backup og meta

ចង់ឲ្យកូនចេះឯករាជ្យតាំងពីក្មេង ប៉ាម៉ាក់គួរអនុវត្តតិចនិកទាំង៥នេះ

ចង់ឲ្យកូនចេះឯករាជ្យតាំងពីក្មេង ប៉ាម៉ាក់គួរអនុវត្តតិចនិកទាំង៥នេះ

ការ​បណ្ដុះ​បណ្ដាល​ឲ្យ​កូន​ចេះ​ឯករាជ្យ​ និង​ពឹង​លើ​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន​ គួរ​ចាប់ផ្ដើម​តាំង​ពី​កូន​នៅ​​ក្មេង​ៗ ហើយ​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ក្នុង​ការ​បង្រៀន​កូន​ គឺ​បង្កើត​គោលការណ៍​សាមញ្ញ​ៗ​ ដែល​ធ្វើ​ឲ្យ​ក្មេង​ពឹង​លើ​ប៉ា​ម៉ាក់​កាន់​តែ​តិច​ទៅ​ៗ។

១. ឲ្យ​កូន​ចេះ​ស្លៀកពាក់​ដោយ​ខ្លួន​ឯង

ពិត​ណាស់​ ប៉ា​ម៉ាក់​គួរ​ឲ្យ​កូន​រៀន​ស្លៀកពាក់​ដោយ​ខ្លួន​ឯង ទោះ​ជា​ក្មេង​ត្រូវ​ការ​ពេលវេលា​យូរ​បន្តិច​ក៏​ដោយ។ បន្ថែម​ពី​នេះ យើង​អាច​ចាប់ផ្ដើម​ ដោយ​ឲ្យ​កូន​ជ្រើសរើស​ពណ៌​សំលៀកបំពាក់​ដែល​ខ្លួន​ពេញ​ចិត្ត និង​លើក​ទឹក​ចិត្ត​កូន​​ចំពោះ​​អ្វី​ដែល​កូន​ព្យាយាម​ធ្វើ។

២. បង្រៀន​ជំនាញ​ដែល​កូន​ចាប់អារម្មណ៍​​

តើ​កូន​ចូលចិត្ត​មើល​ប៉ា​ម៉ាក់​ជួសជុល​របង​ ​គ្រឿង​អេឡិចត្រូនិក ដេរ​ប៉ាក់ ​ឬ​ធ្វើ​សកម្មភាព​លំហែ​ដូចជា​ឡើង​ភ្នំ​ដែរ​ឬ​អត់? បើ​កូន​ចាប់អារម្មណ៍​កិច្ចការ​ទាំងនោះ ប៉ា​ម៉ាក់​គួរ​បង្រៀន​កូន​ពី​​របៀប​ធ្វើ​ ពីព្រោះ​ថា​ក្មេង​អាច​នឹង​បង្កើន​គំនិត​ច្នៃប្រឌិត​លើស​ពី​អ្វី​ដែល​ខ្លួន​បាន​រៀន​ទៅ​ទៀត។

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

៣. ឲ្យ​កូន​រួមចំណែក​ធ្វើ​ការងារ​ផ្ទះ​​

​ទន្ទឹម​នឹង​នេះ​ដែរ កុមារ​ទាំង​អស់​ រួម​ទាំង​ក្មេង​ដែល​ទើប​ចេះ​ដើរ​តេះតះ ក៏​អាច​ជួយ​ការងារ​នៅ​ក្នុង​ផ្ទះ​បាន​ដែរ។ ប៉ា​ម៉ាក់​អាច​ចាប់ផ្ដើម​ឲ្យ​កូន​ធ្វើ​ការងារ​ងាយ​ៗ ដូចជា​​បត់​សំលៀក​បំពាក់​ ឬ​បោស​សម្អាត​ផ្ទះ​ជាដើម​។ ការ​ចូលរួម​ចំណែក​ក្នុង​កិច្ចការ​ទាំង​នេះ អាច​ជួយ​ឲ្យ​កូន​​យល់​ដឹង​ពី​សារៈសំខាន់​ និង​តម្លៃ​នៃ​ការងារ​របស់​ខ្លួន។

កូនចេះឯករាជ្យ

[embed-health-tool-ovulation]

៤. ផ្ដល់​ឱកាស​ឲ្យ​កូន​ជួយ​ការងារ​ផ្ទះ​បាយ

​​​​សកម្មភាព​ក្នុង​ការ​រៀបចំ​អាហារ​សម្រាប់​គ្រួសារ​ ជា​ការ​បង្ហាញ​នៃ​ក្ដី​ស្រលាញ់។ ហេតុ​នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​បង្រៀន​កូន​ឲ្យ​ចេះ​ជំនាញ​មួយ​នេះ ដើម្បី​ឲ្យ​កូន​អាច​សាកល្បង​ញ៉ាំ​អាហារ​ថ្មីៗ និង​​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង នៅ​ពេល​ដែល​ចម្អិន​អាហារ ក៏​ដូចជា​បង្កើន​ពេលវេលា​ល្អ​ៗ អំឡុង​ពេល​ធ្វើ​ម្ហូប​អាហារ​ជាមួយ​ប៉ា​ម៉ាក់​។

អត្ថបទគួរអាន៖

​៥. ផ្ដល់​ជម្រើស​ល្អ​ៗ​ដល់​កូន

ជាមួយ​គ្នា​នេះ​ដែរ ទោះ​បី​ជា​កូន​មាន​សេរីភាព​ក្នុង​ការ​ធ្វើ​រឿងរ៉ាវ​ដែល​ខ្លួន​ពេញចិត្ត​ក៏​ពិត​មែន ប៉ុន្តែ​ត្រូវ​ស្ថិត​ក្នុង​ដែន​កំណត់​មួយ​។ ការ​ផ្ដល់​ជម្រើស​ឲ្យ​​កូន​​ មិន​មែន​មាន​ន័យ​ថា​ ក្មេង​អាច​ធ្វើ​អ្វី​តាម​តែ​អំពើ​ចិត្ត​នោះ​ទេ។ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​ផ្ដល់​ជម្រើស​ដ៏​សមស្រប​ឲ្យ​កូន​​ក្នុង​ការ​ជ្រើសរើស។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​​​​​​​​​7 Ways to Encourage Independence

https://hollismontessori.org/blog/2019/8/20/7-ways-to-encourage-independence

Teaching Responsibility to Your Children

https://centerforparentingeducation.org/library-of-articles/responsibility-and-chores/developing-responsibility-in-your-children/

Promoting Young Children’s Independence

https://ourladyofvictoryschool.org/promoting-young-childrenaposs-independence

7 Smart Tips for Getting Your Child More Involved in School

https://www.methodschools.org/blog/7-smart-tips-for-getting-your-kid-more-involved-in-school

កំណែ​ប្រែបច្ចុប្បន្ន

23/09/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ប៉ា ឬម៉ាក់ចិញ្ចឹមកូនតែឯង គួរដឹងតិចនិចចិញ្ចឹមកូនប្រកបដោយភាពរីករាយ

ប៉ាម៉ាក់ចិញ្ចឹមកូនតែឯងជួបបញ្ហាអ្វីខ្លះ? ហើយដោះស្រាយបែបណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 23

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម