បញ្ហាសុខភាពធ្ងន់ធ្ងរដូចជាគ្រោះថ្នាក់សរសៃឈាមខួរក្បាល អាចបង្កផលប៉ះពាល់រយៈពេលយូរ ហើយមិនត្រឹមតែជះឥទ្ធិពលដល់ការរស់នៅប្រចាំថ្ងៃរបស់អ្នកជំងឺប៉ុណ្ណោះទេ សូម្បីតែគ្រួសារ និងសាច់ញាតិក៏មានជាប់ពាក់ព័ន្ធដែរ។ តើបញ្ហាសុខភាពមួយនេះ អាចប៉ះពាល់ដល់ផ្លូវចិត្តយ៉ាងម៉េចខ្លះ?
ពិតណាស់ កង្វះការផ្គត់ផ្គង់ឈាមទៅកាន់ខួរក្បាល អាចបណ្ដាលឲ្យអ្នកជំងឺពិការខួរក្បាលមួយចំហៀង។ យ៉ាងណាមិញ អាកប្បកិរិយាចម្លែកៗក្រោយជួបបញ្ហាគ្រោះថ្នាក់សរសៃឈាមខួរក្បាលអាចកើតមានឡើង ដូចជាឆេវឆាវ និងឆាប់ខឹង ឬមានអាកប្បកិរិយាដូចកូនក្មេង។
ការប្រែប្រួលអត្តចរិតក្រោយគ្រោះថ្នាក់សរសៃឈាមខួរក្បាល
គ្រោះថ្នាក់សរសៃឈាមខួរក្បាល បណ្ដាលមកពីការស្ទះ ឬដាច់សរសៃឈាមក្នុងខួរក្បាល ដែលកាត់ផ្ដាច់ការផ្គត់ផ្គង់អុកស៊ីសែនចាំបាច់សម្រាប់ខួរក្បាល ដោយមិនអាចបញ្ជូនសញ្ញាទៅកាន់ផ្នែកផ្សេងៗនៃរាងកាយ។ កត្តានេះហើយដែលជាមូលហេតុនាំឲ្យមានការប្រែប្រួលអាកប្បកិរិយាក្រោយគ្រោះថ្នាក់សរសៃឈាមខួរក្បាល។
អត្ថបទគួរអាន៖
- ឈឺក្បាល មិនមែនចេះតែលេបថ្នាំគ្រប់ពេលទេ អាចប៉ះពាល់សុខភាព
- ប្រយ័ត្ន! ឈឺក្បាលខ្ទោកៗ អាចជាសញ្ញានៃជំងឺគួរឲ្យបារម្ភមួយនេះ
- ទម្លាប់៥យ៉ាង នាំឲ្យក្រោកពីគេងមានបញ្ហាឈឺក្បាល
- អាហារ ៦ មុខនេះអាចបង្កអាការៈឈឺក្បាលប្រកាំង
- វិធី ៥ យ៉ាង ជួយគ្នាយើងអាចគ្រប់គ្រងការឈឺក្បាលប្រកាំងបាន
- សម្គាល់ម៉េច ទើបដឹងថាឈឺក្បាលធម្មតា ឬឈឺក្បាលប្រកាំង?
តើគ្រោះថ្នាក់សរសៃឈាមខួរក្បាលប៉ះពាល់អាកប្បកិរិយាយ៉ាងម៉េចខ្លះ?
- អ្នកជំងឺក្លាយទៅជាស្ងប់ស្ងាត់ និងស្រពាប់ស្រពោន
- ឆាប់ខឹងភ្លាមៗ
- លែងចាប់អារម្មណ៍លើសកម្មភាពដែលធ្លាប់ចូលចិត្តពីមុន
- ប្រែប្រួលអារម្មណ៍ផ្លូវភេទ និងចំណង់អាហារ
- និយាយមិនចេញភ្លាមៗ
- ធ្វើការសម្រេចចិត្តរហ័ស ដោយមិនគិតពីផលប៉ះពាល់
- កាត់បន្ថយទំនាក់ទំនងក្នុងសង្គម។
បញ្ហាគ្រោះថ្នាក់សរសៃឈាមខួរក្បាលកើតឡើងក្នុងពេលតែមួយពព្រិចភ្នែក ដែលធ្វើឲ្យអ្នកដែលធ្លាប់តែមានសុខភាពល្អ ក្លាយទៅជាអសមត្ថភាព និងត្រូវពឹងផ្អែកលើអ្នកដទៃទាំងស្រុង។ ការផ្លាស់ប្ដូរអវិជ្ជមានមួយនេះហើយ ធ្វើឲ្យអ្នកជំងឺប្រឈមនឹងបញ្ហាស្រ្តេស និងវិបត្តិផ្លូវចិត្ត ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ និងថែទាំឲ្យបានដិតដល់ពីសមាជិកក្នុងគ្រួសារ។
ចំណុចសំខាន់
[embed-health-tool-bmi]