ការដាក់កូនឲ្យចូលគេងពេលយប់អាចជារឿងមួយដ៏ពិបាកសម្រាប់ប៉ាម៉ាក់មួយចំនួន។ ក្មេងខ្លះត្រូវការភាពស្ងប់ស្ងាត់នៅពេលគេង ខណៈក្មេងខ្លះទៀតចូលចិត្តស្ដាប់រឿងនិទាន ឬស្តាប់ភ្លេងមុនចូលគេង។ ការឲ្យកូនស្តាប់ភ្លេងមុនគេងគឺមានប្រយោជន៍សម្រាប់ក្មេងជាច្រើនយ៉ាង។
១. គេងលក់ស្រួល
ការសិក្សាមួយទៅលើឥទ្ធិពលភ្លេង និងការគេងបានរកឃើញថាក្មេងដែលស្តាប់ភ្លេងនៅពេលគេងថ្ងៃ និងពេលចូលគេងយប់អាចជួយឲ្យការគេងកាន់តែប្រសើរឡើង។ ចង្វាក់ភ្លេងស្រទន់អាចជួយបន្ធូរអារម្មណ៍ដល់ក្មេង និងបង្កើតជាទម្លាប់ដល់កូនតូចផងដែរ។ ការចាក់ភ្លេងអាចជាសញ្ញាប្រាប់ពួកគេថាដល់ម៉ោងចូលគេងហើយ។ ប៉ុន្តែប៉ាម៉ាក់គួរជ្រើសរើសភ្លេងដែលមានចង្វាក់យឺត និងស្រទន់ដើម្បីបង្កើតបរិយាកាសស្ងប់សម្រាប់ការគេងរបស់អូនតូចៗ។
២. កាត់បន្ថយការឈឺចាប់នៃការដុះធ្មេញ
ភ្លេងដែលប៉ាម៉ាក់ចាក់ឲ្យកូនគេងលក់អាចជួយកាត់បន្ថយការឈឺចាប់នៃការដុះធ្មេញរបស់ក្មេង។ ការសិក្សាមួយធ្វើឡើងដោយមន្ទីរពេទ្យនៅប្រទេសអង់គ្លេសបានឲ្យដឹងថាក្មេងមានអារម្មណ៍ឈឺចាប់តិចជាងមុននៅពេលពួកគេស្តាប់ភ្លេង។ នេះមកពីភ្លេងជួយបន្លប់ខួរក្បាលរបស់អូនៗពីការឆ្លើយតបទៅនឹងការឈឺចាប់។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
៣. ជំរុញការលូតលាស់របស់ខួរក្បាល
សមាគមជាតិសម្រាប់ការអប់រំកុមាររបស់អាមេរិកបានណែនាំថាការឲ្យក្មេងស្តាប់ភ្លេងអាចជួយឲ្យពួកគេយល់ពីខ្លួនឯង និងអារម្មណ៍របស់ពួកគេកាន់តែប្រសើរឡើង។ អូនៗក៏អាចស្វែងយល់ពីគំរូផ្សេងៗ ដោះស្រាយបញ្ហា និងយល់ពីអ្វីៗនៅជុំវិញខ្លួន។ អូនៗដែលស្តាប់ភ្លេងអាចត្រូវបានភ្ញោចអារម្មណ៍ជាច្រើន ហើយការរំញោចអារម្មណ៍នេះជួយបង្កើនភាពឆ្លាតវៃខាងផ្លូវអារម្មណ៍ដល់ក្មេងដែរ។
[embed-health-tool-vaccination-tool]
ទោះបីជាការស្តាប់ភ្លេងពេលចូលគេងអាចផ្តល់ប្រយោជន៍ដល់អូនៗបាន ប៉ុន្តែប៉ាម៉ាក់គួរយកចិត្តទុកដាក់ទៅលើកម្រិតសំឡេងដែរ។ ទោះបីជាភ្លេងអាចជួយឲ្យក្មេងមានអារម្មណ៍ស្ងប់ ការដែលបើកខ្លាំងៗអាចធ្វើឲ្យខួរក្បាលក្មេងសកម្មជាងមុន និងប៉ះពាល់ដល់ការគេង។ ម៉្យាងទៀត អ្នកជំនាញផ្នែកចិត្តសាស្ត្រ និងការគេងបានអះអាងថាយកល្អគួរចាក់ភ្លេងឲ្យក្មេងស្តាប់មុនចូលគេង២ ទៅ៣ម៉ោង និងមិនត្រូវចាក់ភ្លេងចោលពេញមួយយប់ទេ។ នៅពេលក្មេងគេងលក់ស្ងប់ហើយ ប៉ាម៉ាក់អាចបិទភ្លេងបាន។ ការធ្វើបែបនេះគឺដើម្បីកុំឲ្យក្មេងពឹងផ្អែកទៅលើភ្លេងក្នុងការគេងលក់ខ្លាំងពេកដែលនេះអាចបង្កជាការលំបាកបាន។
អត្ថបទពាក់ព័ន្ធ៖
- តិចនិកថែទាំម្រាមដៃ និងម្រាមជើងទារក ប៉ាម៉ាក់ថ្មីថ្មោងគួរដឹង
- ទារកលៀនផ្ចិត ឬផ្ចិតដុះផ្លែ បណ្ដាលមកពីពេទ្យកាត់ផ្ចិតមិនស្អាត ឬយ៉ាងណា?
- ទារកទាញសក់ខ្លួនឯងមកពីអ្វី? ដោះស្រាយបែបណា?
- ទារកទើបកើតរបកស្បែកបណ្ដាលមកពីអ្វី? គួរបារម្ភអត់?
- ចំណុចទាំង ៥ ប៉ាម៉ាក់ថ្មីថ្មោងគួរដឹងទាក់ទងទារកទើបកើត
- ហេតុអ្វីទារកជុះមានឈាម? គួរដោះស្រាយបែបណា
ចំណុចសំខាន់
- គេងលក់ស្រួល
- កាត់បន្ថយការឈឺចាប់នៃការដុះធ្មេញ
- ជំរុញការលូតលាស់របស់ខួរក្បាល