backup og meta

ស្កាត់ពីអាមេរិក ទៅទិញថ្នាំទឹកនោមផ្អែមដល់កាណាដា ព្រោះតម្លៃខុសគ្នាជាង ១០ដង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 14, 2020

    ស្កាត់ពីអាមេរិក ទៅទិញថ្នាំទឹកនោមផ្អែមដល់កាណាដា ព្រោះតម្លៃខុសគ្នាជាង ១០ដង

    ដោយសារ​របបអាហារ​សម្បូ​ជាតិស្ករ ហើយ​ពុំសូវ​មាន​ពេល​ហាត់ប្រាណ​ទៀត ពលរដ្ឋអាមេរិក​ជាច្រើន ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម។ ហើយ​អ្វីដែល​គួរឲ្យ​ភ្ញាក់ផ្អើល​នោះ ពលរដ្ឋ​អាមេរិក ធ្វើដំណើរ​ទៅ​ប្រទេស​កាណាដា ដើម្បី​ទិញ​ថ្នាំ​ទឹកនោមផ្អែម ដោយ​ថ្លៃខុសគ្នាជាង ១០​ដង។

    ពលរដ្ឋ​អាមេរិក ៤៥​នាក់ កាលពី​ចុងសប្ដាហ៍​មុន បាន​ឆ្លងព្រំដែន ចូលទៅ​ក្នុង​តំបន់ Ontario របស់​កាណាដា ទិញ​ថ្នាំជំងឺ​ទឹកនោមផ្អែមដែលមាន​តម្លៃខុសគ្នា ១០​ដង។ ពលរដ្ឋ​អាមេរិក​ម្នាក់ ដែល​មកពី​ទីក្រុង Minnesota បញ្ជាក់​ថា នាងចំណាយ ២៤៣​ដុល្លារ ទិញថ្នាំនៅ Ontario តែបើនៅ​អាមេរិក នាងត្រូវចំណាយ​រហូត​ដល់ ៣.០៦០​ដុល្លារ

    នៅកាណាដា តម្លៃ​ថ្នាំ ត្រូវ​កំណត់ដោយ​ក្រុមប្រឹក្សា​ពិនិត្យ​លើ​តម្លៃថ្នាំ របស់​រដ្ឋបាល​សហព័ន្ធ ដែល​មាន​តួនាទី ធានា​លើ​ការចំណាយ​ចំពោះ​ថ្នាំ ដោយមិនឲ្យថ្លៃខ្ពស់ពេក។ ចំណែក​នៅ​អាមេរិក​វិញ លុះត្រាតែ​មាន​ការ​ធានា​រ៉ាប់រង​លើ​ថ្នាំ ដែល​អនុវត្ត​ចំពោះ​តែ​អ្នក​មាន​ចំណូល​ទាប ទើបអាច​ទិញថ្នាំ​បាន​ថោក ឬមិន​អស់លុយ។

    និយាយ​ពីតម្លៃ បើ​តាម​របាយការណ៍​របស់​ក្រុមហ៊ុន​ឱសថជាច្រើន បញ្ជាក់​ថា ផលិតផល​អាំស៊ុយលីន ដែល​ប្រើព្យាបាល​ជំងឺ​ទឹកនោមផ្អែម ដាក់លក់នៅ​អាមេរិក ថ្លៃខ្ពស់ខ្លាំង បើប្រៀប​នឹង​ប្រទេស​ផ្សេងទៀត។ ជាក់ស្ដែង ដូចជា​ថ្នាំព្យាបាល​ជំងឺ​ទឹកនោមផ្អែម (Glargine) ១​ប្រអប់ ថ្លៃ ១៤​ដុល្លារ នៅម៉ាឡេស៊ី តែ​ថ្នាំ​ដូចគ្នា​នេះ ថ្លៃពី ១៨០-២០០​ដុល្លារ នៅ​អាមេរិក។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 14, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម