ពន្លៃជារុក្ខជាតិប្រទាលម្យ៉ាងមានដើមខ្ពស់ប្រហែល ២ម៉ែត្រ មានស្លឹក ផ្កា មើម អាចដុះនៅក្នុងព្រៃ ឬចាស់ៗតែងចំណាំដាំតាមរបងផ្ទះ។ មើមពន្លៃមានរូបរាងស្រដៀងនឹងខ្ញី តែពណ៌លឿងជាងខ្ញី ឯក្លិនវិញប្រហើរ ភាគច្រើនគេយកមកព្យាបាលបញ្ហាសរសៃ ធ្វើជាថ្នាំសម្រាប់ស្រីៗទើបសម្រាលកូនហើយឲ្យឈាមដើរល្អ ឆាប់រឹងសរសៃ ស្បែកស្អាតផូរផង់។