– កត្តាហ្សែន
នៅមិនទាន់មានការពន្យល់ច្បាស់លាស់ពីមូលហេតុជំងឺទឹកនោមផ្អែមប្រភេទ១ នៅឡើយទេ។ ប្រវត្តិជំងឺក្នុងគ្រួសារអាចជាកត្តាប្រឈមមួយ។ ឧទាហរណ៍៖ ប្រុសៗមានជំងឺទឹកនោមផ្អែមប្រភេទ១ កូនប្រឈមនឹងការកើតជំងឺនេះ ១-១៧%។ ស្រដៀងគ្នាដែរ ស្រីៗមានជំងឺនេះក៏អាចនឹងបន្តទៅកូនដូចគ្នា។ អត្រាប្រឈមជំងឺទឹកនោមផ្អែមប្រភេទ១ លើក្មេងមាន ១% បើសិនជាសម្រាលកូនក្រោយអាយុ ២៥ឆ្នាំ ឬចាស់ជាងនេះ។
បើប៉ាម៉ាក់មានទឹកនោមផ្អែមប្រភេទ២ អូនៗក៏មានកត្តាប្រឈមដូចគ្នា។ ដោយសារជំងឺទឹកនោមផ្អែមប្រភេទ២ ទាក់ទងនឹងទម្លាប់រស់នៅ អូនៗអាចទទួលទម្លាប់រស់នៅពីប៉ាម៉ាក់ ដែលជាកត្តាប្រឈមយ៉ាងចម្បង។
អូនៗមានទាំងប៉ា ទាំងម៉ាក់កើតទឹកនោមផ្អែមប្រភេទ២ បង្កឱកាសកើតរហូតដល់ ៥០%។ ចំពោះអូនៗ មានប៉ាម៉ាក់កើតជំងឺនេះមុនអាយុ ៥០ឆ្នាំ កាន់តែប្រឈមកើតជំងឺនេះជាងក្មេងៗធម្មតា ពី ១-៧ ដងឯណោះ។
ស្រីៗកាន់តែមានការប្រឈមខ្ពស់កើតជំងឺទឹកនោមផ្អែមពេលពពោះ (Gestational Diabetes) បើមានសាច់ញាតិជិតស្និទ្ធណាម្នាក់កើតជំងឺនេះ។
– កត្តាបរិស្ថានខាងក្រៅ
ករណីខ្លះ ជំងឺទឹកនោមផ្អែមប្រភេទ១ បង្កឡើងដោយវីរុសមិនស្គាល់មុខ។ អាកាសធាតុត្រជាក់ ក៏អាចជាកត្តារួមផ្សំផងដែរ ហើយគ្រូពេទ្យច្រើនរកឃើញជំងឺទឹកនោមផ្អែមប្រភេទ១ នៅខែត្រជាក់។
– ទម្លាប់រស់នៅ