វិស័យកសិកម្មវៀតណាម មានការលូតលាស់យ៉ាងខ្លាំង ដោយបាននាំចេញអង្ករ និងបន្លែសឹងគ្រប់មុខ ទៅកាន់ទីផ្សារក្នុងតំបន់ និងអន្តរជាតិ តែវៀតណាម ក៏ប្រើថ្នាំសម្លាប់សត្វល្អិត និងថ្នាំគីមី ជំនួយដល់ដំណាំខ្លាំងផងដែរ។ បញ្ហាប្រើប្រាស់ថ្នាំពុល សម្លាប់សត្វល្អិតនេះ ធ្វើឲ្យម៉ាឡេស៊ី សម្រេចឈប់នាំចូលម្ទេសក្រហមពីវៀតណាម។