២- របៀបប្រើ Tampon
មិនធ្លាប់ប្រើ កុំទាន់បារម្ភ ព្រោះគ្មានអីពិបាកទេ ដោយយើងគ្រាន់តែធ្វើតាមជំហានខាងក្រោម ជាការស្រេច៖
– ជំហានទី១៖ លាងដៃជាមួយសាប៊ូ និងទឹក បន្ទាប់ពីស្ងួតហើយ សឹមបើកកញ្ចប់ Tampon បាន ព្រោះការធ្វើរបៀបនេះអាចការពារកុំឲ្យមេរោគឆ្លងទៅ Tampon ។
– ជំហានទី២៖ រកកន្លែងមួយងាយស្រួលសម្រាប់អាចឈរ ឬអង្គុយ រួចកាន់ Tampon ឲ្យជាប់ជាមួយមេដៃ និងម្រាមកណ្ដាល ប្រើម្រាមទាំងពីរនោះកាន់កន្លែងដែលដងតូចភ្ជាប់ជាមួយដងធំ ហើយដាក់ដៃចង្អុលនៅខាងចុងដង Tampon ដែលមានខ្សែចេញមកក្រៅ។
– ជំហានទី៣៖ បង្ហើបមាត់ទ្វារមាស ញាត់ផ្នែកក្រាស់ខាងលើ Tampon ចូលក្នុងទ្វារមាស រុញ Tampon ទៅលើស្រាលៗរហូតដល់ផ្នែកខាងក្រៅចូលក្នុងទ្វារមាសទាំងស្រុង។