backup og meta

ចង្រិត កណ្ដូប និង​ខ្យាដំរី ជួយឲ្យយុវជនអង់គ្លេសម្នាក់ កើនកម្លាំងទ្វេដង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jun 21, 2019

    ចង្រិត កណ្ដូប និង​ខ្យាដំរី ជួយឲ្យយុវជនអង់គ្លេសម្នាក់ កើនកម្លាំងទ្វេដង

    នៅ​ខ្មែរយើង អាហារ​ប្រភេទ​សត្វល្អិត ដូចជា ចង្រិត កន្ដេះឡង់ ឬ​កណ្ដូប​លីង ទោះបីជា​មិន​ពេញនិយម​ខ្លាំង ប៉ុន្ដែ​ក៏មាន​ប្រជាជន​ជាច្រើន ចូលចិត្ត​ញ៉ាំដែរ។ ចំណែក​នៅ​អង់គ្លេស មាន​យុវជន​ម្នាក់ យក​សត្វ​ល្អិត​ទាំង​នេះ ធ្វើជា​របប​អាហារ ហើយ​ជួយ​ឲ្យ​យុវជន​នេះ មាន​កម្លាំង​ទ្វេដង ក្នុង​ការ​ហាត់ប្រាណ​ដោយ​លើកទម្ងន់ (Weightlifting)។

    អាចថា ជារឿង​ចម្លែក​មួយ យុវជន​អង់គ្លេស Sam Broadbent វ័យ ១៨​ឆ្នាំ បាន​ប្រើ​អាហារ​ប្រភេទ​សត្វល្អិត ក្នុង​របប​អាហារ ទាំង ៣​ពេល​របស់​ខ្លួន ចាប់តាំង​ពី​ឆ្នាំ​២០១៥។ សត្វ​ល្អិត​ទាំង​នោះ មាន​ដូចជា ចង្រិត អង្ក្រង កណ្ដូប និង​ខ្យាដំរី។

    អាហារពេល​ព្រឹក យុវជន​រូប​នេះ យក​បបរស និង​ផ្លែឈើ លាយ​ជាមួយ​ម្សៅ​ចង្រិត ឬ​ចង្រិត​ក្រៀម។ អាហារ​ថ្ងៃត្រង់ យុវជន​វ័យ ១៨​ឆ្នាំ​រូប​នេះ ញ៉ាំ​ចង្រិត​លីង ហើយ​ពេល​ល្ងាច លោក​ញ៉ាំ Burritos ជាមួយ​សណ្ដែក បាយ និង​កណ្ដូប ខណៈ​ក្នុង​ពិធី​ជួបជុំ​គ្រួសារ Sam Broadbent យក​ខ្យាដំរី​បំពង ទៅ​ញ៉ាំ​ជាមួយ​សាច់អាំង។

    លោក Sam Broadbent ថា ដំបូង វាគួរឲ្យ​រអើម​បន្ដិច ប៉ុន្ដែ​ក្រោយវា​ក្លាយ​ជារបបអាហារ លោក​មានអារម្មណ៍​ប្រសើរជាងមុន​ហើយ។ លោក​បន្ដ​ថា វាជួយ​ឲ្យ​ការ​ហាត់ប្រាណ​លើក​ទម្ងន់​របស់​លោក កើនឡើង​ទ្វេដង ដោយ​កើនពី ៨៥​គីឡូក្រាម នៅ​ខែ​តុលា ឆ្នាំ​២០១៨ ទៅ ១៥០​គីឡូក្រាម នៅ​ខែ​មិថុនា ឆ្នាំ​២០១៩​

    អាហារប្រភេទសត្វល្អិត Hello គ្រូពេទ្យ

    អត្ថបទពាក់ព័ន្ធ៖

    លោក​បន្ថែម​ថា ពីមុន លោក​ក៏ធ្លាប់​ប្រើ​របប​អាហារ ដោយ​ញ៉ាំ​សាច់ ២​ដង/ថ្ងៃ ដោយ​មាន​សាច់មាន់ ឬ​មាន់​ដុត សម្រាប់​អាហារ​ថ្ងៃ​ត្រង់ និង​សាច់គោ ឬ​សាច់ជ្រូក សម្រាប់​អាហារពេល​ល្ងាច។ ប៉ុន្ដែ​នៅ​ឆ្នាំ​២០១៥ លោក​បាន​ប្ដូរ​របបអាហារ ដោយ​ញ៉ាំ​អាហារ​ប្រភេទ​សត្វល្អិត​វិញ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jun 21, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម