ពេលខ្លះ អាអូនរករឿងមិនឈប់នៅតាមទីសាធារណៈនៅពេលដែលកូនចង់បានអ្វីមួយ ឬមិនពេញចិត្តនឹងរឿងរ៉ាវអ្វីមួយ។ ពិតណាស់ សកម្មភាពបែបនេះ អាចធ្វើឲ្យប៉ាម៉ាក់មានអារម្មណ៍អៀនខ្មាសជាក់ជាមិនខាន។ ដូច្នេះហើយ ដើម្បីដោះស្រាយបញ្ហា និងបំពេញតួនាទីជាគំរូដ៏ល្អសម្រាប់កូន ប៉ាម៉ាក់អាចសាកល្បងអនុវត្តន៍តិចនិកមួយចំនួនខាងក្រោមនេះ។
១. ទទួលយកការពិត
ជំហានដំបូង យើងគួរតែរៀនទទួលយកការពិត និងមិនត្រូវរំពឹងទុកលើសពីសមត្ថភាពក្មេងឡើយ។ ជាក់ស្តែង អំឡុងពេលនេះ កុមារកំពុងតែរៀនពីអាកប្បកិរិយាក្នុងសង្គម ហើយចំណែកការគ្រប់គ្រងអារម្មណ៍ និងខួរក្បាលក៏នៅមានកម្រិតដែរ។ ដោយសារតែសកម្មភាពនេះ ជាផ្នែកមួយនៃការលូតលាស់របស់ក្មេង ប៉ាម៉ាក់មិនគួរបង្ខំឲ្យកូនចេះដឹងខុសត្រូវលឿនពេកនោះទេ។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
២. ធ្វើចិត្តឲ្យស្ងប់ល្អ
ជាមួយគ្នានេះដែរ កុមារតែងតែរៀនតាមពីសកម្មភាព និងប្រតិកម្មរបស់ប៉ាម៉ាក់ ក៏ដូចជាសង្កេតមើលវិធីសាស្ត្រក្នុងការគ្រប់គ្រងស្ថានការណ៍។ នេះគឺជាផ្នែកមួយនៃការពិសោធន៍ និងការចង់ដឹងចង់ឮ ក៏ដូចជាការអភិវឌ្ឍខួរក្បាលរបស់ក្មេង។ ដូចនេះហើយ ទើបប៉ាម៉ាក់គួរធ្វើចិត្តឲ្យស្ងប់ល្អ មិនឆេវឆាវនៅពេលជួបស្ថានការណ៍បែបនេះ។
៣. បង្វែរចំណាប់អារម្មណ៍
ក្នុងករណីដែលក្មេងបញ្ចេញសកម្មភាពមិនសមរម្យ ប៉ាម៉ាក់គួរតែបង្វែរការចាប់អារម្មណ៍របស់ក្មេងទៅលើរឿងផ្សេងវិញ ដូចជានិយាយរឿង ច្រៀងចម្រៀង ឬបង្ហាញវត្ថុដែលកូនចូលចិត្ត។
៤. ចំណាយពេលជាមួយខ្លួនឯង
ទន្ទឹមនឹងនេះ យើងគួរដកខ្លួនចេញមួយភ្លែត នៅពេលដែលកូនធ្វើឲ្យប៉ាម៉ាក់ខ្មាសគេ ហើយមានអារម្មណ៍តានតឹងខ្លាំង។ ការដកដង្ហើមឲ្យធូរទ្រូង និងគ្រប់គ្រងខ្លួនឯងបាន មានសារៈសំខាន់ណាស់ មុនពេលដែលយើងវិលមកដោះស្រាយស្ថានការណ៍ជាថ្មីម្តងទៀត។
[embed-health-tool-child-growth-chart]
៥. ញញឹម
គ្រប់ពេលដែលកូនធ្វើឲ្យយើងខ្មាសគេ ប៉ាម៉ាក់គួរបញ្ចេញស្នាមញញឹមចំពោះអ្នកដែលកំពុងតែមើល ដើម្បីបង្ហាញពីថាមពល ជួយឲ្យយើងមានអារម្មណ៍ស្ងប់ល្អ ក៏ដូចជាបង្រៀនកូនឲ្យដឹងថា ឥរិយាបថមិនល្អរបស់ក្មេង មិនអាចធ្វើឲ្យយើងខ្មាសគេបានឡើយ ពីព្រោះទង្វើនេះគ្រាន់តែជាដំណាក់កាលនៃការរៀនសូត្រ និងការអភិវឌ្ឍរបស់ក្មេងប៉ុណ្ណោះ។
អត្ថបទគួរអាន៖
- ៥ តិចនិក ម៉ាក់ប៉ាលែងល្វីងមុខ ពេលអាអូនចាប់ផ្ដើមក្បាលខូច
- កុមារ ឬក្មេងជំទង់មានចរិតហិង្សា អាចមកពីកត្តាទាំងនេះ
- ប៉ុន្មានហេតុផលនេះ ប៉ាម៉ាក់ល្មមឈប់ដាក់ទណ្ឌកម្មកូនទៀតទៅ
- ម៉ាក់ប៉ាមករៀនតិចនិកទប់ស្កាត់ កូនៗឈ្លោះគ្នាជាមួយបងប្អូន
- មិនចង់ឲ្យកូនធំឡើងកោងកាច ម៉ាក់ប៉ាកុំធ្វើរឿងទាំងនេះនៅមុខកូន
- បើមិនចង់ឲ្យក្លាយជាក្មេងទម្រើស សាកប៉ុន្មានរបៀបនេះ