backup og meta

ចង់​​ពង្រាប​ក្បាល​ពោះកំ​ប៉ោងដោយ​សារ​ផឹក អត់​ពិបាក​ទេ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Khlaut Rithy · កែ Feb 11, 2019

    ចង់​​ពង្រាប​ក្បាល​ពោះកំ​ប៉ោងដោយ​សារ​ផឹក អត់​ពិបាក​ទេ

    ផឹក​ស្រាបៀរ​ច្រើន ធ្វើឲ្យ​​ក្បាលពោះធំឡើងៗ កាន់​អាក្រក់មើលទៅៗ។ ដុះក្បាលពោះដោយសារស្រា ស្រាបៀរ ជាជំងឺសង្គមមួយ។ ខាងក្រោមនេះ ជាវិធីខ្លះៗអាចចាត់ការ​ក្បាលពោះកំប៉ោងបាន៖

    ១- ម៉េចបានដុះក្បាលពោះ?

    ដុះពោះ កើតឡើងពេលណាខ្លួនយើងមានកាឡូរីលើសកំណត់ច្រើនពេក។ ទោះមានឈ្មោះថា ដុះពោះដោយសារស្រាបៀរ​ក៏ពិតមែន ក៏វាមិនបានបង្កឡើងដោយស្រាបៀរ ស្រាក្រហម ​ឬភេសជ្ជៈមានជាតិអាល់កុលផ្សេងៗ​ តែ​មួយ​មុខ​នោះ​ទេ។ ​វា​បង្ក​​ដោយការ​ទទួលយក​កាឡូរីច្រើនពេកពីអាហារប្រចាំថ្ងៃ​ រួមទាំងអាហារ Fast food គ្រឿងកំប៉ុងមានជាតិស្ករច្រើន​ ឬ​អាហារមានខ្លាញ់ច្រើន ញ៉ាំច្រើនហួសប្រមាណ ជាដើម។ ខ្ជិលលេងកីឡា​ ខ្ជិល​ហាត់ប្រាណ ក៏នាំឲ្យ​មានខ្លាញ់ក្បាលពោះដែរ។

    ២- គន្លឹះពង្រាប

    គ្មានការហាត់ប្រាណជាក់លាក់ណាមួយ អាចធ្វើឲ្យក្បលពោះដុះនោះ បាត់ទៅវិញក្នុងរយៈពេលខ្លីនោះឡើយ។ វិធីតែ​មួយ​គត់​ដែលអាចជួយបញ្ចុះកាឡូរី គឺ​ដាច់​ខាត​ត្រូវគ្រប់គ្រងរបបអាហារ និងទម្លាប់ផឹកសុី​ ឲ្យមានតុល្យភាព​ (ដុតបំផ្លាញបរិមាណកាឡូរី ឲ្យ​បាន​ច្រើន​ជាង​ស្រូប)។

    ដូច្នេះ អ្វីយើងត្រូវធ្វើ ត្រូវញ៉ាំកាឡូរី (អាហារ) ឲ្យតិចជាងការដែលត្រូវប្រើប្រាស់ និងហាត់ប្រាណដើម្បីដុតបំផ្លាញកាឡូរី​លើស​អត់ប្រយោជន៍។ រៀបចំកាលវិភាគញ៉ាំ ផឹកស៊ី​ ធ្វើកិច្ចការ​ លេង ឬ​ហាត់​កីឡា សម្រាក​ ដើម្បីសុខភាពល្អប្រសើរ។

    ៣- ធ្វើម៉េច ដើម្បីបញ្ចុះកាឡូរី?

    កំណត់ឲ្យបានច្បាស់រឿងផឹក ដោយជ្រើសរើសស្រាក្រហម ឬស្រាបៀរមានជាតិអាល់កុលទាប​ ព្រមទាំងប្រើទឹក ដើម្បីកាត់បន្ថយជាតិអាល់កុល លាយស្រាទំពាំងបាយជូរ ឬស្រាបៀរ។

    បន្ថែមបន្លែ ផ្លែឈើ ជំនួស​អាហារមានជាតិម្សៅ ដូចជា បាយ នំប័ុង។ ហាត់ប្រាណ ដូចជា លេងកីឡា រត់ និងហែលទឹកក៏មានប្រយោជន៍ណាស់ដែរ។

    ទឹកដោះគោ សូដា ភេសជ្ជៈផ្អែមៗដែលមានជាតិអាល់កុល និងស្ករច្រើន និងទឹកផ្លែឈើ គួរឈប់ពាល់។ អ្វី​គួរ​ញ៉ាំ គឺ​ទឹក និងតែរុក្ខជាតិដែលមានកាឡូរីតិចបំផុត​ ដើម្បី​ជួយ​បន្ថយកាឡូរីកាន់តែលឿន។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Khlaut Rithy · កែ Feb 11, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម