ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ឬជំងឺស្ត្រូក (Stroke) ជាមូលហេតុចម្បង ដែលបណ្តាលឱ្យយើងពិការ និងគ្រោះថ្នាក់ដល់ជីវិត។ ជំងឺនេះអាចកើតឡើងចំពោះមនុស្សគ្រប់រូប គ្រប់វ័យ និងគ្រប់ពេល។ ការដឹងពីសញ្ញាព្រមានជំងឺនេះ អាចជួយយើងធ្វើការព្យាបាលទាន់ពេលវេលា។ តើសញ្ញាព្រមានជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលមានអ្វីខ្លះ ដែលយើងមិនគួរធ្វេងប្រហែស?
ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ឬជំងឺស្ត្រូក (Stroke) កើតឡើងនៅពេលសរសៃរឈាមក្នុងខួរក្បាលស្ទះ ឬបែក ដែលបង្អាក់ឈាមទៅចិញ្ចឹមផ្នែកណាមួយនៃកោសិកាខួរក្បាល។ ផ្នែកនៃកោសិកាខួរក្បាលដែលមិនបានទទួលអុកស៊ីសែន និងសារធាតុចិញ្ចឹមពីក្នុងឈាមនឹងខូច ឬងាប់ក្នុងរយៈពេលដល់ខ្លី។ ជាមធ្យម កោសិកាខួរក្បាល ១,៩ លាននឹងងាប់រៀងរាល់នាទី នៅពេលយើងកើតជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ហើយមិនបានទទួលការព្យាបាលទាន់ពេល។ ការខូច ឬងាប់ផ្នែកណា មួយនៃកោសិកាខួរក្បាលអាចបណ្តាលឱ្យយើងពិការ ឬគ្រោះថ្នាក់ដល់ជីវិត ព្រោះខួរក្បាលគឺជាសរីរាង្គដែលគ្រប់គ្រងមុខងារផ្សេងៗរបស់រាងកាយ។
សញ្ញាព្រមានជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ឬជំងឺស្ត្រូក (Stroke) មានដូចជា៖
កត្តាអ្វីខ្លះបង្កើនហានិភ័យកើតជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ឬជំងឺស្ត្រូក (Stroke)?
កត្តាដែលអាចបង្កើនហានិភ័យកើតជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលមានដូចជា៖
- ការជក់បារី
- ការញុំាគ្រឿងស្រវឹងច្រើនហួសកម្រិត
- ប្រវត្តិគ្រួសារដែលមានជំងឺឈាមក្រហមរាងដូចកណ្តៀវ
- ជំងឺធាត់
- ការញុំាអាហារមានជាតិខ្លាញ់ ស្ករ និងអំបិលខ្ពស់
- ភេទស្រី
ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ឬជំងឺស្ត្រូក (Stroke) គឺជាជំងឺគ្រោះថ្នាក់ ដែលត្រូវការការសង្រ្គោះបន្ទាន់។ ប្រសិនបើមានសញ្ញាព្រមានដូចបានរៀបរាប់ខាងដើម ត្រូវហៅឡានពេទ្យ ឬបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យសង្រ្គោះជាបន្ទាន់។ ការសង្គ្រោះ និងព្យាបាលទាន់ពេលអាចជួយ យើង និងសមាជិកគ្រួសារឱ្យជាសះស្បើយ និងចៀសផុតពីពិការភាព។