មក​ដឹងលម្អិត​ពី​រោគសញ្ញា​​ជំងឺ​រលាកស្រោមខួរ​លើ​កូន​ក្មេង

ដោយ ត្រួតពិនិត្យដោយ Chan Sineth

ជំងឺ​រលាក​ស្រោមខួរ គឹ​ជា​ការ​រលាក​ស្រទាប់​ការពារ​នៅ​ជុំវិញ​ខួរក្បាល និង​ខួរ​ឆ្អឹង​ខ្នង ដែល​បង្កឡើង​ដោយ​​វីរុស និង​បាក់​តេរី។ កូន​ក្មេង​ងាយ​នឹង​កើត​ជំងឺ​នេះ ព្រោះ​មាន​ប្រព័ន្ធ​ការពារ​ខ្សោយ ពុំអាចទប់ជាមួយនឹងពពួក​វីរុស ឬ​បាក់​តេរី​ទាំង​នោះ​បាន នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។

១- រោគ​សញ្ញា​នៃ​ជំងឺ​រលាក​ស្រោមខួរ

ទោះ​​ជា​ជំងឺ​​រលាក​​ស្រោមខួរ​​បង្ក​​ឡើង​​ដោយ​​វីរុស ឬ​​បាក់​តេរីក្តី វា​តែង​លេច​ចេញ​នូវ​រោគ​សញ្ញា​ស្រដៀង​គ្នា​ខាង​ក្រោមនេះ៖

– ក្តៅខ្លួន
– យំ​មិន​ឈប់
– ងងុយ​គេង​ខ្លាំង
– មិនបៅ ឬញ៉ាំអាហារ
– ក្អួត រាករូស
– រឹង​ខ្លួន និងក
– ឈឺសាច់ដំុ
– ឡើងកន្ទួលស្បែក
– អស់កម្លាំង
– ប្រកាច់។

ក្មេងរលាកស្រោមខួរ

២- ផលវិបាកនៃជំងឺរលាកស្រោមខួរ

ក្មេង​ដែល​កើត​ជំងឺ​រលាក​ស្រោមខួរ​បង្ក​ដោយ​វីរុស ពុំសូវ​ចោទ​ជា​បញ្ហា​នោះ​ទេ ក្រោយ​ព្យាបាល​រួច​វា​នឹង​ជា​សះស្បើយ​ឡើង​វិញ​យ៉ាង​យូរ ២សប្តាហ៍ ព្រោះ​វីរុស​មិន​អាច​រស់នៅ​ក្នុង​ខ្លួន​មនុស្ស​រយៈពេល​យូរ​ទេ។

ដោយ​ឡែក​ក្មេង​ដែល​កើត​ជំងឺ​ដោយសារ​ពពួកបាក់តេរី ជា​ប្រភេទ​ជំងឺ​ធ្ងន់ធ្ងរ ម៉ាក់ប៉ា​ត្រូវ​តែ​ប្រញាប់​នាំ​កូន​ទៅ​ពេទ្យ ព្រោះ​អាច​គ្រោះថ្នាក់​ដល់​ជីវិត ឬ​ខ្សោយ​មុខងារ​ខួរក្បាល ភ្នែក​មើល​មិន​ឃើញ ត្រចៀក​ស្តាប់​មិនសូវ​​ឮ។

៣- វិធី​បង្ការ​ជំងឺ​រលាក​ស្រោមខួរ

ម៉ាក់ប៉ា​អាច​បង្ការ​កូន​មិន​ឲ្យ​ឆ្លង ឬកើត​ជំងឺ​រលាកស្រោមខួរ​បាន ដោយ​យក​កូន​តូច​ទៅ​ចាក់​វ៉ាក់សាំង​ជំងឺ​រលាក​ស្រោមខួរ​ឲ្យ​បាន​គ្រប់​មុខ និង​គ្រប់​ចំនួន​ដែល​តម្រូវ​ឲ្យ​ចាក់ ដែល​រួម​មាន វ៉ាក់សាំង​រលាក​ស្រោមខួរ វ៉ាក់សាំងរលាក​ស្រោមខួរ​ដោយ​ភ្នើម៉ូកូក និងវ៉ាក់សាំងជំងឺ​រលាក​ខួរក្បាល​ជេអ៊ី។

អត្ថបទពាក់ព័ន្ធ៖ ម៉ាក់ប៉ា ចំណាំ​ទុក កាល​វិភាគ​ចាក់​វ៉ាក់សាំង​អូន​តូច

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​ឧសភា 16, 2019 | កែសម្រួលចុងក្រោយ ខែ​ឧសភា 16, 2019

អ្នកអាចចូលចិត្ត