ជំងឺផ្លូវដង្ហើមមានច្រើនប្រភេទ ប្រភេទខ្លះអាចមិនមានគ្រោះថ្នាក់ ហើយអាចជាដោយខ្លួនឯងវិញ ដូចជាគ្រុនផ្ដាសាយជាដើម ប៉ុន្តែខ្លះទៀតអាចមានគ្រោះថ្នាក់ដល់ជីវិត ដូចជា៖ រលាកសួត កកឈាមក្នុងសរសៃឈាមសួត(Pulmonary embolism) រោគហឺតស្រួចស្រាវ និងមហារីកសួត។ មនុស្សវ័យចំណាស់ គួរតែធ្វើតេស្តលើមុខងារសួតឲ្យបានញឹកញាប់ និងទៅជួបពេទ្យដើម្បីទទួលបានការណែនាំផ្សេងៗ។
៥– #ជំងឺបាត់ការចងចាំមនុស្សចាស់(Alzheimer’s disease)
ជំងឺបាត់បង់ការចងចាំលើមនុស្សចាស់ ឬយើងតែងជួបប្រទះហើយហៅជំងឺនេះថា “វង្វេង” មិនត្រឹមតែជាជំងឺធ្ងន់ និងលំបាកធ្វើរោគវិនិច្ឆ័យប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចបណ្ដាលឲ្យមនុស្សចាស់មានបញ្ហាធ្ងន់ធ្ងរ តាមរយៈការវង្វេងវង្វាន់ ឬអត់ចាំអីទាំងអស់ ដូចជា មិនស្គាល់សមាជិកគ្រួសារ ឬអ្នកនៅជុំវិញខ្លួន មិនស្គាល់កន្លែងកំពុងនៅ ឬរបស់របរផ្សេងៗ ក៏មិនអាចចំណាំ ឬស្គាល់។
៦– #បញ្ហាមើលឬស្ដាប់
មនុស្សចាស់ភាគច្រើនមានបញ្ហាក្នុងការមើលនិងស្ដាប់ តែទោះជាយ៉ាងនេះក្ដី ក៏បញ្ហាទាំងអស់នេះមិនសូវប៉ះពាល់ខ្លាំងលើជីវិតរស់នៅប្រចាំថ្ងៃទៀតឡើយ ព្រោះតែមានជំនួយពីវ៉ែនតានិងឧបករណ៍ជំនួយការស្ដាប់ ដែលងាយនឹងរកទិញបាន។
៧– #បញ្ហាមាត់ធ្មេញ
សុខភាពមាត់ធ្មេញគឺជាចំណែកដ៏សំខាន់នៃសុខភាពរបស់មនុស្សវ័យចំណាស់ ប៉ុន្តែតែងតែត្រូវបានគេមើលរំលងជានិច្ច។ ដោយសារវាអាចនឹងបង្កនូវការឲ្យតម្លៃខ្លួនឯងទាប ការពិបាកនឹងគោរពធ្វើតាមរបបអាហារដែលផ្ដល់សុខភាពល្អ និងផលវិបាកដទៃផ្សេងទៀត។ ដើម្បីចៀសវាងប្រហោង ឬការពុកធ្មេញ មនុស្សចាស់គួរធ្វើការពិនិត្យសុខភាពធ្មេញឲ្យបានទៀងទាត់ជាប្រចាំ។
៨– #បញ្ហាអាហារូបត្ថម្ភ