backup og meta

ជំងឺ​ប៉េស្ត​ជ្រូក​ផ្ទុះ​ជាថ្មី ក្រសួងហាមទិញ-លក់សត្វជ្រូក សាច់ជ្រូក នៅតំបន់ចំនួន២ នៃខេត្តត្បូងឃ្មុំ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 03, 2019

    ជំងឺ​ប៉េស្ត​ជ្រូក​ផ្ទុះ​ជាថ្មី ក្រសួងហាមទិញ-លក់សត្វជ្រូក សាច់ជ្រូក នៅតំបន់ចំនួន២ នៃខេត្តត្បូងឃ្មុំ

    កាល​ពី​ថ្ងៃទី២ កក្កដា ម្សិលមិញ​នេះ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចេញ​សេចក្តី​ប្រកាស​មួយ ស្តីពី ការ​កំណត់​តំបន់​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក នៅ​ក្នុង​ភូមិ​កំពង់​សេរី និង​ភូមិ​សោយ ឃុំមាន ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ។

    នៅក្នុង​សេចក្តីប្រកាស​នោះដែរ ក្រសួង​បាន​តម្រូវ​ឲ្យ​ផ្អាក​ការ​ទិញ-លក់ ដឹក​ជញ្ជូន​សត្វ​ជ្រូក សាច់​ជ្រូក និង​ផលិត​ផល​មាន​ដើម​កំណើត​ពី​សត្វ​ជ្រូក​គ្រប់​ប្រភេទ​ចូល ចេញ ឬ​ឆ្លងកាត់​ក្នុង​រង្វង់កា​ប្រវែង ៣ គីឡូម៉ែត្រ ពី​ចំណុច​ផ្ចិត​នៃ​តំបន់​ផ្ទុះ​ជំងឺ​ប៉េស្តជ្រូក​អាហ្វ្រិក និង​ដាក់​តំបន់​នេះ​ជា​តំបន់​ត្រួត​ពិនិត្យ និង​តាម​ដាន។

    ទោះ​បី​ជា​ក្រសួង​កិសកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ដាក់​បម្រាម​ចំពោះ​ការ​ទិញ​លក់​សត្វ​ជ្រូក សាច់​ជ្រូក និង​ផលិត​ផល​ផលិត​ពី​សាច់ជ្រូក​នៅ​តំបន់​ដែល​ផ្ទុះ​នោះ​ក្តី តែ​ក្រសួង​ថា ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​មិន​ឆ្លង​ដល់​មនុស្ស​ទេ ប៉ុន្តែ​ជំងឺ​នេះ​បណ្ដាល​ឲ្យ​ជ្រូក​ឈឺ និង​ងាប់​ដែល​មាន​អត្រា​ខ្ពស់​រហូត​ដល់ ១០០% ជា​ហេតុ​បង្ក​ឲ្យ​មាន​ការ​ខាត​បង់​ធ្ងន់ធ្ងរ​ដល់​អ្នក​ចិញ្ចឹម។

    ជំងឺប៉េស្តជ្រូកអាហ្វ្រិក

    ទាក់ទង​នឹង​ជំងឺ​ប៉េស្ត​ជ្រូកអាហ្វ្រិក​នេះ​ដែរ កន្លង​មក​ឯកឧត្តម លី សូវ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង នៃ​ក្រសួង​សុខាភិបាល  ធ្លាប់​បញ្ជាក់​ថា ជំងឺ​នេះឆ្លង​​ពី​សត្វ​​ទៅ​សត្វ ​មិនមាន​ការ​ឆ្លងរាល​ពីសត្វទៅ​មនុស្ស​នោះ​ទេ។ តែ​ទោះ​យ៉ាងណា​យើង​មិនត្រូវ​​ញ៉ាំ​សាច់​សត្វឈឺ​នោះ​ទេ ហើយ​រាល់​សាច់​សត្វ​ទាំងអស់​ត្រូវ​តែ​ចម្អិន​ឲ្យ​បាន​ឆ្អិន​ល្អ មុន​នឹង​បរិភោគ។

    នេះ​ជា​ករណី​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ម្តង​ទៀត​នៅ​ក្នុង​ឆ្នាំ ២០១៩ នេះ ដោយ​ការ​ផ្ទុះ​លើក​មុន នៅស្រុកអូរយ៉ាដាវ​ ខេត្ត​រតនគិរី កាល​ពី​ខែ មីនា។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 03, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម