backup og meta

អ៊ីស្រាអែល រកឃើញ​វិធី​​ភ្ជិត​មុខ​របួស​ធំៗដោយ ​កាវ​វេជ្ជសាស្ត្រ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ May 27, 2019

    អ៊ីស្រាអែល រកឃើញ​វិធី​​ភ្ជិត​មុខ​របួស​ធំៗដោយ ​កាវ​វេជ្ជសាស្ត្រ

    ជាធម្មតា នៅពេល​មាន​មុខរបួស​ដោយ​គ្រោះថ្នាក់​ណាមួយ ពេទ្យ​តែងតែ​ព្យាបាល​ដោយ​ដេរ ឬ​​ប្រើថ្នាំ​ផ្សះ ដើម្បី​ឲ្យ​ឆាប់ជា។ តិចទៀត​ការព្យាបាល​លើ​មុខរបួស​ធំៗ កាន់តែ​ទំនើប និង​លែង​សូវ​ឈឺ​ដូចដេរ​ ហើយ ដោយ​អ៊ីស្រាអែល រកឃើញ​វិធីសាស្រ្ត​ភ្ជិត​មុខរបួស ដោយ​ប្រើកាវ​វេជ្ជសាស្ត្រ។

    វិទ្យាស្ថាន​បច្ចេកវិទ្យា​អ៊ីស្រាអែល (Technion) ប្រកាស​វិធីសាស្ត្រ​ព្យាបាល​ដោយ​ប្រើកាវវេជ្ជសាស្ត្រ​នេះ កាលពី​ថ្ងៃ​ទី២៦ ខែ​ឧសភា ២០១៩។

    វិធីព្យាបាល​មុខរបួស​ធំៗ ជាធម្មតា តែងតែ​ឈឺចាប់ បន្សល់​ភាព​ភ័យខ្លាច​ក្រោយ​ការព្យាបាល ហើយ​ជួនកាល កាត់​សាច់មុខ​របួស​ចោល​ទៀត និង​ចាំបាច់​ត្រូវការ​វេជ្ជបណ្ឌិត​មាន​ជំនាញ​ខ្ពស់។ ប៉ុន្ដែ​ការ​ព្យាបាល​ដោយ​កាវ​វេជ្ជសាស្ត្រ​ថ្មី​នេះ មាន​ភាព​ងាយស្រួល​ជាង ដោយ​គ្រាន់តែ​បាញ់​កាវ​មាន​កម្ដៅ​ក្ដៅ​ល្មម ទៅលើ​មុខរបួស។ កាវ​នេះ នឹង​រលាយ​លើ​មុខ​របួស ដើម្បី​ភ្ជិត​ជាលិកា​ដែល​បាន​ខូច។

    មិនដូច​កាវ​វេជ្ជសាស្ត្រ​ផ្សេងទៀត​នោះ​ទេ កាវ​វេជ្ជសាស្ត្រ​ថ្មី​នេះ មាន​សីតុណ្ហភាព​ក្តៅល្មម លើស​កម្ដៅ​ក្នុង​ខ្លួន​មនុស្ស​បន្ដិច​ ដូច្នេះវា​មិន​បណ្ដាល​ឲ្យ​រលាក​នោះទេ។ អ្នកវិទ្យាសាស្ត្រ ជឿជាក់​ថា វិធីសាស្ត្រ​​ថ្មី​នេះ នឹង​កាត់​បន្ថយ​ការ​ព្យាបាល​ដោយ​ដេរភ្ជិត ដែល​បង្កឲ្យមាន​ស្នាម ពន្លឿន​ការ​ជាសះស្បើយ និង​កាត់​បន្ថយ​ភាព​ភ័យខ្លាច ក្រោយ​ការព្យាបាល។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ May 27, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម