នៅពេលដែលម៉ាក់ប៉ាចង់ឲ្យកូនធ្វើតាមបញ្ជាអ្វីមួយ ហើយការនិយាយស្រួលបួលមិនដំណើរការ ភាគច្រើនគឺនិយមប្រើទណ្ឌកម្ម ដើម្បីជាដំណោះស្រាយឲ្យកូនស្ដាប់។ ជាទូទៅ ការដាក់ទណ្ឌកម្មជាវិធីមួយងាយស្រួលបំផុតក្នុងការធ្វើឲ្យកូនស្ដាប់សម្ដីយើងជាម៉ាក់ប៉ា ព្រោះអាអូនឆាប់ខ្លាច តែក៏អាចប៉ះពាល់ដល់ផ្លូវចិត្តកូនវិញដែរ។
បើតាមវិធីចិញ្ចឹមកូនបែបផ្ដាច់ការ ម៉ាក់ប៉ាតែងជឿថា ដើម្បីលូតលាស់ និងអភិវឌ្ឍបានត្រឹមត្រូវ កូនត្រូវទទួលទណ្ឌកម្មចំពោះអាកប្បកិរិយាមិនល្អ និងទទួលបានរង្វាន់សម្រាប់អាកប្បកិរិយាល្អ។
ហេតុអ្វីបានជាការដាក់ទណ្ឌកម្មបង្កគ្រោះថ្នាក់ដល់កូន?
យោងតាមលោក Alan Kazdin នាយកមជ្ឈមណ្ឌល Yale Parenting Center ការដាក់ទណ្ឌកម្មអាចធ្វើឲ្យម៉ាក់ប៉ាមានអារម្មណ៍ធូរស្រាល ប៉ុន្តែនឹងមិនអាចផ្លាស់ប្ដូរអាកប្បកិរិយារបស់កូននោះទេ។ ពេលចង់ឲ្យកូនស្ដាប់បង្គាប់ ម៉ាក់ប៉ាភាគច្រើនប្រហែលជាចាប់ផ្ដើមដោយការនិយាយប្រាប់កូនថ្នមៗ ប៉ុន្តែយូរៗទៅអាចបន្ថែមការស្រែក ជ្រុលដៃប្រើកម្លាំងខ្លាំងៗលើកូនក៏មាន ទោះបីជាក្នុងចេតនាល្អក៏ដោយ។ អ្នកស្រាវជ្រាវជាច្រើនយល់ស្របថា ជំនួសឲ្យការបង្រៀនអ្វីដែលមានប្រយោជន៍ ចំណុចប៉ុន្មានខាងក្រោមនេះជាអ្វីដែលការដាក់ទណ្ឌកម្មអាចធ្វើប៉ះពាល់ដល់កូន៖
- បង្កឲ្យមានការអាក់អន់ចិត្ត
- បណ្ដាលឲ្យខូចខាតផ្លូវចិត្តកុមារ
- លើកទឹកចិត្តឲ្យមានអាកប្បកិរិយាគិតតែពីខ្លួនឯង
- ជំរុញភាពមិនស្មោះត្រង់
- រារាំងកូនពីការអភិវឌ្ឍផ្នែកសីលធម៌។
ដូច្នេះតើយើងគួរធ្វើបែបណាដោយមិនដាក់ទណ្ឌកម្មលើកូន? គន្លឹះសំខាន់ គឺត្រូវនិយាយជាមួយកូនៗ និងជួយពួកគេឲ្យយល់ពីមូលហេតុដែលអាកប្បកិរិយារបស់ពួកគេមិនអាចទទួលយកបាន។ ប៉ុន្តែម៉ាក់ប៉ាត្រូវពិចារណាឲ្យបានហ្មត់ចត់ទៅលើពាក្យដែលប្រើ និងរបៀបដែលយើងប្រើ។
ម៉ាក់ប៉ាគួរតែពន្យល់ពីរបៀបដែលអាកប្បកិរិយាមិនអាចទទួលយកបានរបស់កូនដែលធ្វើឲ្យយើងមានអារម្មណ៍មិនល្អ ជាមួយនឹងកាយវិការ និងសំឡេងទន់ភ្លន់។ ទោះជាយ៉ាងណាក៏ដោយ ការចិញ្ចឹមកូនឲ្យធំលូតលាស់ប្រកបដោយសុខភាពល្អ ចរិយាសមរម្យមិនមែនជាការងាយស្រួលដូចដែលអ្វីគ្រប់គ្នាគិតនោះទេ ប៉ុន្តែម៉ាក់ប៉ាត្រូវរៀនចេះទប់អារម្មណ៍ខ្លួនឯងមែនទែន ធ្វើយ៉ាងណាមិនគួរប្រើដៃជើងលើកូនទេ។
អត្ថបទពាក់ព័ន្ធ៖
- ប៉ាម៉ាក់អាចបំពានផ្លូវចិត្តកូនដោយមិនដឹងខ្លួន បើមានទម្លាប់បែបនេះ
- តិចនិក ៦យ៉ាង ជួយឲ្យខួរក្បាលកូនគិតរហ័សរហួន និងវៃឆ្លាត
- វិធីសាស្រ្តអប់រំកូនពេលមានកំហុស កុំឲ្យកូនបាត់ជំនឿចិត្តលើខ្លួនឯង
- ប៉ាម៉ាក់ការពារកូនជ្រុលផ្ដល់ផលប៉ះពាល់ ៤ យ៉ាងដល់កូន
- គ្រាន់តែញុំាបាយជុំគ្រួសារ ក៏ជួយដល់ការលូតលាស់របស់កូនដែរ
[embed-health-tool-vaccination-tool]