ស្បែក

ស្បែក - សុខភាពស្បែក​ ជាពិសេស​ស្រីៗ អាច​ស្វែងយល់​ពី​បញ្ហា​ស្បែក ជំងឺ​ស្បែក បញ្ហា​រលាក ក្រិន ឬ​របក​ស្បែក​​នានា និង​វិធីដោះស្រាយ​ងាយៗ​បាន​នៅទីនេះ

ចំណេះដឹងទូទៅ

ស្បែក

រូបមន្តម៉ាសបិទមុខធម្មជាតិផ្សំពីទឹកដោះគោជូរ ជួយឲ្យស្បែកភ្លឺថ្លា ទន់ម៉ត់រលោង!

ម៉ាសបិទ​មុខ​ធម្មជាតិ​ជា​ជម្រើស​ដ៏​ប្រសើរ​មួយ​ សម្រាប់​ស្រី​ៗ​ដែល​ចង់​បាន​ស្បែក​ស្រស់ស្អាត ប៉ុន្តែ​​ចំណាយ​តិច​ និង​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់។ ពិត​ណាស់​ ក្រៅ​ពី​មាន​គុណប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព ទឹក​ដោះ​គោ​ជូរ​ក៏​ដើរ​តួ​យ៉ាង​សំខាន់​ជួយ​ឲ្យ​សម្រស់​យើង​កាន់​តែ​ទាក់ទាញ​ទ្វេ​ដង អ៊ីចឹង​ហើយ​ គ្នា​យើង​កុំ​ភ្លេច​សាក​ធ្វើ​ម៉ាស​ធម្មជាតិ​ដែល​ផ្សំ​ឡើង​ពី​ទឹក​ដោះ​គោ​ជូរ​ទាំង​អស់​គ្នា​ណា៎! តើ​ម៉ាស​​ទឹក​ដោះ​គោ​ជូរ​មាន​គុណប្រយោជន៍​​អ្វី​ខ្លះ​ចំពោះ​ស្បែក? ១. ជម្រុះ​កោសិកា​ចាស់​នៃ​ស្បែក ទឹក​ដោះ​គោ​ជូរ​ផ្ទុក​នូវ​ពពួក​ Lactic acid ដែល​អាច​ជួយ​សម្អាត​ ជម្រុះ​កោសិកា​ចាស់​ៗ ក៏​ដូចជា​ជួយ​បង្កើន​កោសិកា​ថ្មី​ៗ​នៃ​ស្បែក។ ជាង​នេះ​ទៅ​ទៀត​ ​Lactic acid​ ក៏​មិន​បង្ក​ការ​រលាក​ផង​ដែរ​ នៅ​​ពេល​ដែល​យើង​ជម្រុះ​កោសិកា​ចាស់​ៗ។ ២. ពន្យារ​ភាព​ចាស់ គ្នា​យើង​ដឹង​អត់​ថា ​ការ​ប្រើ​ទឹក​ដោះ​គោ​ជូរ​ជា​ទៀងទាត់​ អាច​ជួយ​ពន្យារ​ភាព​ចាស់​យ៉ាង​ស័ក្តិសិទ្ធ​​ ពីព្រោះ​ទឹក​ដោះ​គោ​ជូរ ផ្ទុក​ bioactive peptide ដែល​អាច​ជួយ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៣. ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា និង​កាត់បន្ថយ​ការ​កើត​មុន សារធាតុ ​lactic acid នៅ​ក្នុង​ទឹក​ដោះ​គោ​ជូរ​ ក៏​អាច​ជួយ​ទប់ស្កាត់​ការ​កើត​នៃ​អង់ស៊ីម ​tyrosinase ដែល​ជា​ភ្នាក់ងារ​ធ្វើ​ឲ្យ​ស្បែក​ស្រអាប់​មិន​ភ្លឺ​ថ្លា ហើយ​ស័ង្កសី​ក៏​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​កាត់បន្ថយ​បញ្ហា​កើត​មុន​ផង​ដែរ។ ម៉ាស​ទឹក​ដោះ​គោ​ជូរដែល​ស្រី​ៗយើង​មិន​គួរ​រំលង [embed-health-tool-ovulation] ១. ម៉ាស​ផ្លែ​បឺរ និង​ទឹក​ដោះ​គោ​ជូរ ទឹក​ដោះ​គោ​ជូរ​កន្លះ​ពែង ផ្លែ​បឺរ​កន្លះ​ផ្លែ ជែល​ប្រទាល​កន្ទុយ​ក្រពើ​ចំនួន​២​ស្លាបព្រា​បាយ វិធី​ធ្វើ​៖ លាយ​គ្រឿង​ផ្សំ​ទាំង​អស់​បញ្ចូល​គ្នា​ ដោយ​កូរ​ឲ្យ​សព្វ​ល្អ សឹម​លាប​លើ​ផ្ទៃ​មុខ និង​ក។ ទុក​រយៈពេល​ពី​២០ ទៅ​២៥​នាទី រួច​លាង​ទឹក​ចេញ។ ២. ម៉ាស​ទឹក​ឃ្មុំ និង​ទឹក​ដោះ​គោ​ជូរ […]

ស្វែងរក ស្បែក

ស្បែក

នៅផ្ទះអំឡុងពេល COVID-19 កុំឲ្យទំនេរស្រីៗគួរធ្វើរឿងទាំងនេះ ដើម្បីសម្រស់

ប្រសិនបើ​ស្រី​ៗ​នៅ​ផ្ទះ​ទំនេរ​ៗ មិន​ដឹង​ថា​ធ្វើ​អ្វី​ច្រើន គួរ​ងាក​មក​ធ្វើ​រឿង​ទាំង​នេះ​វិញ ដើម្បី​ជា​ប្រយោជន៍​ដល់​សម្រស់​របស់​យើង។ បើ​មិន​ចង់​នៅ​ផ្ទះ​ខាត​ពេលវេលា យើង​អាចសាកល្បងវិធីថែរក្សាស្បែក​ឲ្យ​មាន​សំណើម ទន់​រលោង​ស្អាត ដូចខាងក្រោម។ ដែល​ណែនាំ​ដោយ​មិត្តនារីៗមួយ​ចំនួន។ ១- ឧស្សាហ៍​ខាត់​ស្បែក កញ្ញា ខៀវ ម៉ារី បាន​ឲ្យ​ដឹង​ថា នៅ​ទំនេរ​ពី​ការងារ​ផ្ទះ ឬ​ការងារ​ដទៃ យើង​គួរតែ​យក​ពេល​សេសសល់​ថែរក្សា​ស្បែក​មុខ ស្បែក​ខ្លួន​ឲ្យ​ភ្លឺ​រលោង។ មាន​ស្កាប់​ជាច្រើន​លក់​នៅ​លើ​ទីផ្សារ​អនឡាញ ឬ​យើង​អាច​ធ្វើ​ដោយខ្លួន​ឯង​បាន ដោយ​គ្រាន់តែ​លាយ​ម្សៅ​រមៀត និង​ម្សៅ​ពន្លៃ ទឹក​ដោះ​គោ​ឆៅ អម្ពិល​ទុំ និង​ទឹក​ឃ្មុំ​ជាដើម ក្រោយ​លាយ​ក្នុង​បរិមាណ​សម​ល្មម រួច​យក​មក​ដុស​លើ​ខ្លួន​ឲ្យ​សព្វ​កន្លែង ព្រម​ទាំង​ទុក​ចោល មួយ​សន្ទុះ យើង​នឹង​បាន​ស្បែក​ទន់​ល្មើយ​គួរ​ឲ្យ​ស្ទាប​អង្អែល។ ២- ញ៉ាំ​អាហារ​សម្បូរ​ជីវជាតិ ទាន់​មាន​ពេល​វេលា​ទំនេរ​ច្រើន​បាន​នៅ​ផ្ទះ យើង​គួរតែ​ស្វែង​រក​បន្លែ​ផ្លែឈើ​ល្អ​ៗ សម្បូរ​ជីវជាតិ ដែល​ល្អ​ជំនួយ​ដល់​ស្បែក​ដូចជា​ឪឡឹក ប៉ោម ទំពាំងបាយជូរ ឬ​ផ្លែឈើ​សម្បូរ​ជាតិ​ទឹក​ដទៃ​ទៀត​ដើម្បី​ជំនួយ​ដល់​ស្បែក​មាន​សំណើម។ ចំណែក​បន្លែ​វិញ ប្រភេទ​ណា​ក៏​ល្អ​ចំពោះ​ស្បែក​ដែរ ឲ្យតែ​ជា​របស់​ធម្មជាតិ​ល្អ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពីកញ្ញា ចាន់ ដានី។ ៣- ស្លៀកពាក់​ឲ្យ​បាន​ត្រឹមត្រូវ បើ​តាម​ការ​ឲ្យ​ដឹង​របស់អ្នកនាង ជៀវ លក្ខិណា ម្ចាស់​ហាង​សាឡន​មួយ​កន្លែង បាន​ឲ្យ​ដឹង​ថា ពេល​ទៅ​ធ្វើ​ការ​នៅ​ខាងក្រៅ​ផ្ទះ ភាគច្រើន​យើង​ស្លៀកពាក់​សម្លៀកបំពាក់​មិន​សូវ​ស្រណុក​ដល់​ស្បែក ដូចជា​រឹប តឹង ចង្អៀត នាំឲ្យ​កកិត បណ្ដាល​ឲ្យ​ក្រហម ឬ​រលាក​ជាដើម។ […]


ស្បែក

ប្រញាប់កែទម្លាប់អាក្រក់ទាំងនេះចេញ ប្រយ័ត្នមុខចាស់ជាងអាយុ

នៅ​លើ​លោក​នេះ គ្មាន​អ្នក​ណា​ម្នាក់​ដែល​ចង់​មើល​ទៅ​មុខ​ចាស់​ជាង​អាយុ​នោះ​ទេ។ អ្នក​ខ្លះ​ឆ្ងល់​ថា ខ្លួន​មាន​អាយុ​តិច​ទេ តែ​ហេតុ​អី​បាន​ជា​មុខ​មើល​ទៅ​ចាស់​ជាង​អាយុ​ដល់ ទៅ ២-៣ ឆ្នាំ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ​ចម្លើយ អាច​បណ្តាល​​មក​​ពី​ទម្លាប់​អាក្រក់​ទាំង​ប៉ុន្មាន​ខាង​ក្រោម​នេះ។ ១.មិនហាត់ប្រាណ ប្រសិន​បើ​យើង​មិន​ហាត់​ប្រាណ​បាន​ជា​ប្រចាំ​ទេនោះ នឹង​ជំរុញ​ឲ្យ​រាងកាយ​ឆាប់​ចាស់​មុនអាយុ​។ ការ​ហាត់​ប្រាណ​មិន​ត្រឹម​តែជំនួយ​ដល់​លំហូរ​ចរន្តឈាម​ទេ វា​ជួយ​ឲ្យ​ស្បែក​តឹង​ណែន មើល​ទៅ​ក្មេងជាង​វ័យ និយាយ​រួម​ការ​ហាត់​ប្រាណ​មាន​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព​ទូទៅ។ ២.ផឹក​ស្រា​ច្រើន អ្នក​ណា​ដឹង​ដែរ​ថា ស្រា​មិន​សូវ​ជា​ល្អ​ចំពោះ​សុខភាព​ប៉ុន្មាន​ទេ ហើយ​បើ​មាន​ទម្លាប់​ផឹក​ស្រា​រាល់​ថ្ងៃ ឬញឹក​ញាប់ អាច​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ការ​សំយោគ ​Collagen ដែល​អាច​ធ្វើ​ឲ្យ​ស្បែក​ជ្រីវ​ជ្រួញ និង​យារ​ធ្លាក់​កាន់​តែ​ខ្លាំង​នៅ​ពេល​អនាគត។ ៣.ជក់​បារី ទម្លាប់​មួយ​នេះ គ្មាន​អី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ​ក្នុង​ការ​ធ្វើ​ឲ្យ​យើង​ចាស់​ជាង​វ័យ។ ការ​ជក់បារី ធ្វើ​ឲ្យ​ធ្មេញ​ឡើង​ពណ៌ ប៉ះពាល់​ដល់ស្បែក និង​អាច​បណ្តាល​ឲ្យ​មាន​ស្បែក​ជ្រីវ​ជ្រួញ​ទាំង​វ័យ​ក្មេង។ មិនតែ​ប៉ុណ្ណោះ វា​ក៏​ប៉ះពាល់​ដល់​សុខភាព​ខ្លួនដោយសារជាតិពុលរាប់ពាន់ប្រភេទនៅក្នុងថ្នាំជក់ និង​មនុស្ស​នៅ​ក្បែរ​ខ្លួន។ អត្ថបទពាក់ព័ន្ធ៖ ស្រីៗបើមានទម្លាប់ទាំងនេះ នឹងធ្វើឲ្យសុដន់ឆាប់យារធ្លាក់មិនខាន ស្បែក​​​ប្រែប្រួល បញ្ជាក់​ថា​យើងអាច​មាន​បញ្ហា​សុខភាព​ធ្ងន់​អត់​ដឹង​ខ្លួន ចង់បានសក់រលោងស្អាត ស្រីៗកុំរំលងរបៀបងាយៗទាំងនេះ ៤.ស្រ្តេសពេក មូល​ហេតុ​ចម្បង​មួយ​ដែល​បណ្តាល​ឲ្យ​ឆាប់​ចាស់ គឺ​ស្រ្តេស និង​ការ​គិត​ច្រើន​ពេក​នេះ​ឯង។ ការ​កើត​ស្រ្តេស​ធ្វើ​ឲ្យ​យើង​ស្មុគ​អារម្មណ៍ ពិបាក​ចិត្ត គិត​ច្រើន​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ស្បែក​ស្រអាប់ មុខ​ស្រពោន បណ្តាល​ឲ្យ​មាន​ភាព​ជ្រីវ​ជ្រួញ​បាន​យ៉ាង​លឿន។ ៥. គេង​មិន​គ្រប់​គ្រាន់ ​ការ​គេង​បាន​ឆ្អែត​ភ្នែក គឺ​សំខាន់​ណាស់ គ្នា​យើង​មិន​គួរ​មើល​ងាយ​រយៈ​ពេល​គេង​ក្នុង​មួយ​ថ្ងៃៗ​នោះ​ទេ។ ការ​គេង​បាន​ឆ្អែត ជំនួយ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​រឹងមាំ ជំនួយ​ខួរក្បាល មិន​តែប៉ុណ្ណោះ​ជួយ​រក្សា​សម្រស់​ឲ្យ​មើល​ទៅ​ស្រស់​ថ្លា​ថែម​ទៀត។ ៦.ផឹកកាហ្វេច្រើន ផឹក​កាហ្វេ​មួយ​កែវ​នៅ​ពេល​ចាប់​ផ្តើម​ថ្ងៃថ្មី​របស់​យើង​មិន​អី​ទេ តែ​បើ​ផឹក​កាហ្វេ​ច្រើន​ហួស​ប្រមាណធ្វើឲ្យមានការបាត់បង់ជាតិទឹកច្រើនពីក្នុងខ្លួនដោយសារជាតិកាហ្វេអុីន​ ដែលជាតិហេតុធ្វើឲ្យស្បែកបាត់បង់ជាតិសំណើម ​ធ្វើ​ឲ្យ​ធ្មេញ​ឡើង​ពណ៌ […]


ស្បែក

ការពារមិនឲ្យប្រអប់ដៃស្ងួត ដោយអនុវត្តវិធីស្រួលៗទាំងនេះ

ការ​ថែ​ទាំ​ស្បែក​គ្រប់​ផ្នែក​នៃ​រាង​កាយ ចាំ​បាច់​ណាស់​ចំពោះ​ស្រីៗ ដើម្បី​មើល​ទៅ​ឲ្យ​មាន​ភាព​ទាក់ទាញ។ ក្នុង​នោះ ប្រអប់​ដៃ​ក៏​ទាម​ទារ​ឲ្យ​មាន​ការ​ថែទាំ​បាន​ត្រឹមត្រូវ ដើម្បី​ឲ្យ​ស្បែក​ទន់​រលោង​មិនស្ងួត​ប្រេះ ដូចនេះ ប៉ុន្មាន​វិធី​ខាង​ក្រោម​នេះ អាច​ការពារ​ប្រអប់ដៃ​មិន​ឲ្យ​​ស្ងួត និង​ជួយ​ឲ្យ​មាន​ភាព​ទន់ល្មើយ។ ១.ពាក់​ស្រោម​ដៃ បងស្រី​ជា​មេ​ផ្ទះ​ម្នាក់​ឈ្មោះ លីន បាន​ឲ្យ​ដឹង​ថា ប្រសិន​បើ​ប្រអប់​ដៃ​ឧស្សាហ៍​ត្រូវ​ទឹក​ដោយសារ​លាង​ចាន ឬ​បោក​ខោ​អាវ អ្នក​គួរ​ពាក់​ស្រោម​ដៃ​នៅ​ពេល​ធ្វើ​កិច្ចការ​ទាំងនោះ ព្រោះ​ស្រោម​ដៃ​ការពារ​មិន​ឲ្យ​បាត់​បង់​ជាតិ​ប្រេង​នៅ​លើ​ប្រអប់​ដៃ​ពេល​ត្រូវ​ទឹក​ច្រើន។ ២.ការពារ​ស្បែក នៅ​ក្នុង​អាកាស​ធាតុ​ក្តៅ​បែប​នេះ វា​អាច​បណ្តាល​ឲ្យ​ស្បែក​ស្ងួត ដូច​នេះ និស្សិត​ស្រី​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​នៃ​សកល​វិទ្យា​ល័យ បញ្ញាសាស្រ្ត​បាន​ឲ្យ​ដឹង​ដែរថា វិធី​មួយ​ជួយ​ឲ្យ​ប្រអប់​ដៃ​ទន់​រលោង មិន​ស្ងត​គឺ ពេល​ប្រើ​ឡេ​ការពារ​កម្តៅ​មិន​ត្រូវ​ភ្លេច​លាប​ទៅ​លើ​ប្រអប់​ដៃ និង​ត្រូវ​ឃ្លុំ​ឲ្យ​ជិត​ការពារ​ពី​កម្តៅ​ព្រះ​អាទិត្យ។ អត្ថបទពាក់ព័ន្ធ៖ ចង់បាន​ស្បែកភ្លឺស្រស់ស្អាត អនុវត្ត​តិចនិក​ទាំង ៥ នេះ ស្រីៗបើមានទម្លាប់ទាំងនេះ នឹងធ្វើឲ្យសុដន់ឆាប់យារធ្លាក់មិនខាន ញ៉ាំអាហារទាំងនេះជាប្រចាំ អាចជួយឲ្យស្បែកភ្លឺរលោងបាន ៣.ជៀសវាង​ប្រើ​សាប៊ូ​ញឹកញាប់ សារធាតុ​គីមី​ដែល​មាន​នៅ​ក្នុង​សាប៊ូ​អាច​ធ្វើ​ឲ្យ​ស្បែក​នៅ​លើ​ប្រអប់​ដៃ​ស្ងួត​បាន។ បើ​អាច​គួរ​ជៀសវាង​ការ​លាង​ដៃ​ញឹកញាប់ ដើម្បី​កុំ​ឲ្យ​សារធាតុ​គីមី​ទាំងនោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្បែក​ប្រអប់​ដៃ។ ៤.ជៀសវាងប្រើមាស៊ីនសម្ងួត ម៉ាស៊ីន​សម្ងួត​ដៃ​ដែល​មាន​នៅ​ក្នុង​បន្ទប់​ផ្សារទំនើប ឬ​កន្លែង​ធ្វើ​ការ​ទាំងនោះ​អាច​ធ្វើ​ឲ្យ​ប្រអប់​ដៃ​ស្ងួត ដោយសារ​ម៉ាស៊ីន​ទាំង​នោះ​បញ្ចេញ​ខ្យល់​សម្ងួត​ក្តៅ​។ បើ​អាច​គួរ​ប្រើ​កំណាត់ កន្សែង ឬ​ក្រដាស​ជូត​ដៃ​ជំនួស​វិញ ដើមើ្ប​រក្សា​សំណើម​របស់​ប្រអប់​ដៃ។ ៥.ប្រើ​ឡេ ឬគ្រីម​ផ្តល់​សំណើម បងស្រី លីន ជា​មេ​ផ្ទះ​ដដែល បាន​ឲ្យ​ដឹង​ថា រាល់​ពេល​ដែល​លាង​ដៃ​រួច គួរ​ប្រើ​លាប​ឡេ ឬគ្រីម​ផ្តល់​សំណើម ដើម្បី​ឲ្យ​ប្រអប់​ដៃ​ទន់ល្មើយ និង​មិន​ងាយ​ឆាប់​ស្ងួត​ប្រេះ។ អត្ថបទពាក់ព័ន្ធ៖ លែងបារម្ភរឿងកើតអាចម៍រុយលើខ្នងដៃ ក្រោយដឹងវិធីការពារ និងព្យាបាលទាំងនេះ នៅផ្ទះយូរ ស្រីៗមិនត្រូវធ្វើរឿងប៉ុន្មាននេះទេ ប្រយ័ត្នបាក់សម្រស់! អាហារទាំងនេះល្អចំពោះសុខភាព តែបើញ៉ាំច្រើន​ពេកធ្វើឲ្យមានបញ្ហាទៅវិញ ផ្លែប៉េងប៉ោះ ផ្ដល់ប្រយោជន៍ច្រើន​ដល់ស្បែក បេះដូង និងភ្នែក ចេះ​ទម្លាប់​ថែ​ស្បែក​​ទាំង​នេះ ជួយ​ឲ្យ​កាន់​​តែ​ស្អាត​មួយ​កម្រិត​ទៀត ក្នុង​ករណី​មាន​សំណួរ […]


ស្បែក

ស្រីៗដឹងវិធីទាំងនេះ ទោះក្តៅយ៉ាងណាមិនបារម្ភខ្លាចខូចស្បែកដែរ!

នៅ​ក្នុង​រដូវ​ក្តៅ​បែប​នេះ ស្រ្តីៗ​មួយ​ចំនួន​មិន​ហ៊ាន​ចេញ​ទៅ​ក្រៅ​ញឹក​ញាប់​ពេក​ទេ ព្រោះ​បារម្ភ​ខ្លាច​ខូច​ស្បែក ឡើង​ជាំ​ស្បែក ពិបាក​ថែទាំ​ឲ្យ​បាន​ស្អាត​ល្អ​វិញ។​ តែ​កុំ​បាច់​បារម្ភ​ពេក​អី! ដឹង​តែ​វិធី​ថែ​ទាំ​ស្បែក​សាមញ្ញៗ​បែប​ធម្មជាតិ​ទាំង​នេះ ចង់​ចេញ​ទៅ​ខាង​ក្រៅ​ពេល​ណា​ក៏​បាន​មិន​បារម្ភ​ខា្លច​ខ្មៅ​ខូច​ស្បែក។ ១.លាប​ឡេ​ការពារ​កម្តៅ​ថ្ងៃ  លាប​ឡេ​ការពារ​កម្តៅ​ដែល​មាន SPF ខ្ពស់ (SPF30-50) មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ការពារ​មិន​អោយ​កម្តៅ​ព្រះអាទិត្យ​ប៉ះ​ពាល់​ដល់​ស្បែក។ នៅ​ពេល​ដែល​បែក​ញើស​ ឬ​ទើប​ចេញ​ពី​ហែល ឬ​ងូត​ទឹក​ត្រូវ​លាប​ឡេ​ការពារ​កម្តៅ​ថ្ងៃ​រៀង​រាល់​ពីរ​ម៉ោង​ម្តង​។ ២.ចៀសវាង​ពន្លឺ​ព្រះអាទិត្យ​ចន្លោះ​ម៉ោង​១០ព្រឹក-​២​ថ្ងៃ​ត្រង់ ចន្លោះ​ម៉ោង​នេះ​គឺ​ជា​ពេល​ដែល​ព្រះអាទិត្យ​ក្តៅ​ខ្លាំង​បំផុត ហើយ​បង្កើត​ឱកាស​ដ៏​ល្អ​សម្រាប់​កម្តៅ​ព្រះអាទិត្យ​អាច​ធ្វើ​ឲ្យ​ស្បែក​មាន​ការ​ប្រែប្រួល​ផង​ដែរ។ ប្រសិន​បើ​ចាំ​បាច់​ត្រូវ​ចេញ​ទៅ​ក្រៅ​នៅ​ម៉ោង​នេះ គួរ​ប្រើ​ឆ័ត្រ ឬ​ស្លៀក​សម្លៀក​បំពាក់​ដែល​អាច​ការពារ​ស្បែក​បាន​ពី​កម្តៅ​ព្រះអាទិត្យ។ អត្ថបទពាក់ព័ន្ធ៖ គន្លឹះងាយៗ ៥ យ៉ាងអាចជួយឲ្យស្បែករលោង ចង់ឲ្យស្បែកមានសុខភាពល្អ កុំភ្លេចញ៉ាំទឹកតាមចំនួន​កំណត់នេះ ក្តៅខ្លាំងអ៊ីចឹង បើ​ស្រលាញ់​ស្បែក​ ត្រូវ​ដឹង​​វីតាមីនសំខាន់ៗ​ទាំងនេះ ញ៉ាំអាហារទាំងនេះជាប្រចាំ អាចជួយឲ្យស្បែកភ្លឺរលោងបាន ៣.ខាត់​ស្បែក ការ​ខាត់ស្បែក​ជា​វិធី​ល្អ​មួយ​ដែល​ជួយ​រក្សា​ស្បែក​ឲ្យ​មាន​ភាព​ស​ម៉ត់​រលោង។ ពេល​អាកាសធាតុ​ក្តៅ​ ដើម្បី​ធានា​ថា​ស្បែក​នៅ​តែ​ស្អាត​នោះ គួរ​ធ្វើ​ការ​ខាត់​ស្បែក​ឲ្យ​បាន​១-២​ដង​/​សប្តាហ៍​ដោយ​ប្រើ​រូបមន្ត​ខាត់​ស្បែក​ធម្មជាតិ​ដូចជា ម្សៅរមៀត ពន្លៃ កាកកាហ្វេ ម្នាស់ ឬ​អាច​ប្រើ​ថ្នាំ​ខាត់​ស្បែក​ដែល​គ្មាន​ជាតិ​កាត់​ច្រើន មិន​ប៉ះ​ពាល់​ដល់​សុខភាព​ស្បែក​ក៏​បាន។ [embed-health-tool-ovulation] ៤.រក្សាសំណើម ការ​រក្សា​សំណើម​គឺ​សំខាន់​ណាស់​សម្រាប់​ស្បែក និង​សុខភាព​ជារួម​តែ​ម្តង ហើយ​វា​កាន់​តែ​សំខាន់​ទៀត​នៅ​ក្នុង​រដូវ​ក្តៅ។ យើង​គួរ​ផឹក​ទឹក​ឲ្យ​បាន​៨កែវ​/ថ្ងៃ​ទើប​វា​ល្អ​ដល់​សុខភាព​ទូទៅ និង​រាងកាយ​ផងដែរ​។ អត្ថបទពាក់ព័ន្ធ៖ សាកតិចនិកនេះ បើមានបញ្ហារបកស្បែកដោយសារកម្ដៅព្រះអាទិត្យ វិធី ៨យ៉ាង ជួយការពារស្បែកមិនឲ្យចាស់លឿនពេក ស្បែកស្រអាប់ព្រោះសម្បូរកម្មវិធីជួបជុំពេក ដឹង​ប៉ុន្មានវិធីនេះ អាចកែខៃឡើងវិញបាន ចង់បាន​ស្បែកភ្លឺស្រស់ស្អាត អនុវត្ត​តិចនិក​ទាំង ៥ នេះ


ស្បែក

សាកតិចនិកនេះ បើមានបញ្ហារបកស្បែកដោយសារកម្ដៅព្រះអាទិត្យ

ការ​រលាក​ស្បែក​ដោយ​សារ​ពន្លឺ​ព្រះអាទិត្យ (Sunburn) គឺ​ជា​ពាក្យ​សម្ដៅទៅ​លើ​ការ​ប៉ះពាល់​ពន្លឺ​កាំ​រស្មី​អ៊ុលត្រាវីយូឡេ(Ultraviolet) ឬ UV ដែល​មាន​ប្រភព​ពី​ពន្លឺ​ព្រះអាទិត្យ​ និង​អាច​បណ្តាល​ឲ្យ​ស្បែក​ឡើង​ហើម ក្រហម និង​ឈឺ។ កម្មរស្មីនេះ​អាច​បំផ្លាញ​ដល់​កោសិកា​ផ្នែកខាង​​លើ​នៃ​ស្បែក (epidermal cells) និង​កោសិកា​បាត​ស្បែក​មេឡាណូស៊ីត (melanocytes) ។ ​ពន្លឺ​កាំ​រស្មី​អ៊ុលត្រាវីយូឡេក៏​អាច​ធ្វើ​ឲ្យ​កោសិកា​លែនជែលហាន (Langerhans cells) ដែល​ជា​កោសិកា​ប្រូតេអ៊ីន និងនុយក្លីផូទីន​បាត់​បង់​ជា​បណ្តោះ​អាសន្ន​ផង​ដែរ។ ​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ (CDC) នៃ​សហរដ្ឋ​អាមេរិក បាន​លើក​ឡើង​ថា​ជាង​មួយ​ភាគ​បី​នៃ​មនុស្ស​ពេញ​វ័យ និង​កុមារ​ជិត ៧០ ភាគ​រយ បាន​ផ្ដល់ព័ត៌មាន​ថា​​​សុទ្ធ​តែ​ធ្លាប់​កើត​មានការរលាកស្បែក​ដោយ​ពន្លឺព្រះអាទិត្យ​ ក្នុងរយៈពេល​មួយ​ឆ្នាំ​ក​ន្លង​មក។ បរិមាណ​នៃ​កាំរស្មី​យូវី​ដែល​អាច​ធ្វើ​ឲ្យ​រលាក​បាន​គឺ​អាស្រ័យ​លើ​កម្រិត និង​ពេល​ដែល​ព្រះអាទិត្យ​មាន​ពន្លឺ​ខ្លាំង​​ប៉ះពាល់​ផ្ទាល់​ដល់​ស្បែក​របស់យើង។ អត្ថបទពាក់ព័ន្ធ៖  បើ​ចេះតែរមាស់ស្បែក​មិន​ដឹងមូល​ហេតុ អាចបណ្ដាលមកពីជំងឺមួយ​​ប្រភេទនេះ វិធី ៨យ៉ាង ជួយការពារស្បែកមិនឲ្យចាស់លឿនពេក ព្រះអាទិត្យ​បញ្ចេញ​កាំ​រស្មីយូវី​បី​ប្រភេទគឺ UVC  UVB និង UVA ។ កាំ​រស្មី UVC មិន​អាច​ចូល​មក​ដល់​ផែន​ដី​បាន​ទេ​ដោយ​សារ​តែ​មាន​ស្រទាប់​អូហ្សូន​ការពារ។ ប្រភេទ​ពីរ​ផ្សេង​ទៀត​គឺ​កាំ​រស្មី UVA និង UVB អាច​ឆ្លង​កាត់​តាម​បរិយាកាសចូល​ទៅ​ក្នុង​ស្រទាប់​ស្បែកផ្នែក​ខាង​លើ (epidermis) និង​ស្រទាប់​ស្បែក​ផ្នែកខាង​ក្នុង (dermis) របស់យើង​បាន។ ថាមពលនញ្ចេញដោយកាំ​រស្មី​អ៊ុលត្រាវីយូ​ឡេទាំង​នេះ​មាន​ឥទ្ធិពល​ធ្វើ​ឲ្យ​ស្បែក​យើងឆាប់​ចាស់ ជ្រីវ​ជ្រួញ អាច​ប៉ះពាល់​ដល់​ភ្នែក […]


ស្បែក

ញ៉ាំអាហារទាំងនេះជាប្រចាំ អាចជួយឲ្យស្បែកភ្លឺរលោងបាន

គ្នា​យើង​ខ្លះ​ខិត​ខំ​ថែរក្សា​ស្បែក​ដោយ​ផលិតផល​ផ្សេងៗ​ដើម្បី​ជួយ​ឲ្យ​ស្បែក​ថ្លា ភ្លឺរលោងនិង​មាន​ភាព​ស្រស់ស្អាត ប៉ុន្តែ​ក្ដៅពី​ផលិតផលទាំងនោះ ​អាហារ​មួយ​ចំនួន​គឺ​ល្អ​ជា​ពិសេស​សម្រាប់​ជំនួយ​សុខភាព​ស្បែក​យើងណាស់ដែរ។ អាហារ​ទាំងនោះមានដូចជា៖ ម្ទេស​ប្លោក​ក្រហម ម្ទេស​ប្លោក​ក្រហម​គឺ​ជា​ប្រភព​វីតាមីន C។ អ្នក​ជំនាញ​ផ្នែក​ចំណី​អាហារ Joan Salge Blake បាន​ឲ្យ​ដឹង​ថា​រាងកាយ​ត្រូវ​ការ​វីតាមីន C ដើម្បី​ផលិត​ខូឡាជេន​ដែល​ជា​ប្រូតេអ៊ីន​មាន​ក្នុង​រាងកាយ​និង​ជួយ​ផ្តល់​រចនាសម្ព័ន្ធ​ដល់​ស្បែក។ វីតាមីន C នេះ​ក៏​ដើរ​តួ​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ ប្រឆាំង​នឹង​ពពួក​រ៉ាឌីកាល់សេរី​ដែលអាច​បំផ្លាញខូឡាជេន និង​elastin (ផ្តល់​ភាព​យឺត​ដល់​ស្បែក)។ ពពួក​ផ្លែ​ក្រូច ដូច​បាន​ដឹង​ហើយ​ថា​វីតាមីន Cមាន​ប្រយោជន៍​យ៉ាង​ណា​សម្រាប់​ស្បែក ហើយ​ពពួក​ផ្លែ​ក្រូច​ជា​ប្រភព​ដ៏​ល្អ​សម្រាប់​វីតាមីន C ។ វីតាមីន​នេះ​ក៏​ជួយ​កាត់​បន្ថយ​ស្នាម​ជ្រួញ​ដែរ។ អត្ថបទពាក់ព័ន្ធ៖ លាង​សម្អាតប្រព័ន្ធរាងកាយ​ខាងក្នុង ជួយឲ្យសាច់ចាំ មិនងាយចាស់! ផឹកតែបៃតងរាល់ថ្ងៃ ជួយច្រើនទាំងសុខភាព និងសម្រស់ ពិសេសគេចផុតពីមហារីក ផ្លែ​ប្លូប៊ឺរី ផ្លែ​នេះ​មាន​កាឡូរី​ទាប​ ប៉ុន្តែ​មាន​សារធាតុចិញ្ចឹម​ខ្ពស់ និងសំបូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​ដែល​ជួយ​ប្រឆាំង​នឹង​ការខូចខាត​កោសិកា និង​រ៉ាឌីកាល់សេរី​ដែល​អាច​បង្ក​ផល​ប៉ះពាល់​ដល់​ស្បែក។ យើង​អាចញ៉ាំ​ជា​ផ្លែប្លូប៊ឺរីស្រស់ ក្លាសេកក ឬធ្វើជា​ទឹក​ក្រឡុកបាន។ ដំឡូងជ្វា ដំឡូង​ជ្វា​មាន​កម្រិត​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​ beta-carotene ខ្ពស់ និង​ម៉ាញ៉េស្យូម​ដែល​ដើរតួ​ជា​សារធាតុ​ប្រឆាំង​ការ​រលាក។ សំបក​ដំឡូងជ្វា​ក៏​មាន​សារធាតុ​ចិញ្ចឹម​ដែរ​ដូចជា​ជាតិសរសៃ​ដែល​ជួយ​ដល់​ពោះវៀន និង​អាច​ជួយ​ស្បែក​កុំ​ឲ្យ​មាន​ស្នាមជាំ។ ការ៉ុត ការ៉ុត​សំបូរ​ដោយ​សារធាតុ beta-carotene ដែល​រាងកាយ​នឹង​បំលែង​ទៅ​វីតាមីន A។ វីតាមីន A មាន​តួនាទី​សំខាន់​ក្នុង​ការ​ផលិត​កោសិកា​ខូឡាជេន​ដែល​ជួយ​ព្យាបាល​ស្បែក​ខូច។ ផ្លែស្វាយ ផ្លែស្វាយ​ជា​ប្រភព​វីតាមីន A  C និង B6​ ដែល​គេ​និយាយ​ថាអាច​កាត់បន្ថយ​ជាតិខ្លាញ់​លើ​ស្បែក។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ […]


ស្បែក

គន្លឹះងាយៗ ៥ យ៉ាងអាចជួយឲ្យស្បែករលោង

របៀប​របប​រស់​នៅ​ប្រចាំថ្ងៃ​របស់​យើង​មាន​ឥទ្ធិ​ពល​យ៉ាង​ច្រើន​លើ​សុខភាព​ស្បែក​។ ប្រសិន​បើ​គ្នា​យើង​មិនទាន់​ពេញចិត្ត​នឹង​ស្បែកដែលខ្លួនមាន​នៅពេលនេះទេ សូម​សាក​ល្បង​គន្លឹះទាំងប្រាំ​ខាង​ក្រោមនេះ ដែលទំនងជាអាចជួយ​ឲ្យ​ស្បែង​យើង​មើលទៅ​ក្មេងជាងវ័យ​បាន។ ១- ញ៉ាំ​អាហារត្រឹមត្រូវ អ្នក​ជំនាញ​ជាច្រើន​បាន​ជឿ​ជាក់​ថា​របប​អាហារ​ដែល​សំបូរ​វីតាមីន C និង​មាន​កំរិត​ជាតិ​ខ្លាញ់ និង​កាបូអ៊ីដ្រាត​ទាប​អាច​ជួយ​ឲ្យ​ស្បែក​យើង​មាន​សុខ​ភាព​ល្អ​បាន។ ដើម្បី​បាន​រនាំងការ​ពារ​ស្បែក​ យើង​ត្រូវ​បង្កើន​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម (antioxidants)។ ដើម្បី​ការ​ការពារ​ល្អ ​យើង​គួរ​ញ៉ាំ​អាហារ​ណា​ដែល​មាន​សារ​ធាតុ​កាបូអ៊ីដ្រាត​(complex carbohydrates) ដូច​ជា​គ្រាប់​ធញ្ញ​ជាតិ និង​ប៉ាស្តា និង​ប្រូតេអ៊ីន​ដែល​មាន​សុខ​ភាព​ល្អ។ ​យើងត្រូវ​ចងចាំ​ថា​អាហារ​ដែល​យើង​បាន​ញ៉ាំ​អាច​មាន​ទំនាក់​ទំនង​នឹង​ការ​ឡើង​មុន​លើ​មុខ​របស់​យើង​បាន។ ដូច្នេះ​ប្រសិន​បើ​យើង​មាន​កើត​មុន​នោះ​យើង​ត្រូវ​ធ្វើ​ការ​សង្កេត​មើល​ពី​អាហារ​ដែល​​បាន​បរិភោគ​ប្រចាំថ្ងៃ។ អត្ថបទពាក់ព័ន្ធ៖ Xanthoma (បញ្ហាកំណកខ្លាញ់​ក្រោម​ស្បែក) ស្វែងយល់ពីជំងឺសើ​ស្បែក ម្យ៉ាង​ឧស្សាហ៍​កើត​លើ​អាអូន ២- ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ ស្បែក​របស់​យើងអាច​ទទួល​បាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ពី​ការ​ហាត់​ប្រាណ​ប្រចាំថ្ងៃ។ ការ​ធ្វើ​លំហាត់​ប្រាណ​អាច​ជួយ​ជំរុញ​ដល់​ចលនា​ឈាម​រត់ ជួយ​ជំរុញ​ដល់​អុកស៊ីសែន និង​សារធាតុ​ចិញ្ចឹម​ទៅ​ស្បែក​។ការហាត់ប្រាណ​ក៏​ជួយ​ជំរុញ​នូវ​ការ​ផលិត​សារ​ធាតុ collagen សំរាប់​ឲ្យ​ស្បែកមាន​ភាព​ភ្លឺ​រលោង និង​គ្មាន​ស្នាម​ជ្រួញ។ មនុស្ស​ជាច្រើន​គិត​ថា​ការ​ធ្វើ​លំហាត់​ប្រាណ​អាច​ធ្វើ​ឲ្យយើង​បែក​ញើស​និង​ស្ទះ​រន្ធ​ញើស​បាន។ ការ​ពិត​ទៅ​គឺ​​មិន​ពិត​ទេ។ អ្វី​ដែល​យើង​ត្រូវ​ធ្វើ​គឺ​ត្រូវ​លាង​មុខ​ឲ្យ​ស្អាត​បន្ទាប់​ពី​​បាន​ហាត់​ប្រាណ​រួច។ ​ អត្ថបទគួរអាន៖ វិធីសាស្ត្រកោររោមកុំឲ្យ​រោល​ស្បែក​មុខ ប្រុសៗគួរដឹង ៣- គេងឲ្យបានគ្រប់គ្រាន់ នៅពេល​យើង​គេង​មិន​លក់​រយៈពេល​ប៉ុន្មាន​យប់​ជាប់គ្នា ​យើង​នឹង​សង្កេត​ឃើញ​ពី​រង្វង់​ខ្មៅ ស្បែក​ស្រអាប់ និង​ខូង​នៅ​ជុំវិញ​ភ្នែក​របស់​យើង​យ៉ាង​ច្បាស់។ ដើម្បី​ឲ្យ​ស្បែក​​យើង​ស្រស់​ស្អាត​យើង​ត្រូវ​គេង​ឲ្យ​បាន ៨ ម៉ោង​ជា​រៀង​រាល់​យប់។ទម្លាប់​ក្នុង​ការ​គេង​របស់​យើង​ក៏​សំខាន់​ដែរ។ ប្រសិន​បើ​យើងមាន​ទម្លាប់​គេង​ចំហៀង នោះ​​យើង​នឹង​ឃើញ​មាន​ស្នាម​ជ្រួញ​យ៉ាង​ច្បាស់​ក្រោយ​ពេល​ភ្ញាក់​ពី​គេង។ បើ​យើង​គេង​ផ្កាប់​វិញ នោះ​នឹង​មាន​ស្នាម​ដ៏​ច្រើន​នៅ​ជុំវិញ​ភ្នែក​យើង។ ​ស្រីៗយើង​ត្រូវ​ព្យាយាម​ដេក​ផ្ងារ​ដើម្បី​ជា​ប្រយោជន៍​ដ៏​ល្អ​សំរាប់​ស្បែក​របស់​​យើង។ ៤- លាបឡេការពារកម្តៅថ្ងៃ មនុស្ស​ភាគ​ច្រើន​មាន​ការ​ខូច​ខាត​ស្បែក​បណ្តាល​មក​ពី​កម្តៅ​របស់​ព្រះអាទិត្យ។ ការ​ប៉ះ​ពាល់​នឹង​ពន្លឺ​ព្រះអាទិត្យ​យូរ​អាច​ធ្វើ​ឲ្យ​មាន​កាកើន​ឡើង​ហានិភ័យ​នៃ​ជំងឺ​មហារីក​ស្បែក​បាន។ ដើម្បី​ការពារ​ស្បែក​យើងត្រូវ​លាប​ឡេ​ការពារ​កម្តៅ​ថ្ងៃ​គ្រប់​ពេល​វេលា។ ជ្រើស​រើស​ឡេ​ដែល​មាន​ជាតិ​ស័ង្ក​សី​អុក​ស៊ីត ទីតាញ៉ូម​ឌី​អុកស៊ីត ឬ avobenzone និង​មាន​កម្រិត SPF […]


ស្បែក

ជួប​បញ្ហាមុខជាំ? សាកវិធីធម្មជាតិទាំងនេះទំនងអាចជួយបាន​ច្រើន

ជាំ​មុខ​ ឬ​ហៅ​បែប​វេជ្ជសាស្ត្រ​ថា​ការ​កើន​ឡើង​ជាតិ​ពណ៌​ខ្លាំង​គឺ​ជា​បញ្ហា​ដែល​ឧស្សាហ៍​ជួប​ប្រទះ។ ជាំ​មុខ​គឺ​ស្នាម​បន្ទះ​ពណ៌​ត្នោត​លើ​ស្បែក​ខ្លួន​ឬ​ស្បែក​មុខ​ដែល​បណ្ដាល​មក​ពី​បញ្ហា​ផលិត​ជាតិ​ពណ៌​ខុស​ប្រក្រតី។ ជាំ​មុខ​គឺ​បញ្ហា​ដែល​គួរ​យក​ចិត្ត​ទុក​ដាក់​។ ​ខាង​ក្រោម​នេះ​ជា​វិធី​ខ្លះ​ៗ​ដែលយើង​​អាច​យក​ទៅ​អនុវត្ត​បាន៖ ទឹក​ក្រូច​ឆ្មារ ទឹក​ក្រូច​ឆ្មារ​គឺ​មាន​ជាតិ​កាត់​ជួយ​ធ្វើ​ឲ្យ​ស្បែក​ថ្លា​មិន​សូវ​ឃើញ​ជាំ​ដោយ​សារ​តែ​ជាតិ​ផ្សំ​ដ៏​ពិសេស​របស់​វា។ ​សារធាតុ​ពិសេស​របស់​ក្រូចឆ្មារ​​គឺ​មានជាតិ​អាស៊ីដ​ធម្មជាតិ​​ដែល​អាច​ជួយ​ជម្រុះ​ស្រទាប់​ស្បែក​ខាង​ក្រៅ​ហើយ​នាំ​យក​ជាតិ​ពណ៌​ត្នោត​ទៅ​ជាមួយ​ដែរ។ អ្វី​ដែល​ត្រូវ​ធ្វើ​គឺ​ច្របាច់​យក​ជាតិ​ទឹក​វា​ហើយ​លាប​លើ​កន្លែង​ដែល​មាន​ជាំ​។ទុក​ចោល​២០​នាទី​រួច​លាង​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ។ វិធី​នេះ​គឺ​ណែនាំ​ឲ្យ​ប្រើ​ពីរដង​ក្នុង​មួយ​​ថ្ងៃ​។ ក្នុង​ពេល​បី​អាទិត្យ​អ្នក​នឹង​ឃើញ​លទ្ធផល។ អត្ថបទបាក់ព័ន្ធ៖ ក្តៅ​​ចង់ឆេះ​អ៊ីចឹង ថែស្បែកម៉េចកុំឲ្យខ្មៅ ខ្លោច? ទឹក​ខ្មេះ​ប៉ោម ដោយ​ជាតិ​អាស៊ីដ​អាសេទិច​នៅ​ក្នុង​ទឹក​ខ្មេះ​មាន​សារ​ជាតិ​កាត់​ដូច​​នៅ​ក្នុង​សាប៊ូ​កាត់​(BleachProducts)វា​អាច​ជួយ​លុប​ស្នាម​ជាំ​ពណ៌​ត្នោត​បាន​ហើយ​ក៏​ដូចជា​ធ្វើ​ឲ្យ​ស្បែក​ទន់​និង​ជួយ​ស្បែក​ក្មេង​ជាង​វ័យ។ អ្នក​ត្រូវ​លាយ​ទឹក​ខ្មេះ​ជាមួយ​ទឹក​រួច​យក​សូលុយស្យុង​លាយ​នោះ​លាប​លើ​ស្បែក​ដែល​ជាំ​រួច​ទុក​ឲ្យ​ស្ងួត​បន្ទាប់​មក​លាង​មុខ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ចេញ​រួច​ជូត​មុខ​ថ្នម​ៗ​។ យើង​អាច​ធ្វើ​មួយ​ថ្ងៃ​ម្ដង​គឺ​គ្រប់​គ្រាន់។ រមៀត រមៀត​គឺ​ជា​សារធាតុ​ដ៏​មាន​ប្រសិទ្ធភាព​ម្យ៉ាង​ទៀត​ដើម្បី​ជួយ​កាត់​បន្ថយ​ជាតិ​ជាំ​ដោយ​សារ​តែ​មុខងារ​សកម្ម​របស់​វា​ជួយ​ឲ្យ​ស្បែក​ថ្លា​និង​បន្ថយ​អុកស៊ីតកម្ម​នៃ​កោសិកា​។ គ្រាន់​តែ​លាយ​ម្សៅ​រមៀត​ប្រាំស្លាប​ព្រា​បាយ​និង​ទឹក​ដោះ​គោ​១០​ស្លាប​ព្រា​បាយ​។ លាយ​វា​កូរ​ឲ្យ​ទៅ​ជា​ល្បាយ​ប៉ិ​ៗ ​(យើង​អាច​លាយ​ម្សៅ​ក្រៅ​បាន​១​ក្រាម) រួច​លាប​លើ​ស្បែក​ដែល​ជាំ។ទុក​ចោល​២០​នាទី​រួច​លាង​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​បន្ទាប់​ជូត​មុខ​ថ្នម​ៗ​។ អ្នក​អាច​អនុវត្ត​បាន​រៀង​រាល់​ថ្ងៃ។ ទឹក​ខ្ទឹម​បារាំង សារធាតុ​ស៊ុលហ្វ័រ​នៅ​ក្នុង​ខ្ទឹម​បារាំង​អាច​ទៅ​ជា​ថ្នាំ​ព្យាបាល​មុខ​ដ៏​មាន​ប្រសិទ្ធភាព​។ សារធាតុ​នេះ​ហើយ​ដែល​មាន​ឥទ្ធិពល​ជួយ​កាត់​ជាតិ​ជាំ​លើ​ស្បែក​នេះ​បាន​។ យើងគ្រាន់​តែ​កាត់​ខ្ទឹម​បារាំង​៣​មើម​ជា​ចំណិត​ៗ,រួច​ដាក់​វា​ក្នុង​ស្បៃ​ដើម្បី​ច្របាច់​យក​ទឹក​វា​ បន្ទាប់​មក​ដាក់​លាយ​ជាមួយ​ទឹក​ខ្មេះ​ប៉ោម​ក្នុង​កម្រិត​ស្មើ​គ្នា។ ប្រើ​សំឡី​ជ្រលក់​ក្នុង​សូលុយស្យុង​ដើម្បី​ផ្ដិត​លើ​មុខ​ដែល​មាន​ជាំ ហើយ​២០​នាទី​ក្រោយ​លាង​មុខ​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ។ ​យើង​​អាច​អនុវត្ត​តាម​វិធី​នេះ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ ក្នុង​រយៈពេលពី​ពីរ​ទៅ​បី​អាទិត្យ​។ ស្រូវ​សាឡី (Oatmeal) ស្រូវសាឡីមាន​​ផ្ទុក​ទៅ​ដោយ​សារធាតុ​សម្អាត​ដ៏​ល្អ​សម្រាប់​ស្បែក​ដែល​មាន​ការ​ផលិត​ជាតិ​ពណ៌​លើស​លុប។ សារធាតុ​នៃ​ស្រូវ​សាឡី​ប្រភេទ​នេះ​អាច​ជួយ​កាត់​ជាតិ​ពណ៌​លើ​ស្បែក​ធ្វើ​ស្បែក​ភ្លឺ​ចែង​ចាំង​។ យើង​​គ្រាន់​តែ​លាយ​ម្សៅ​ស្រូវ​សាឡី​ពីរ​ស្លាប​ព្រា​បាយ​ ទឹក​ដោះ​គោ​ពីរ​ស្លាប​ព្រា​បាយ ​និង​ទឹក​ឃ្មុំ​មួយ​ស្លាប​ព្រា​បាយ​។ ការ​អនុវត្ត​គឺ​ដូច​គ្នា​គឺ​លាប​លើ​ស្នាម​ជាំ​និង​ទុក​ចោល​២០​នាទី​រួច​លាង​ជាមួយ​ទឹក​ចេញ។ វិធី​នេះ​អាច​អនុវត្ត​បាន​ពីរទៅ​បី​​ដង​ក្នុង​មួយ​សប្ដាហ៍។ អត្ថបទពាក់ព័ន្ធ៖  ថែស្បែកមុខយ៉ាង​ម៉េច កុំ​ឲ្យ​ឡើង​មុន? តិចនិកថែរក្សាស្បែកមុខ​ងាយៗសម្រាប់ប្រុសៗ Makeup ញឹកញាប់ជាមូលហេតុនាំឲ្យឡើងមុន ស្រីៗគួរចេះតិចនិកទាំងនេះ ក្នុង​ករណី​មាន​សំណួរ​​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕


ស្បែក

រលាកស្បែក​ដោយពន្លឺព្រះអាទិត្យ ចេះវិធីនេះអាចជួយកែខៃបាន

យោង​តាម​ការ​សិក្សារ​ដែល​បាន​បោះ​ពុម្ភ​ផ្សាយ​ដោយ Journal Cancer Epidemiology, Biomarkers and Prevention បាន​បង្ហាញ​ថា ស្ត្រី​ដែល​មាន​ចំណុច​ពង​បែក​លើស្បែក​រលាក​ដោយ​សារ​កម្ដៅ​ថ្ងៃ​ចាប់​ពី​៥​ចំណុច​ឡើង​ទៅ អាយុ​ចន្លោះ​ពី១៥​ទៅ​២០​ឆ្នាំ គឺ​ងាយ​នឹង​ប្រឈម​នឹង​ជំងឺ​មហារីក​ស្បែក Melanoma ដែល​ជា​ជំងឺ​មហារីក​ស្បែក​ដ៏​កាច​សាហាវមួយ​ រហូត ​៨០%។ ទោះ​បី​បញ្ហា​នេះ​កើត​មាន​រយៈ​ពេល​ខ្លី​ក៏​ពិត​មែន ប៉ុន្តែ​ការ​រលាក​ស្បែក​ដោយ​កំដៅ​ថ្ងៃ​អាច​បង្ក​ឲ្យ​មាន​ការ​ខូច​ខាត​ស្បែក​រយៈពេល​វែង​បាន​ដោយ​បង្ក​ឲ្យ​កើន​ឡើង​ការ​ប្រឈម​កើត​ជំងឺ​មហារីក​ស្បែក​ ស្បែក​ជ្រីវ​ជ្រួញ និង​ចំណុច​រលាក​ដោយ​កម្ដៅ​​ថ្ងៃ​កាន់​តែ​ខ្ពស់។ រលាក​កម្ដៅ​ថ្ងៃ​គឺ​ជា​បញ្ហា​ខូច​ស្បែក​ដែល​បង្ក​ឡើង​ដោយ​កាំរស្មី អុលត្រាវីយ៉ូលេ (Ultraviolet ray – កាំរស្មី​ពណ៌​ស្វាយ​របស់​ព្រះ​អាទិត្យ) នៅ​ពេល​ដែល​ចេញ​ក្រៅ​ក្រោម​កម្ដៅថ្ងៃ​យូរ។ ស្បែកដែលរលាក​នឹង​ប្រែ​ទៅ​ជា​ពណ៌​ក្រហម ក្ដៅ​ឧណ្ឌៗ ឈឺ​និង​ក្រហាយ។ បន្ទាប់​ពី​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ស្បែក​ចាប់​ផ្ដើម​ប្រេះ និង​រលាត់ ហើយ​ជា​ធម្មតា​វា​នឹង​ជា​ទៅ​វិញ ក្នុង​ចន្លោះ​ពេល ៧​ថ្ងៃ។ ការ​រលាកដោយ​កម្ដៅ​ថ្ងៃ ជា​ទូទៅ​គឺ​មាន​រយៈ​ពេល​ខ្លី និង​មិន​ធ្ងន់​ធ្ងរ​ទេ ប៉ុន្តែ វា​ជា​ការ​សំខាន់​ដែល​ត្រូវ​ព្យាបាល​ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ការ​ខូច​ខាត​ស្បែក​កាន់​តែ​ខ្លាំង​ទៀត។ អត្ថបទពាក់ព័ន្ធ៖ ចង់បាន​ស្បែកភ្លឺស្រស់ស្អាត អនុវត្ត​តិចនិក​ទាំង ៥ នេះ ១- ត្រូវ​នៅ​ឆ្ងាយ​ពី​ពន្លឺ​ព្រះ​អាទិត្យ នៅ​ពេល​ដែល​យើងមាន​អារម្មណ៍​ថា​រលាក​កម្ដៅ​ថ្ងៃ​ហើយ សូម​ស្វែង​រក​កន្លែង​ដែល​ម្លប់​និង​គ្រប់​រាង​កាយ​ភ្លាម។ បើ​សិនយើង​​នៅ​ឯ​ឆ្នេរ​សមុទ្រ ឬ​នៅ​អាង​ហែល​ទឹក សារធាតុដូចជាទឹក​អំបិល និង​ជាតិ​ក្លរីន​ដែល​មាន​នៅ​ក្នុង​ទឹក​នឹង​ធ្វើ​ឲ្យស្បែកកាន់​តែ​ឈឺ​ចាប់​នឹង​អាច​បង្ក​ជា​ការ​បង្ក​រោគ​បាន​ទៀត​ផង។ ២- ត្រូវ​ធ្វើ​ឲ្យ​ស្បែក​ត្រជាក់ ការ​ងូត​ទឹក​ត្រជាក់​អាច​បន្ធូរ​បញ្ហា​រលាក​ស្បែក​បាន។ បើ​សិន​យើង​នៅ​ជិត​អាង​ ស្រះ ឬ​សមុទ្រ​ដែល​មាន​ទឹក​ត្រជាក់ យើង​​គួរ​តែ​ត្រាំ​ខ្លួន​នៅ​ក្នុង​នោះ​ឲ្យ​បាន​មួយ​ភ្លែត​សិន មុន​នឹង​ស្វែង​រក​កន្លែង​ជ្រក​ម្លប់។ […]


ស្បែក

ស្បែកស្រអាប់ព្រោះសម្បូរកម្មវិធីជួបជុំពេក ដឹង​ប៉ុន្មានវិធីនេះ អាចកែខៃឡើងវិញបាន

ឆ្លង​ឆ្នាំ​ចប់ តែ​កម្មវិធី​ជួប​ជុំ​​គ្រួសារ​​​​​​​នៅ​មាន​ច្រើន ទាំង​បុណ្យ​ ជប់លៀង ​ឬ​ការ​​ជា​ដើម ដែល​​ក្នុង​កម្មវិធី​ទាំង​នោះ​​អាច​មាន​​ការ​ញ៉ាំ​ភេសជ្ជៈ​ គ្រឿងស្រវឹង​​ខ្លះ ឬ​​​ពេល​ខ្លះ​អាច​កំដរ​កម្មវិធី​ដល់​យប់​ៗ​ជ្រៅ​ ទៀត​ផង។ ទាំងនេះ​ជា​ហេតុ​នាំ​ឱ្យ​​ស្បែក​​ស្រអាប់​ មិន​ស្រស់​​ថ្លា​ ពិសេស​ស្បែក​មុខ​ដែល​ជា​ផ្នែក​​សំខាន់​នៃ​សម្រស់​។ តែ​ទោះ​ជា​យ៉ាង​ណា គ្នាយើង​អាចអស់បារម្ភ កឺថាមាន​វិធី​មួយ​ចំនួន​ដែល​អាច​ស្តារ​ស្ថាន​ការ​នោះ​ឡើង​វិញ​បាន ដែល​បានការ​ណែ​​នាំ​ដោយ​ក្រុម​គ្រូ​ពេទ្យ​​​ពី​សហរដ្ឋអាមេ៉រិក។ ១. ញ៉ាំ​ទឹក​​ឱ្យ​គ្រប់​គ្រាន់​ ជាតិ​អាល់​កុល​ធ្វើ​ឱ្យ​ រាង​កាយ​យើងបាត់​បង់​ជាតិ​ទឹក ហើយ​នេះ​ជា​ហេតុ​សំខាន់​​បង្ក​ឱ្យ​ស្បែក​ជួប​បញ្ហា​​​​ មិន​ស្រស់​ថ្លា បែរជា​ស្រអាប់​​។ លោក​វេជ្ជបណ្ឌិត Noah Rosen ជា​នាយក​​វិទ្យាស្ថាន​សុខភាព​ Northwell បាន​ណែ​នាំ​វិធី​សាមញ្ញ​ គឺ​ការ​ញ៉ាំ​ទឹក មុន​ពេល ឬ​អំឡុង​ពេល​ ឬ​ក្រោយ​ពេល​​​​ញ៉ាំ​គ្រឿង​ស្រវឹង​ ដើម្បី​បង្ការ​កុំ​ស្បែក​ឆាប់​ខ្សោះ​ជាតិ​ទឹក​ ឬ​ស្រអាប់​ជាំ ដោយ​ការ​​ញ៉ាំ​ជាតិ​អាល់​កុល (សុរា)។ ២. ញ៉ាំ​​បន្លែ​ ផ្លែ​ឈើ​​សំបូរ​ជាតិ​វីតាមីន C និង​E ដោយ​សារ​តែ​​អាល់​កុល មាន​សមាសធាតុ​​មួយ​ចំ​នួន​​បង្ក​ឱ្យ​រាង​កាយ​រលាក ឬ​ហើម ដូច​នេះ​ការ​ញ៉ាំ​បន្លែ​ ផ្លែ​ឈើ​ ដែល​មាន​​វីតាមីន​ C ឬ​វីតាមីន E សុទ្ធ​សឹង​ជា​សមាស​ធាតុ​ប្រឆាំង​អុក​ស៊ីដកម្ម ហើយ​​កត្តា​ទាំង​នេះ ជួយ​ដោះ​ស្រាយ​បញ្ហា​អាការៈ​​ហើម​​​​​​​ទាំង​នោះ​បាន។ លោក​វេជ្ជបណ្ឌិត​ Adam Sutton បាន​ណែ​នាំ​ដូច​នេះ ហើយ​លោក​បាន​បន្ថែម​ថា […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស