​កាយ​និង​សម្រស់។ បច្ចុប្បន្នជាមួយ​នឹង​ការ​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​ដ៏​ជឿនលឿន​មនុស្ស​យើង​បាន​រក​ឃើញ​ថាពី​សារសំខាន់​ដែលខូឡាជេន​អាច​ផ្ដល់​ឲ្យ​ស្បែក។ សារធាតុ​នេះ​គឺ​ជា​កូន​សោ​សម្រាប់​ទ្រទ្រង់​រចនា​សម្ព័ន្ធ​ស្បែក​ជាមួយ​នឹង​បណ្ដាញ​សរសៃ​ដែល​ផ្ដល់​ឲ្យ​នូវ​គ្រោង​សម្រាប់​ការ​លូតលាស់​នៃ​កោសិកា​ និង​សរសៃ​ឈាម។ តើ​ទំនាក់ទំនង​រវាង​ខូឡាជេន​និង​ស្បែក​​​មាន​ល្ខណៈ​យ៉ាង​ដូច​ម្ដេច? បំបាត់​ស្នាម​ជ្រីវជ្រួញ ផលិតផល​ធម្មជាតិ​នៃ​ខូឡាជេន​នឹង​កាត់​បន្ថយ​ស្នាម​ជ្រីវជ្រួញ។ បន្ថែម​ពី​នេះ​ទៀត​ការ​ប៉ះពាល់​នឹង​ពន្លឺ​ព្រះ​អាទិត្យ​ ផ្សែង​ពុល​និង​ការ​ថែ​ទាំ​ស្បែក​មិន​បាន​ល្អ​អាច​ជះ​ឥទ្ធិពល​ក្នុង​ការ​ទទួលបានខូឡាជេន។ ខូឡាជេនត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ស្រទាប់​ខាង​ក្រោម​នៃ​ស្បែក​ដែល​មាន​ឈ្មោះ​ថា dermis។ ការ​ទទួលទាន​អាហារ​បំប៉ន​ខូឡាជេន​អាច​ជួយ​ស្រទាប់​ស្បែក​dermis​ រក្សា​ភាព​តឹង​ណែន​និង​ភាព​រលាស់​សម្រាប់​ស្បែក​ស្អាត​ឥត​ខ្ចោះ។ បង្កើន​ភាព​ក្មេង​ជាង​វ័យ​លើ​ស្បែក សម្បុរ​ស្បែក​ដើរ​តួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើន​ភាព​ក្មេង​ជាង​វ័យ​លើ​ស្បែក។ ទោះ​យ៉ាង​ណា​ក៏​ដោយ​សម្បុរ​ស្បែកអាច​មាន​ការ​ពិបាក​ក្នុង​ការ​រក្សា​ថែ​ទាំ​ស្រប​ពេល​ដែល​កម្រិត​ខូឡាជេន​ចាប់​ផ្ដើម​ធ្លាក់​ចុះ។ នៅ​ពេល​ដែល​យើង​មាន​វ័យកាន់តែចាស់​ ​ឬ​ស្បែក​របស់យើង​មិន​បាន​ការពារ​ពី​ព្រះ​អាទិត្យ​ ស្បែក​នឹង​ក្លាយ​ទៅ​ជា​គ្រើម​និង​យារ​ធ្លាក់។ ការ​រក្សា​ថែ​ទាំ​កម្រិត​ផលិត​ខូឡាជេន​អាច​ជួយ​រក្សា​សរសៃ​ឈាម​ឲ្យ​រួម​តូច ​និង​មិន​ធ្វើ​ឲ្យ​ឃើញ​សរសៃ​អាកទែ​ក្រោម​ស្បែក ​និង​ជួយ​ឲ្យ​យើង​រក្សា​ភាព​ក្មេង​ជាង​វ័យ។ ពង្រាប​ស្លាកស្នាម ការ​កើត​មាន​ស្លាកស្នាម​គឺ​ជា​ការ​ដែល​រាងកាយ​ឆ្លើយ​តប​ទៅ​នឹង​របួស​ ឬ​បញ្ហា​ខ្លះ​ទៀត​ដូចជា​មុន។ ស្លាកស្នាម​ភាគ​ច្រើន​កកើត​ពី​ខូឡាជេន។ ទោះ​យ៉ាង​ណា​ក៏​ដោយ​ខូឡាជេន​នៅ​ក្នុង​ស្លាកស្នាម​ជួនកាល​មាន​សភាព​រឹង ​និង​មិន​សូវ​រលាស់​ជាង​ជាលិកា​ធម្មតា។លើស​ពី​នេះ​ទៅ​ទៀត​ស្នាម​មុន​ក៏​អាច​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​ធ្លាក់​សម្រស់​បាន​ផង​ដែរ។ នៅ​ពេល​ដែល​មាន​ស្លាកស្នាម​យើង​អាច​ទទួលទាន​អាហារ​បំប៉នខូឡាជេន​ដើម្បី​ជួយ​ជួសជុល​ស្បែក​ដែល​ខូចខាត។ សារធាតុ​អាមីណូ​អាស៊ីតដែល​មាន​នៅ​ក្នុង​ខូឡាជេន​អាច​ជួយ​កាត់​បន្ថយ​ស្នាម​អុជ​ខ្មៅ។ យោង​ទៅ​តាម​ការ​សិក្សា​ការ​ប្រើប្រាស់​ខូឡាជេន​​ជួយ​ឲ្យ​មាន​ការ​កកើត​ជាលិកា​ដែល​មាន​សុខភាព​ល្អ​ និង​ជួយ​ពន្លឿន​ក្នុង​ដំណាក់​កាល​សះស្បើយ។ តើ​ធ្វើ​ដូច​ម្ដេច​ទើប​បង្កើត​បាន​ខូឡាជេន​តាម​បែប​ធម្មជាតិ? យោង​តាម​ការ​ស្រាវជ្រាវ​តាម​បែប​វិទ្យាសាស្ត្រ​ កង្វះ​ខូឡាជេន​ជួនកាល​ធ្វើ​ឲ្យ​មាន​ភាព​យឺតយ៉ាវ​លើ​ការ​ជា​សះស្បើយ​នៃ​ដំបៅ​រលាក​អញ្ចាញ​ធ្មេញ​ និង​ស្បែក​ឆាប់​ចាស់។ ការញ៉ាំ​​អាហារ​បំប៉ន​វីតាមីន​C​ និង​ការ​ជ្រើសរើស​អាហារ​បាន​ម៉ត់ចត់​យើង​​អាច​បង្កើន​ផលិតកម្មខូឡាជេន​ធ្វើ​ឲ្យ​សុខភាព​រាងកាយ និង​ស្បែក​មាន​ភាព​ប្រសើរ​ឡើង​ ។ វីតាមីន​C​មាន​ផ្ទុក​នៅ​ក្នុង​ផ្លែ​ឈើ ​បន្លែ​និង​អាហារ​សរីរាង្គ។ គុណ​សម្បត្តិ​របស់​ខូឡាជេន​​ក្នុង​រាងកាយ​គឺ​ពិត​ជា​មិន​អាច​ប្រកែក​បាន​ ដែល​ប្រយោជន៍​ភាគ​ច្រើន​បាន​ទៅ​លើ​ស្បែក​គួរ​ឲ្យ​កត់​សម្គាល់។ យើង​មិន​អាច​គេច​ពី​ដំណាក់​កាល​នៃ​ភាព​ចាស់​បាន​ទេ​ប៉ុន្តែយើងអាច​ធ្វើ​ឲ្យ​សុខភាព​ប្រសើរ​ឡើង​និង​មាន​ស្បែក​ស្អាត​ដោយ​ការ​ទទួលទាន​អាហារ​បំប៉ន​ខូឡាជេន។

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស