backup og meta

តិចនិកសាមញ្ញាៗប្រដៅកូនឲ្យស្តាប់ ដោយមិនចាំបាច់ប្រើហឹង្សា

តិចនិកសាមញ្ញាៗប្រដៅកូនឲ្យស្តាប់ ដោយមិនចាំបាច់ប្រើហឹង្សា

ជាទូទៅ កូន​ក្មេង​រពឹស ឆ្ងល់​ច្រើន ចូល​ចិត្ត​លេង​ច្រើន ហើយ​ក្មេង​គឺ​ជា​វ័យ​ដែល​មិន​ទាន់​មាន​ការ​យល់​ដឹង​ច្បាស់​ដូច​មនុស្ស​ចាស់​ទេ។ ហេតុ​នេះ​ហើយ​ទើប​ពេល​ខ្លះ​កូន​តូចៗ តែង​ធ្វើ​អ្វី​មួយ​ដោយ​មិន​ចេះ​គិត ហើយ​សាង​កំហុស​ច្រើន​ដោយ​មិន​ដឹងខ្លួន។ ប្រសិន​បើ​កូន​តូច​ធ្វើ​អ្វី​មួយ​ខុស ម៉ាក់​ប៉ា​មិន​គួរ​បង្រៀន​ ឬ​ប្រដៅ​កូន​ពី​កំហុស​ដោយ​ប្រើ​ហឹង្សា​នោះ​ទេ ខាង​ក្រោម​ជា​តិចនិក​ល្អៗ​ដែល​​បាន​ចែក​រំលែក​ពីម៉ាក់​ប៉ា​មាន​បទ​ពិសោធន៍​ណែនាំ​ឲ្យ​កូន​ល្អ​ដោយ​មិន​ប្រើ​ធម៌​ក្តៅ៖

១. ស្តាប់​ហេតុ​ផល

កា​ស្តាប់​ឲ្យ​ដឹង​ហេតុ​ផល​ច្បាស់​លាស់​គឺ​សំខាន់​ណាស់។  បើ​កូន​ធ្វើ​អ្វី​មួយ​លើស​លប់ ម៉ាក់​ប៉ា​គួរ​ឲ្យ​កូន​រៀប​រ៉ាប់​ពី​ដំណើរ​ដើម​ទង​រឿង​នៃ​ហេតុ​សិន ចាំ​សម្រេច​ថា​គួរ​ដោះ​ស្រាយ​ដោយ​ប្រើ​វិធី​ណា មិន​គួរ​ឃើញ​កូន​ខុស​ភ្លាម វ៉ៃ​កូន​ភ្លាមៗ​ទេ។

២.និយាយ​ស្រួលៗ​

បងស្រី វុទ្ធី ជា​ស្រ្តី​មេផ្ទះ រស់​នៅ​ភ្នំ​ពេញ បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​កូន​តូចៗ​ធ្វើ​ខុស មិន​គួរ​ស្រែក ឬ​និយាយ​សម្លុតៗ​ដាក់​កូន​ទេ ទោះ​កូន​ធ្វើ​ខុស​អ្វី​មួយ គួរ​និយាយ​តាមសម្រួល ហើយ​ប្រដៅ​កូន​ឲ្យ​ល្អ​វិញ។ បង​ស្រី​ឲ្យ​ដឹង​ថា កាល​ណា​ដែល​យើងស្រែកខ្លាំងៗ​ដាក់កូន ​កាន់​តែ​ធ្វើ​ឲ្យ​ក្មេង​ខ្លាច ហើយ​អ្វី​ដែល​សំខាន់ កូនៗ​អាច​នឹង​ដក​ខ្លួន​ចេញ​ពី​យើង មិន​ហ៊ាន​នៅ​ជិត​ម៉ាក់​ប៉ា​ទេ។

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

៣.បង្រៀន​ឲ្យ​ស្គាល់​ពី​ផល​ដែល​ទទួល​បាន​ពី​កំហុស

ពន្យល់​ពី​ផល​ដែល​ទទួល​បានដោយសម្តីទន់ តែ​ឲ្យ​ម៉ឺង​ម៉ាត់ ប្រសិន​បើ​កូន​នៅ​តែ​មិន​ស្តាប់ ឬ​ធ្វើ​អ្វី​មិន​សម​គួរ​ខ្លាំង។ ឧទាហរណ៍​ថា កូន​តូច​ធ្វើ​ឲ្យ​ក្មេង​ដទៃ​យំ​ដោយ​ចេតនា ហើយ​មិន​ព្រម​សុំ​ទោស ម៉ាក់​ប៉ា​គួរ​ព្រមាន​កូន​ថា នឹង​មិន​ឲ្យ​កូន​លេង​ជាមួយ​អ្នក​ណា​ទៀត ឬ​ឈប់​ឲ្យ​លេង​ជាមួយ​តុក្កតា​ទៀត​សម្រាប់​ថ្ងៃ​នេះ។ នេះ​ជា​ការ​ចែក​រំលែក​ពី​បង​ប្រុស ធារ៉ា ជា​អ្នក​គ្រូ​បង្រៀន​ម្នាក់ ​រស់​នៅ​ភ្នំពេញ។

៤.កំណត់​វិន័យ​ឲ្យ​បាន​ល្អ

ក្រៅ​ពី​ប្រើ​ប្រាស់​ពាក្យ​ផ្អែម ថ្នមៗ និង​មិន​ប្រើ​ធម៌​ក្តៅ​ប្រដៅ​កូន ម៉ាក់​ប៉ា​គួរ​កំណត់​វិន័យ​ឲ្យ​កូន​ឲ្យ​បាន​ល្អ និង​ម៉ឺងម៉ាត់​ជានិច្ច។ ប្រសិន​បើ​កូន​ធ្វើ​អ្វី​មួយ​ខុស ម៉ាក់​ប៉ា​គួរ​ដាក់​វិន័យ​ឲ្យ​កូន​ដឹង​ថា បើ​ធ្វើ​រឿង​នេះ​មិន​សម​គួរ ពួក​គេ នឹង​ត្រូវ​ពិន័យ​បែប​នេះ (ឧ. ថ្ងៃនេះ​លេង​ទូរស័ព្ទ​ច្រើន ង៉ក់ងរ​ពេល​មិន​ឲ្យ​លេង អ៊ីចឹង​ស្អែក​កូន​មិន​អាច​លេង​ទូរស័ព្ទ​ទេ ព្រោះ​ថ្ងៃ​នេះ​លេង​ច្រើន​ហើយ) ប៉ុន្តែ ​បើ​កូន​ធ្វើ​ល្អ​នូវ​រឿង​អ្វី​មួយ ម៉ាក់​ប៉ា​ក៏​ត្រូវ​មាន​ពាក្យ​សរសើរ និង​លើក​ទឹក​ចិត្ត​កូន ដើម្បី​ជំរុញ​ឲ្យ​កូន​ធ្វើ​រឿង​ត្រឹម​ត្រូវ​បាន​ច្រើន​។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

21/04/2022

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នាង សុខុមដាលីញ៉ា


អត្ថបទពាក់ព័ន្ធ

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 21, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម