ជីភ្លូជារុក្ខជាតិស្មៅទាបៗកម្ពស់មិនដល់១ម៉ែត្រ មានដើមថ្នាំងៗ និងស្លឹករាងបេះដូងស្រដៀងនឹងស្លឹកម្លូ។ ស្លឹកជីភ្លូមានរសជាតិហឹរៗ គេយកវាទៅធ្វើជាអន្លក់ ពិសេសផ្ទាប់ជាមួយបាញ់ឆែវញ៉ាំទៅឆ្ងាញ់ជាប់មាត់។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ជីភ្លូជារុក្ខជាតិស្មៅទាបៗកម្ពស់មិនដល់១ម៉ែត្រ មានដើមថ្នាំងៗ និងស្លឹករាងបេះដូងស្រដៀងនឹងស្លឹកម្លូ។ ស្លឹកជីភ្លូមានរសជាតិហឹរៗ គេយកវាទៅធ្វើជាអន្លក់ ពិសេសផ្ទាប់ជាមួយបាញ់ឆែវញ៉ាំទៅឆ្ងាញ់ជាប់មាត់។
បើនិយាយពីគុណប្រយោជន៍ផ្នែកឱសថបុរាណវិញ ស្លឹក ផ្កា និងឫសជីភ្លូ អាចយកទៅធ្វើថ្នាំព្យាបាលជំងឺបានច្រើនមុខ នេះបើតាមការចុះផ្សាយនៅក្នុងសៀវភៅ រុក្ខជាតិឱសថកម្ពុជា ដែលចងក្រងដោយគណៈកម្មការស្រាវជ្រាវវេជ្ជសាស្ត្របុរាណ។
គុណប្រយោជន៍ទាំងនោះរួមមាន៖
ស្លឹក៖ ជាថ្នាំធ្វើឲ្យបាយបាន ទម្លាក់ស្លេស្ម បំបាត់អាការៈឈឺធ្មេញ និងហើមពោះ។
ផ្កា៖ ថ្នាំព្យាបាលការរំលាយអាហារ។
ឫស៖ ព្យាបាលស្លេស្ម ដូចស្លឹកដែរ។
កម្រិតប្រើ៖ យកស្លឹក ផ្កា និងឫស ទៅហាលឲ្យស្ងួត រួចយកប្រហែល ៥-១០ ក្រាម ដាំទឹកផឹក។
អត្ថបទពាក់ព័ន្ធ៖ ពន្លៃ រុក្ខជាតិឱសថជួយទាំងសម្រស់ និងសុខភាព
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕