backup og meta

Hello គ្រូពេទ្យ នឹងចាត់វិធានការលើបណ្តាញព័ត៌មានយកអត្ថបទចុះផ្សាយគ្មានការអនុញ្ញាត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 02, 2019

    Hello គ្រូពេទ្យ នឹងចាត់វិធានការលើបណ្តាញព័ត៌មានយកអត្ថបទចុះផ្សាយគ្មានការអនុញ្ញាត

    ថ្មី​នេះៗ​​វិបសាយ​ All111.com ​បាន​យក​អត្ថបទ​ពី​វិបសាយ Hello គ្រូពេទ្យ​ ទៅ​ចុះ​ផ្សាយ​បន្ត ដោយ​កែ​សម្រួល​ចំណង​ជើង និង​ខ្លឹមសារ ធ្វើ​ឲ្យ​អត្ថន័យ​ផ្ទុយ​ពី​អត្ថបទ​ដើមទាំង​ស្រុង។

    ការ​លួច​ស្នាដៃ​អ្នក​ដទៃ យក​ទៅ​ចុះ​ផ្សាយ​ក្នុង​ប្រព័ន្ធផ្សព្វ​ផ្សាយ​ណា​មួយ​របស់​ខ្លួន ដោយ​ពុំ​មាន​ការ​អនុញ្ញាត​ពី​ស្ថាប័ន​ដើម ទោះ​ក្នុង​រូបភាព​ណា​ក៏​ដោយ គឺ​ជា​ការ​រំលោភ​កម្មសិទ្ធិ​បញ្ញា ថែម​ទាំង​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ប្រភព​ដែល​ផ្តល់​បទ​សម្ភាស និង​ប្រាស​ចាក​ពីការ​ពិត។

    លោក ជីព ចិត្ត និពន្ធ​នាយក និង​ប្រធាន​យុទ្ធសាស្ត្រ​ឌីជីថល Hello គ្រូពេទ្យ បញ្ជាក់​ថា ការ​លួច​ចម្លង​ស្នាដៃ​អ្នក​កាសែត​ដូច​គ្នា​យក​ទៅ​ចុះ​ផ្សាយ​លើ​វិបសាយ ឬ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ផ្សេង​ទៀត​របស់​ខ្លួន​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ម្ចាស់​ដើម មិន​មែន​ជា​រឿង​ថ្មី​នោះ​ទេ ដោយ​អ្នក​ខ្លះ​លួច​ចម្លង​ស្នាដៃ​របស់​គេ​ដែល​មាន​ស្រាប់ យក​ទៅ​ដាក់​ទាំង​ដុល​ដូច​អត្ថបទ​ដើម អ្នក​ខ្លះ​ទៀត​គ្រាន់​តែ​កែ​ចំណង​ជើង ខណៈ​មួយ​ចំនួន​ទៀត កែ​ទាំង​ចំណងជើង និង​អត្ថន័យ​ខុស​ពី​ច្បាប់​ដើម​ទាំង​ស្រុង។

    ទោះបី​ជា​ករណី​លួច​ចម្លង​ស្នាដៃ​មិន​មែន​ជា​រឿង​ថ្មី​ក៏​ដោយ លោក ជីព ចិត្ត ថា នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​បុគ្គល ឬ​ស្ថាប័ន​ដែល​បាន​ការ​លួច​ចម្លង​អត្ថបទ រូបភាព ឬ​វីដេអូ ដើម​របស់​វិបសាយ Hello គ្រូពេទ្យ យក​ទៅ​ចុះ​ផ្សាយដោយ​ពុំ​មាន​ការ​អនុញ្ញាត។

    កម្មសិទ្ធិបញ្ញា
    អត្ថបទដើមរបស់ Hello គ្រូពេទ្យ និងអត្ថបទដែលវិបសាយ All111.com យកទៅចុះផ្សាយ
    អត្ថបទ All111.com យកពីអត្ថបទដើម Hello គ្រូពេទ្យដែលមានសម្ភាសជាមួយវេជ្ជបណ្ឌិតនៅកាល់ម៉ែត ទៅកែចំណងជើង និងខ្លឹមសារ

    បច្ចុប្បន្ន មាន​តែ​វិបសាយ​ចំនួន ៤ ប៉ុណ្ណោះដែលទទួល​បាន​សិទ្ធិ​ពេញលេញ​លើ​ការ​ប្រើប្រាស់​ព័ត៌មាន​សុខភាព ទាំង​អត្ថបទ ​រូបភាព ​សំឡេង និង​វីដេអូទាំងស្រុងរបស់ Hello គ្រូពេទ្យ។ វិបសាយទាំង៤នោះ រួមមាន Mytvplus, Clicknews, Khmerload និង Khmernote។

    វិបសាយ “Hello គ្រូពេទ្យ” មិនមែន​ជា​មន្ទីរពេទ្យ មិនមែន​ជា​គ្លីនិក មិនមែន​ជា​ស្ថាប័ន​លក់​ដូរ​សម្ភារៈ​បរិក្ខារ​ពេទ្យ​ទេ ប៉ុន្តែ​ជា​បណ្ដាញ​របស់ Hello Health Group ជា​ព័ត៌មាន​អនឡាញ ផ្ដោត​លើ​សុខភាព និង​វេជ្ជសាស្ត្រ​ឈាន​មុខ​មួយ ដែល​​កំពុង​ដំណើរការ​តាម​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​ចំនួន​ដូចជា កម្ពុជា ថៃ វៀតណាម ម៉ាឡេស៊ី ​ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា កោះ​តៃវ៉ាន់ និងឥណ្ឌា៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 02, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម