ពលរដ្ឋខ្មែរយើងមិនតិចទេដែលបានទៅពិនិត្យ និងព្យាបាលសុខភាពនៅតាមមន្ទីរពេទ្យនានានៅប្រទេសវៀតណាមក្នុងមួយឆ្នាំៗ។ តែបើចូលក្នុងមន្ទីរពេទ្យហើយ គួរប្រុងប្រយ័ត្ន ព្រោះនៅទីនោះសម្បូរបាក់តេរីដែលស៊ាំនឹងថ្នាំច្រើនណាស់។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ពលរដ្ឋខ្មែរយើងមិនតិចទេដែលបានទៅពិនិត្យ និងព្យាបាលសុខភាពនៅតាមមន្ទីរពេទ្យនានានៅប្រទេសវៀតណាមក្នុងមួយឆ្នាំៗ។ តែបើចូលក្នុងមន្ទីរពេទ្យហើយ គួរប្រុងប្រយ័ត្ន ព្រោះនៅទីនោះសម្បូរបាក់តេរីដែលស៊ាំនឹងថ្នាំច្រើនណាស់។
ក្នុងការសិក្សាលើអ្នកជំងឺ ២.២៣៣ នាក់ ក្នុងមន្ទីរពេទ្យ ១២ កន្លែង ពី ឆ្នាំ២០១៧-២០១៨ អ្នកវិទ្យាសាស្ត្រស៊ុយអែត និងវៀតណាម រកឃើញថា អ្នកជំងឺមានផ្ទុកបាក់តេរីស៊ាំនឹងថ្នាំជាច្រើន ដោយមានទាំងប្រភេទបាក់តេរី Carbapenem-resistant Enterobacteriaceae ដែលស៊ាំនឹងក្រុមថ្នាំបំបាត់ការឈឺចាប់ ប្រើដើម្បីព្យាបាលការឆ្លងមេរោគធ្ងន់ធ្ងរ។
ក្នុងការសិក្សា អ្នកវិទ្យាសាស្ត្រឃើញមានអត្រាខ្ពស់នៃបាក់តេរីពោះវៀនដែលស៊ាំនឹងថ្នាំជាច្រើន នៅតាមមន្ទីរពេទ្យនានា។ លោកសាស្ត្រាចារ្យ Hakan Hanberger ដឹកនាំការសិក្សា បញ្ជាក់ថា “រយៈពេលកាន់តែយូរ ដែលអ្នកជំងឺស្នាក់នៅមន្ទីរពេទ្យ ហានិភ័យនឹងកាន់តែខ្ពស់ ដែលពួកគេឆ្លងបាក់តេរីស៊ាំនឹងក្រុមថ្នាំ Carbapenems“។ ការសិក្សា ប៉ាន់ស្មានថា ប្រសិនបើអ្នកជំងឺស្នាក់នៅមន្ទីរពេទ្យ ១ថ្ងៃ ពួកគេមានឱកាសឆ្លងមេរោគ រហូតដល់ ៤,២%។
ការសិក្សា សន្និដ្ឋានថា មានការរាលដាលនៃបាក់តេរីស៊ាំនឹងថ្នាំជាច្រើន នៅក្នុងមន្ទីរពេទ្យវៀតណាម ដោយមានការចម្លងយ៉ាងខ្លាំងទៅអ្នកជំងឺ។ ចំណែកអង្គការសុខភាពពិភពលោក (WHO) បានចាត់ទុកវៀតណាមជាប្រទេសមានអត្រាខ្ពស់ខ្លាំង នៃការឆ្លងមេរោគស៊ាំនឹងថ្នាំបំបាត់ការឈឺចាប់។
អត្ថបទពាក់ព័ន្ធ៖
ដើម្បីលុបបំបាត់បញ្ហានេះ វៀតណាម ចាំបាច់ដាក់ចេញវិធានការនានា ដូចជា លើកកម្ពស់អនាម័យដៃ ប្រើវិធីសាស្ត្រសម្អាតនៅតាមមន្ទីរពេទ្យ និងទុកអ្នកជំងឺឆ្លងមេរោគឲ្យនៅដាច់តែឯង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕