backup og meta

ថៃ បង្កើតពេទ្យ​ស្ដង់ដារ​អន្តរជាតិ​ជាង១០០កន្លែង សម្រាប់​ជនបរទេស

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jun 17, 2019

    ថៃ បង្កើតពេទ្យ​ស្ដង់ដារ​អន្តរជាតិ​ជាង១០០កន្លែង សម្រាប់​ជនបរទេស

    ខ្មែរ​យើង ឲ្យតែ​ឈឺរត់ទៅ​ពិនិត្យ និង​ព្យាបាល​សុខភាព នៅ​ប្រទេស​ថៃ មិន​តិចនោះទេ ក្នុង​មួយ​ឆ្នាំៗ។ ពេល​នេះ ថៃ បង្កើត​មជ្ឈមណ្ឌល​ផ្ដល់​សេវាវេជ្ជសាស្ត្រ​ស្ដង់ដារ​អន្តរជាតិ រាប់​រយ​កន្លែង នៅ​ទូទាំង​ប្រទេស ដើម្បី​បម្រើ​ដល់​ជនបរទេស។

    ចាប់ពី​ពេល​នេះ ជនបរទេស​កាន់តែ​ងាយស្រួល​ហើយ ដើម្បី​ទទួល​យក​សេវា​ថែទាំ​សុខភាព ស្ដង់ដារ​អន្តរជាតិ​ពី មជ្ឈមណ្ឌល​សេវា​អតិថិជន​បរទេស ដែល​មាន​ចំនួន ១៣៣​ កន្លែង នៅ​តាម​មន្ទីរពេទ្យ​ថៃ។ ក្រសួង​សុខាភិបាល​សាធារណៈ​ថៃ ចាប់តាំង​ពី​ដើម​ឆ្នាំ ​២០១៩ បាន​បង្កើត​មជ្ឈមណ្ឌល​នេះ នៅ​តាម​មន្ទីរពេទ្យ​ជាច្រើន រួមមាន​ទាំង​មន្ទីរពេទ្យ​ខេត្ត Samut Sakhon មន្ទីរពេទ្យ​ខេត្ត Ubon Ratchathani និង​មន្ទីរពេទ្យ Ayutthaya។

    ជាមួយ​គ្នា​នេះ ក្រសួង​ដដែល​នេះ ក៏បាន​រៀបចំ​បង្កើត​មជ្ឈមណ្ឌល​នៃ​កិច្ចសហការ​បណ្ដាញ​សុខាភិបាល​អាស៊ាន នៅ​តាម​ការិយាល័យ​សុខភាបាល​ខេត្ត ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍ និង​ជួយ​គាំទ្រ​ដល់​ជនបរទេស ដែល​បាន​ចូលទៅ​ក្នុង​ប្រទេស​ថៃ។

    ក្រោយ​ការបង្កើត​មជ្ឈមណ្ឌល​នេះ ប្រទេស​ថៃនឹង​បង្កើត​ការ​គ្រប់គ្រង​ទិន្នន័យ​អ្នកជំងឺ​បរទេស វិភាគ​របាយការណ៍ និង​រៀបចំ​ការ​បង្កើត​ថ្មី ដើម្បី​លើកកម្ពស់​ឲ្យ​ជនបរទេស ទទួល​សេវាកម្ម និង​លទ្ធផល​របស់​ពួកគេ។

    ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Groupមិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jun 17, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម