backup og meta

ម៉ាឡេស៊ី ឈប់នាំចូលម្ទេសវៀតណាមហើយ ដោយសារថ្នាំពុលខ្លាំងពេក

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 30, 2019

    ម៉ាឡេស៊ី ឈប់នាំចូលម្ទេសវៀតណាមហើយ ដោយសារថ្នាំពុលខ្លាំងពេក

    វិស័យកសិកម្ម​វៀតណាម មានការ​លូតលាស់​យ៉ាងខ្លាំង ដោយបាន​នាំចេញ​អង្ករ និង​បន្លែ​សឹងគ្រប់​មុខ ទៅកាន់​ទីផ្សារ​ក្នុង​តំបន់ និង​អន្តរជាតិ តែវៀតណាម ក៏ប្រើថ្នាំ​សម្លាប់សត្វល្អិត និង​ថ្នាំគីមី ជំនួយ​ដល់​ដំណាំ​ខ្លាំង​ផងដែរ។ បញ្ហា​ប្រើប្រាស់​ថ្នាំពុល សម្លាប់សត្វល្អិតនេះ ធ្វើឲ្យ​ម៉ាឡេស៊ី សម្រេច​ឈប់​នាំចូល​ម្ទេស​ក្រហម​ពី​វៀតណាម។

    លោក Sim Tze Tzin រដ្ឋមន្រ្តី​កសិកម្ម និងកសិ-ឧស្សាហកម្ម​ម៉ាឡេស៊ី បញ្ជាក់​ថា គ្មានការ​អនុញ្ញាតឲ្យនាំចូល​ម្ទេសក្រហម​វៀតណាម​ទៀតទេ រហូត​ដល់​ចុងឆ្នាំ​២០១៩។ ការបញ្ជាក់ដូច្នេះ ក្រោយ​ការ​តេស្ដ​ពិនិត្យ​គំរូម្ទេស​ក្រហម​ពី​ប្រទេស​វៀតណាម រកឃើញ​ថា មាន​កម្រិត​ជាតិ​ពុល (MRL) លើស​កម្រិត​អនុញ្ញាត។

    ក្រសួង​កសិកម្ម​ម៉ាឡេស៊ី បាន​ជូនដំណឹង​ទៅ​អាជ្ញាធរ​វៀតណាម ដើម្បី​ចាត់វិធានការ​សមស្រប និង​រាយការណ៍​ពី​វិធានការ​នានា ដែល​ត្រូវ​ដាក់ចេញ ដើម្បី​ទទួល​បាន​ការ​លើកលែង​បម្រាម​វិញ។ ជាងនេះ​ទៅទៀតត ក្រសួង​កសិកម្ម​ម៉ាឡេស៊ី បាន​រៀបចំ​លក្ខខណ្ឌ​អនាម័យ សម្រាប់​ការនាំចូល​ម្ទេសស្រស់​ពី​វៀតណាម ដូចជាតម្រូវ​ឲ្យ​មាន​លិខិត​បញ្ជាក់​ទម្លាប់​កសិកម្ម​ល្អ និង​ជំរុញ​ការ​ដាំ​ម្ទេស​ក្នុង​ស្រុក ដែល​ពុំប្រើ​ថ្នាំ​សម្លាប់​សត្វល្អិត និង​មាន​គុណភាព​ល្អ ស្រប​តាម​តម្រូវការ។

    លោក​បន្ត​ថា ក្រសួង​កសិកម្ម តាមរយៈ​នាយកដ្ឋាន​សេវា​ត្រួត​ពិនិត្យ និង​ធានា​គុណភាព បាន និង​កំពុង​ពិនិត្យ​យ៉ាង​ហ្មត់ចត់ លើ​ការនាំចូល​ផលិតផល​កសិកម្ម ជាពិសេស​ពី​ប្រទេស​វៀតណាម។

    ការបញ្ជាក់​របស់​រដ្ឋមន្រ្តី​កសិកម្ម​ម៉ាឡេស៊ី គឺឆ្លើយតប​នឹង​សំណួរ​របស់​សមាជិក​ព្រឹទ្ធសភា​ម៉ាឡេស៊ី Datuk Seri Khairudin Samad ដែល​ចង់ដឹង​ពី​ការខិតខំ​របស់​រដ្ឋាភិបាល ដើម្បី​ដោះស្រាយ​បញ្ហា​ការនាំចូល​ម្ទេស​មាន​សារធាតុ​ពុល ដោយ​មិន​ស្រប​តាម​ច្បាប់​អាហារ ឆ្នាំ​១៩៨៣ និង​បទប្បញ្ញត្តិ​ស្ដីពី​ចំណីអាហារ​ឆ្នាំ​១៩៨៥។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 30, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម