អាហារូបត្ថម្ភ

អាហារូបត្ថម្ភ - ទោះ​កូន​ក្នុង​វ័យ​ណា​ក៏​ដោយ ក៏​សមាសភាព​អាហារូបត្ថម្ភ​នៅ​តែ​​ជា​ផ្នែក​មួយ​ដ៏​សំខាន់​បំផុតជួយដល់​​ការ​លូតលាស់​របស់​កូនៗ បន្ថែម​ពី​លើ​ការ​បំបៅដោះ។ ផ្នែក​នេះ នឹង​លម្អិត​បញ្ហា នានា និង​ដំណោះស្រាយ​ជូន ថា​តើ​អាហារូបត្ថម្ភណា​ល្អ ដែល​កូន​គួរ​ញ៉ាំ និង​ចៀសវាង

ចំណេះដឹងទូទៅ

ស្វែងរក អាហារូបត្ថម្ភ

អាហារូបត្ថម្ភ

កូនញ៉ាំអាហារទាំងនេះគ្រប់គ្រាន់ មិនបារម្ភរឿងអន់កម្ពស់

កម្ពស់​កូន​យើង ភាគ​ច្រើន​គឺ​អាស្រ័យ​ទៅ​តាម​កម្ពស់​របស់​ម៉ាក់ប៉ា ឬ​សាច់ញាតិ ពោល​គឺ​បណ្ដាល​មក​ពី​កត្តា​ហ្សែន។ បន្ថែម​ពី​លើ​កត្តា​ហ្សែន របប​អាហារ ឬ​សារធាតុ​ចិញ្ចឹម​ក៏​ដើរ​តួ​នាទី​សំខាន់​ជួយ​ដល់​ការ​លូតលាស់​ឆ្អឹង និង​កម្ពស់​របស់​អា​អូន​ដែរ។ ហេតុ​នេះ​ហើយ ទើប​វា​ជា​ការ​ចាំបាច់​សម្រាប់​ម៉ាក់ប៉ា​ត្រូវ​ដឹង​ពី​អាហារ​ណា​ល្អ និង​គួរ​បន្ថែម​ទៅ​ក្នុង​របប​អាហារ​កូន ជួយ​ដល់​ការ​ពន្លូត​កម្ពស់​របស់​អា​អូន។ ១. សារធាតុ​ចិញ្ចឹម​ចាំបាច់​ដល់​ការ​លូត​កម្ពស់​កូន អំឡុង​វ័យ​លូតលាស់ កូន​ៗ​ត្រូវ​ការ​របប​អាហារ​ដែល​មាន​តុល្យភាព និង​ធ្វើ​សកម្មភាព​រាងកាយ​ណា​ដែល​ជួយ​ដល់​ការ​លូត​កម្ពស់​កូន​ដូច​ជា លេង​កីឡា​បាល់​បោះ ឬ​ហែល​ទឹក​។ល។ ហើយ​សម្រាប់​សារធាតុ​ចិញ្ចឹម​ចាំបាច់ ផ្ដល់​ជំនួយ​ដល់​ការ​លូត​កម្ពស់​កូន​មាន​ដូចជា ប្រូតេអ៊ីន កាបូអ៊ីដ្រាត វីតាមីន និង​ជាតិ​រ៉ែ​ផ្សេងៗ។ ២. កំពូល​អាហារ​ជួយ​ដល់​ការ​លូត​កម្ពស់​កូន ស៊ុត៖ ស៊ុត ផ្ដល់​ប្រូតេអ៊ីន​យ៉ាង​តិច៦.៥ក្រាម និង​មាន​ផ្ទុក​សារធាតុ​អាស៊ីដ អាមីណូ។ នេះ​បណ្ដាល​ឲ្យ​ស៊ុត​ជា​ប្រភព​សម្បូរ​ប្រូតេអ៊ីន​មួយ​ល្អ​ដល់​ការ​លូតលាស់​ឆ្អឹង​របស់​ក្មេង។ បន្ថែម​ពី​លើ​នេះ ស៊ុត​ក៏​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​ផ្សេង​ទៀត​ដែរ​ដូចជា វីតាមីនD ខ្លាញ់​អូមេហ្គា៣ សេឡេញ៉ូម ដែល​ជួយ​ដល់​ការ​លូតលាស់ និង​អភិវឌ្ឍន៍​ទូទៅ​របស់​អា​អូន។ ទឹកដោះគោ៖ ប្រូតេអ៊ីន វីតាមីន D និង​ជាតិរ៉ែ​ដូច​ជា ប៉ូតាស្យូម កាល់ស្យូម និង​ម៉ាញេសូម​នៅ​ក្នុង​ទឹកដោះគោ ជួយ​ទ្រទ្រង់​ការ​លូតលាស់​ឆ្អឹង​អា​អូន។ យក​ល្អ​ម៉ាក់​ប៉ា​គួរ​ឲ្យ​អា​អូន​ញ៉ាំ​ទឹកដោះ​គោ​ស្រស់​យ៉ាងតិច​មួយ​កែវ/ថ្ងៃ ដើម្បី​បំពេញ​តម្រូវ​ការ​សារធាតុ​ចិញ្ចឹម​ជួយ​ដល់​កម្ពស់​កូន ឬ​អាច​ឲ្យ​កូន​ញ៉ាំ​យ៉ាអួរ​ជំនួស​ក៏​បាន។ សណ្ដែក​សៀង៖ សណ្ដែក​សៀង​ផ្ទុក​ប្រូតេអ៊ីន​ខ្ពស់ និង​ពោរពេញ​ទៅ​ដោយ​ហ្វូឡាត វីតាមីន កាបូអ៊ីដ្រាត និង​ជាតិ​កាក​សរសៃ ចាំបាច់​ជួយ​ដល់​ការ​លូតលាស់​ឆ្អឹង​របស់​កូន។ បើ​ម៉ាក់​ប៉ា​បន្ថែម​ទឹក​សណ្ដែក​សៀង ឬ​តៅហ៊ូ​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​អា​អូន​រឹត​តែ​ពិសេស​ដល់​ការ​លូត​កម្ពស់​កូន។ សាច់​ក្រហម៖ […]


អាហារូបត្ថម្ភ

ចេះតិចនិកប៉ុន្មាននេះ ជ្រើសរើសម្សៅទឹកដោះគោឲ្យកូនម៉ឹម ដឹងតែលូតលាស់ល្អ

ចំពោះទារក ឬអាអូនតូចអាយុក្រោម៦ខែ គ្មានអាហារណាល្អជាងទឹកដោះម្ដាយនោះទេ។ ទឹកដោះម្តាយអាចផ្ដល់អាហាររូបត្ថម្ភល្អ និងអាចឲ្យអាអូនលូតលាស់ដោយមិនបារម្ភបញ្ហាសុខភាពតូចតាចមួយចំនួន។ ទោះជាយ៉ាងណា ម៉ាក់ៗក៏ត្រូវផ្ដាច់ដោះ និងបន្ថែមទឹកដោះគោឲ្យកូនបៅជំនួសដែរ ដូចនេះហើយការជ្រើសរើសម្សៅទឹកដោះគោសម្រាប់អាអូនពិតជាសំខាន់ណាស់ដល់ការលូតលាស់ អភិវឌ្ឍន៍ និងសុខភាពកូន។ វេជ្ជបណ្ឌិតជំនាញ អ៊ុន យូ បម្រើការងារនៅមន្ទីរពេទ្យកុមារជាតិវិញ បានឲ្យដឹងថា មុននឹងសម្រេចជ្រើសរើសម្សៅទឹកដោះឲ្យកូនម៉ឹម ម៉ាក់ៗចាំបាច់ត្រូវជ្រើសរើសប្រភេទម្សៅទឹកដោះគោដែលមានគ្រប់សារធាតុចិញ្ចឹមសម្រាប់កុមារ ដែលជួយទាំងរាងកាយ ឆ្អឹង ជួយទាំងប្រព័ន្ធការពារ បញ្ញាស្មារតី និងខួរក្បាលកូន។ នៅពេលជ្រើសរើសម្សៅទឹកដោះគោ ម៉ាក់ប៉ាពិនិត្យរូបមន្តផ្សំលើសំបកកំប៉ុងដែរ តើទឹកដោះគោប្រភេទនោះតើមានគ្រប់សារជាតិដែលកូនត្រូវការឬអត់? មួយវិញទៀត ម៉ាក់ប៉ាត្រូវជ្រើសរើសយកម្សៅទឹកដោះគោណា ដែលស័ក្តិសមនឹងកូន តាមការសង្កេតមើលការឆ្លើយតបរបស់កូនលើទឹកដោះគោនោះ ជ្រើសរើសតាមការណែនាំពីអ្នកជំនាញត្រឹមត្រូវ មិនគួរជ្រើសម្សៅទឹកដោះគោតាមគ្នាទេ។ ម៉ាក់ប៉ាត្រូវដឹងថា ជួនកាលម្សៅទឹកដោះគោដែលកូនអ្នកដទៃប្រើត្រូវ មិនប្រាកដថាកូនយើងប្រើត្រូវ មាឌថ្លោស សុខភាពល្អដូចគេទេ ព្រោះរាងកាយ និងតម្រូវការអាហាររបស់ក្មេងម្នាក់ៗមិនដូចគ្នាឡើយ។ ការជ្រើសជ្រើសម្សៅមិនបានត្រឹមត្រូវ នាំឲ្យកូនលូតលាស់យឺត មិនឡើងទម្ងន់ ឧស្សាហ៍មានបញ្ហាប្រព័ន្ធរំលាយអាហារ រួមមានហើមពោះ ទល់លាមក អាលែកហ្ស៊ីជាដើម។ បន្ថែមពីលើនេះ វេជ្ជបណ្ឌិត អ៊ុន យូ បញ្ជាក់ថា ការបំបៅកូនដោយម្សៅទឹកដោះគោមិនមែនជាជម្រើសល្អឡើយ ទោះជាម៉ាក់ៗរវល់យ៉ាងណាក្តី ត្រូវឆ្លៀតបំបៅកូនដោះឲ្យបានយ៉ាងតិច ៦ ខែ ដោយបូមទឹកដោះសម្រាប់កូនបៅ ពេលយើងរវល់ ឬមិននៅក្បែរកូនពេលថ្ងៃ […]


អាហារូបត្ថម្ភ

ចង់​ឲ្យ​កូន​លូតកម្ពស់ល្អ ប៉ា​ម៉ាក់​គប្បី​ឲ្យកូនញ៉ាំ​​អាហារ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​របប​អាហារ​ត្រឹមត្រូវ និង​បែបបទ​រស់នៅ​​សកម្ម​​ ដើរ​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​​ដល់​ការ​លូត​កម្ពស់​របស់​កុមារ​។ ពិត​ណាស់​ ប្រសិនបើ​កូន​មិន​ទទួល​បាន​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​នៅ​ក្នុង​របប​អាហារ​​ទេ​នោះ កម្ពស់​របស់​ពួក​គេ​ក៏​មិន​មាន​ការ​លូតលាស់​ច្រើន​​ដូច​គ្នា។ ដូច​នេះ​​ ប៉ា​ម៉ាក់​គប្បី​បញ្ចូល​​អាហារ​ល្អ​ៗ​​សម្រាប់​ការ​លូត​កម្ពស់​ឲ្យ​កូន​ញ៉ាំ​​ជា​ទៀងទាត់​។ សារជាតិ​ចិញ្ចឹម​មួយ​ចំនួន​ដែល​ជួយ​​ឲ្យ​កម្ពស់​កូន​លូតលាស់​​​៖ ប្រូតេអ៊ីន​ កាបូអ៊ីដ្រាត​ ​រ៉ែ វីតាមីន​ អាហារ​ទាំង​៥​ប្រភេទ​ខាងក្រោម​នេះ​ ប៉ា​ម៉ាក់​គប្បី​ឲ្យ​កូន​ញ៉ាំ​ជា​រៀង​រាល់​ថ្ងៃ​ ដើម្បី​ពន្លឿន​ការ​ដល់​ការ​លូត​កម្ពស់​៖ ១. ទឹក​ដោះ​គោ​ ពិត​ណាស់​ ទឹក​ដោះ​គោ​គឺ​ជា​អាហារ​ដ៏​ល្អ​ឯក​ក្នុង​ការ​ជួយ​ពង្រឹង​ដល់​ការ​លូតលាស់​របស់​ក្មេង​។ វា​ផ្ទុក​សារធាតុ​ចិញ្ចឹម​ច្រើន​ ដែល​ជួយ​ឲ្យ​កុមារ​លូត​កម្ពស់​យ៉ាង​ឆាប់​រហ័ស​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ វា​ក៏​ជួយ​ការ​ដល់​ការអភិវឌ្ឍឆ្អឹង និង​សាច់ដុំ​កុមារ​ឲ្យ​កាន់​តែ​រឹងមាំ​ទ្វេ​ដង​។ ២. ស៊ុត​ ជាមួយ​គ្នា​នេះ​ដែរ ស៊ុត​សម្បូរ​ទៅ​ដោយ​ជាតិ​ប្រូតេអ៊ីន​ កាល់ស្យូម​ វីតាមីន​B12 និង​សារជាតិ​riboflavin ព្រម​ទាំង​សារធាតុ​ចិញ្ចឹម​មួយ​ចំនួន​ទៀត​ ដែល​ល្អ​បំផុត​សម្រាប់​ការ​លូតលាស់​របស់​កុមារ​។ ៣. សណ្ដែក​សៀង​ សណ្ដែក​សៀង​​ជា​អាហារ​ដែល​មាន​សារធាតុ​ចិញ្ចឹម​ល្អ​ៗ ដែល​ជួយ​ដល់​ការ​ឡើង​កម្ពស់​ ប្រសិនបើ​យើង​ញ៉ាំ​វា​រាល់​ថ្ងៃ។ វា​​ជា​ប្រភព​នៃ​ប្រូតេអ៊ីន​ ហ្វូឡេត វីតាមីន​ ជាតិ​សរសៃ​ និង​កាបូអ៊ីដ្រាត​ ដែល​អាច​ជួយ​បង្កើត​ការ​លូត​កម្ពស់​យ៉ាង​មាន​ប្រសិទ្ធភាព​។​ លើស​ពី​នេះ ប្រូតេអ៊ីន​នៅ​ក្នុង​សណ្ដែក​សៀង​ក៏​ជួយ​ពង្រឹង​​ម៉ាស និង​​កម្លាំង​នៃ​ឆ្អឹង និង​ជាលិកា​ផង​ដែរ​។ ៤. ចេក ​ចេក​​សម្បូរ​ទៅ​​ដោយ​សារធាតុ​រ៉ែ​ជា​ច្រើន​ ដូចជា​ប៉ូតាស្យូម​ ម៉ង់ហ្គាណែស និង​កាល់ស្យូម​ ព្រម​ទាំង​បាក់តេរី​ល្អ ដែល​អាច​ជួយ​ពន្លូត​កម្ពស់​​បាន​យ៉ាង​ស័ក្ដិសិទ្ធិ។​ ជាក់​ស្ដែង ប៉ូតាស្យូម​នៅ​ក្នុង​ផ្លែ​ចេក​អាច​ជួយ​ការពារ​ឆ្អឹង និង​ធ្មេញ​ឲ្យ​រឹងមាំ ក៏​ដូចជា​បន្សាប​ឥទ្ធិពល​អាក្រក់​របស់​សូដ្យូម​មក​លើ​ឆ្អឹង​។   ៥. បន្លែ​ស្លឹក​បៃតង​ ចំណែក​ឯ​បន្លែ​ស្លឹក​បៃតង​ក៏​មាន​គុណប្រយោជន៍​សម្បូរ​បែប​​សម្រាប់​​ការ​លូត​កម្ពស់​ ដោយ​សារ​តែ​វា​មាន​ផ្ទុក​វីតាមីន​ សារធាតុ​រ៉ែ កាបូអ៊ីដ្រាត​ និង​ជាតិ​សរសៃ​ដែល​អាច​ជួយ​បង្កើន​កម្ពស់​ ដោយ​​រំញោច​អ័រម៉ូន​នៅ​ក្នុង​រាងកាយ​។​ បន្លែ​ទាំង​នេះ​រួម​មាន​ស្ពៃ​ពួយ​ឡេង សណ្ដែក​បារាំង​ […]


អាហារូបត្ថម្ភ

ឲ្យ​អា​អូន​ញ៉ាំ​វីតាមីន​បំប៉ន ពិតជា​ជួយ​កូន​ឡើង​ទម្ងន់​​មែន​ឬអត់?

អា​អូន​តូច​ៗ​ខ្លះ ពិបាក​ញ៉ាំ​បាយ​ណាស់ ចូល​ចិត្ត​ញ៉ាំ​តែ​ចំណី ធ្វើ​ឲ្យ​ខ្វះ​សារធាតុ​ចិញ្ចឹម ហើយ​គីឡូ​មិន​គ្រប់​ស្តង់ដារ​ម៉ាក់ប៉ា​បារម្ភ​ទៀត។ ដូច​នេះ ទើប​ម៉ាក់ប៉ា​មួយ​ចំនួន​ទិញ​វីតាមីន​បំប៉ន​ឲ្យ​កូន​ញ៉ាំ ព្រោះ​ចង់​ឲ្យ​កូន​ញ៉ាំ​បាយ​ច្រើន ឆាប់​ធាត់ តែ​វីតាមីន​បំប៉ន​ពិត​ជា​ជួយ​ឲ្យ​កូន​ឡើង​គីឡូ​មែន​ឬ​យ៉ាងណា? បក​ស្រាយ​នឹង​ចម្ងល់​មួយ​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ និង​ទារក ឲ្យ​ដឹង​ថា វីតាមីន​បំប៉ន​សម្រាប់​កុមារ​ភាគ​ច្រើន គេ​ផលិត​ឡើង​ជា​ប្រភេទ Multi-Vitamin មាន​ន័យ​វីតាមីន​បំប៉ន​នោះ ត្រូវ​បាន​ផលិត​ឡើង​ដោយ​រួម​ផ្សំ​គ្នា​ជាមួយ​វីតាមីន​ចម្រុះ​មុខ (វីតាមីន A E C។ល។) នៅ​ក្នុង​បរិមាណ​មួយ​សមស្រប​ទៅ​តាម​អាយុ​កុមារ។ វីតាមីន​បំប៉ន​ក៏​មាន​ផ្ទុក​សារធាតុ​រ៉ែ​មួយ​ចំនួន​ដូចជា ជាតិ​ដែក ឬ​ស័ង្កសី​ជាដើម។ លោក​ស្រី​បន្ត នៅ​ពេល​ដែល​កុមារ​ញ៉ាំ​វីតាមីន​បំប៉ន វា​ជួយ​ឲ្យ​កូន​មាន​សុខភាព​រឹង​មាំ និង​ប្រព័ន្ធ​ភាព​ស៊ាំ​​មាំមួនល្អ ជាហេតុ​ជួយ​ឲ្យ​អា​អូន​ឡើង​ទម្ងន់ ព្រោះ​អា​អូន​មាន​សុខភាព​ល្អ ។ មិន​មែន​គ្រាន់​តែ​ម៉ាក់​ប៉ា​ផ្ដល់​វីតាមីន​បំប៉ន​ហើយ អា​អូន​អាច​ឡើង​ទម្ងន់​ញ៉ាំ​តែ​វីតាមីន​បំប៉ន​នឹង​ទេ។ វីតាមីន​បំប៉ន គ្រាន់​តែ​ជា​អាហារ​បន្ថែម​ចាំ​បាច់​ផ្ដល់​ឲ្យ​កុមារ​មិន​សូវ​ញ៉ាំ​បន្លែ ផ្លែ​ឈើ ឬ​ខ្វះ​អាហារូបត្ថម្ភ ឬ​ពិបាក​ញ៉ាំ​បាយ។ វេជ្ជបណ្ឌិត​សញ្ញា​ប័ត្រ​ពី​បារាំង​រូប​នេះ បាន​បន្ថែម​ថា ក្មេង​ៗ​គ្រប់​រូប​មិន​ចាំបាច់​ញ៉ាំ​វីតាមីន​បំប៉ន​នោះ​ទេ បើ​កូន​យើង​ទទួល​បាន​វីតាមីន​គ្រប់​គ្រាន់​តាម​រយៈ​អាហារ​ប្រចាំ​ថ្ងៃ​ហើយ (ឧ. កូន​ញ៉ាំ​បាយ​បាន អត់​រើស​បន្លែ ផ្លែឈើ ឬ​សាច់) យើង​មិន​បាច់​ផ្ដល់​វីតាមីន​បំប៉ន​បន្ថែម​ក៏​បាន។ គ្មាន​អ្វី​ល្អ​ខ្លាំង​សម្រាប់​កុមារ ​ជាង​អាហារូបត្ថម្ភ​ដូច​ជា បបរ​ខាប់​គ្រប់​គ្រឿង ទឹកដោះគោ […]


អាហារូបត្ថម្ភ

នេះជាពពួកបាក់តេរីល្អ ជួយប្រព័ន្ធរំលាយអាហារ និងប្រព័ន្ធការពារក្មេងៗកាន់តែរឹងមាំ

ម៉ាក់ប៉ាមានដឹងទេថា ក្នុងពោះវៀនកូនមានពពួកបាក់តេរីល្អរាប់លានរស់នៅ ចាំបាច់ដល់ការលូតលាស់ ជួយរក្សាសុខភាពពោះវៀន និងសុខភាពទូទៅរបស់កូនយើងបានរឹងមាំល្អ។ មិនត្រឹមតែប៉ុណ្ណោះ ពពួកបាក់តេរីល្អទាំងនេះក៏ការពារសុខភាពអាអូនពីជំងឺមួយចំនួនបានផងដែរ ហើយបាក់តេរីល្អគួរឲ្យកត់សម្គាល់នោះគឺ Probiotics។ Probiotics ជាអ្វីទៅ? Probiotics ជាបាក់តេរីល្អផ្ដល់អត្ថប្រយោជន៍ដល់សុខភាព វាក៏ជួយរក្សាតុល្យភាពបាក់តេរីល្អៗនៅក្នុងបំពង់រំលាយអាហារបានច្រើន ហើយ Probiotics ដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងភាពស៊ាំរបស់ក្មេង។ Probiotics មិនត្រឹមតែផ្ដល់អត្ថប្រយោជន៍ច្រើនដល់សុខភាពពោះវៀនកូនទេ វាក៏ជួយសុខភាពកូនផ្នែកផ្សេងទៀតដែរដូចជា៖ – ពង្រឹងដំណើរការប្រព័ន្ធភាពស៊ាំ – ជួយដល់សុខភាពបេះដូង – កាត់បន្ថយការរលាក – កាត់បន្ថយបញ្ហារាករូស ឬបញ្ហាពោះវៀនផ្សេងៗ – កាត់បន្ថយអាលែកហ្ស៊ី – កម្ចាត់ទល់លាមក – កាត់បន្ថយក្អែ – បំបាត់បញ្ហាខ្យល់ក្នុងពោះ។ល។ ម៉ាក់ប៉ាអាចរក Probiotics បានទាំងនៅក្នុងទឹកដោះម្តាយ ផលិតផលទឹកដោះគោម្សៅ និងអាហារដទៃ ដែលយើងអាចបន្ថែមទៅក្នុងរបបអាហាររបស់អាអូនដូចជា យាអ៉ួរ គីមឈី ជ្រក់ត្រសក់ ឈីសមួយចំនួន (Cheddar, mozzarella…) ផលិតផលធ្វើពីទឹកដោះគោជាដើម។ ដោយសារ Probiotics ផ្ដល់ប្រយោជន៍មិនតិចទេដល់សុខភាព និងការលូតលាស់របស់កូនយើង ទើបថ្មីៗនេះ SYNBIOTICS ត្រូវបានគេណែនាំថា ជារូបមន្តថ្មី នៃអាហារូបត្ថម្ភសម្រាប់ក្មេង។ រូបមន្ត SYNBIOTICS ថ្មីនេះ មានការសំយោគរវាង បាក់តេរីល្អៗ ជាមួយនឹងចំណីអាហាររបស់បាក់តេរីល្អៗ ចូលទៅក្នុងផលិតផលតែមួយ […]


អាហារូបត្ថម្ភ

កំពូលអាហារសម្រន់ឆ្ងាញ់ៗ ស័ក្តិសមឲ្យអាអូនញ៉ាំក្នុងអាកាសធាតុក្ដៅហែង

ការ​ផ្ដល់​ចំណី​អាហារ​ត្រឹម​ត្រូវ​ដល់​កូន​ៗ ជា​រឿង​ចាំ​បាច់​សម្រាប់​ម៉ាក់ប៉ា​ត្រូវ​ធ្វើ ព្រោះ​វា​ជា​ផ្នែក​មួយ​ជះ​ឥទ្ទិពល​ដល់​សុខភាព និង​ការ​លូតលាស់​របស់​អាអូន។ ស្របពេល​អាកាសធាតុ​ក្ដៅ​បែបនេះ បើ​យើង​បណ្ដោយ​ឲ្យ​អាអូន​ញ៉ាំ​អី​ផ្ដេសផ្កាស អាច​ធ្វើ​ឲ្យ​បាត់បង់ជាតិទឹក​ខ្ពស់ បង្កើន​ការ​រលាក។ល។ ហេតុ​នេះ​ហើយ ខាង​ក្រោម​នេះ ជា​ជម្រើស​អាហារ​សម្រន់​ឆ្ងាញ់ៗ សម្រាប់​អាអូន​ញ៉ាំ​ក្នុង​អាកាសធាតុ​មេឃ​ក្ដៅ​ហែង​បែប​នេះ។ ១. យ៉ាអ៊ួរ នៅ​ក្នុង​យ៉ាអ៊ួរ​មាន​ផ្ទុក​ជាតិ Probiotics ដែល​ល្អ​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ​របស់​កូន​ៗ​យើង ហើយ​វា​ក៏​ល្អ​សម្រាប់​អាអូន​ក្នុង​រដូវ​ក្ដៅ ព្រោះ​វា​ជួយ​រាងកាយ​ឲ្យ​នៅ​ត្រជាក់​ពី​ខាង​ក្នុង​មក។ ម៉ាក់​ប៉ា​អាច​បន្ថែម​ជា​ផ្លែ​ឈើ​ទៅ​ក្នុង​យ៉ាអ៊ួរ ដើម្បី​បង្កើន​រសជាតិ និង​ផល​ល្អ​ដល់​រាងកាយ​កូន។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២.ទឹកដូង ទឹក​ដូង​ផ្ដល់​ផល​ល្អ​ដល់​ទាំង​ក្មេង និង​ចាស់ ព្រោះ​វា​សម្បូរ​ដោយ​ប៉ូតាស្យូម អេឡិច​ត្រូលីត និង​សារធាតុ​រ៉ែ​ផ្សេងៗ។ មិន​តែ​ប៉ុណ្ណោះ វា​ក៏​ជួយ​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​យើង​បាន​ល្អ​ផង​ដែរ តែ​ម៉ាក់​ប៉ា​ត្រូវ​ប្រាកដ​ថា ទឹក​ដូង​ដែល​ឲ្យ​កូន​ញ៉ាំ​ជា​ទឹក​ដូង​កាប់​ពី​ដូង​ស្រស់ៗ មិន​មែន​ទឹក​ដូង​កំប៉ុង​មាន​ក្នុង​ផ្សារ​ទំនើប​ទេ។ ៣. បន្លែ និង​ផ្លែឈើ ផ្ដល់​បន្លែ ឬ​ផ្លែឈើ​សម្បូរ​ជាតិ​ទឹក​ឲ្យ​កូន​ញ៉ាំ​ឲ្យ​ច្រើនៗ​ក្នុង​ខែ​នេះ​ដូច​ជា ផ្លែស្ត្រប៊ើរី ផ្លែឪឡឹក ត្រសក់ ស្ពៃ​ក្ដោប។ល។ ដើម្បី​ជួយ​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន​អាអូន បន្ថែម​ពី​លើ​ការ​ញ៉ាំ​ទឹក។ ៤. ការ៉េម ក្មេងៗ​ឲ្យ​តែ​ឮ​ពាក្យ​ការ៉េម​ម្ដងៗ​មិន​បាន​ទេ ច្បាស់​ជា​ទារ​ម៉ាក់​ប៉ា​ចង់​ញ៉ាំ​ជា​មិន​ខាន ព្រោះ​វា​ផ្អែម ហើយ​ត្រជាក់​ទៀត ស័ក្តិសម​នឹង​រដូវ​ក្ដៅ​បែប​នេះ។ ដោយ​សារ​តែ​ការ៉េម​ផ្អែម ទើប​ម៉ាក់​ប៉ា​មួយ​ចំនួន​មិន​សូវ​ឲ្យ​កូន​ញ៉ាំ​ច្រើន ព្រោះ​ខ្លាច​ប៉ះពាល់​សុខភាព​កូន តែ​បើ​យូរ​ម្ដងៗ​ពេល​មេឃ​ក្ដៅ ឲ្យ​អាអូន​ញ៉ាំ​ការ៉េម​១ដើម ក៏​មិន​សូវ​ជា​បញ្ហា​ដល់​សុខភាព​កូន​ដែរ។ [embed-health-tool-child-growth-chart] ចំណាំ៖ ក្រៅ​ពី​អាហារ​សម្រន់​អស់​នេះ ម៉ាក់​ប៉ា​ត្រូវ​ផ្ដល់​ទឹក​ឲ្យ​កូន​ញ៉ាំ​ឲ្យ​បាន​ច្រើន ពិសេស​ក្នុង​អាកាសធាតុ​ក្ដៅ […]


អាហារូបត្ថម្ភ

មិនចង់​ឲ្យ​កូន​កើត​ជំងឺ​ធាត់ ត្រូវឲ្យកូនផឹកទឹក​ឲ្យ​ច្រើន

អាកាស​ធាតុ​ក្តៅ​បែប​នេះ មនុស្ស​ធំសឹង​តែ​ទ្រាំ​មិន​បាន កុំ​ថា​ឡើយក្មេងៗ បើ​ស្រលាញ់​កូន ត្រូវ​ឲ្យ​អាអូន​ មីអូន​ ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ណា​មួយកុំ​ឲ្យ​បាត់​កម្លាំង​ដោយ​សារ​អាកាស​ធាតុ​ក្តៅ ក៏ដូចជា​ការពារ​ពួកគេ​កុំឲ្យ​កើត​ជំងឺជាច្រើន​ ពិសេស​ជំងឺ​​ធាត់ តែម្តង។ ព្រោះ​ការ​សិក្សា​ថ្មី ក្មេងៗផឹកទឹកតិចតួច​ក្នុង​មួយ​ថ្ងៃៗ នឹង​នាំ​ឲ្យអូនៗផឹក​ភេសជ្ជៈ​រសជាតិ​ផ្អែម​កាន់​តែ​ច្រើន។   ការសិក្សា​មួយ ធ្វើ​ឡើង​ដោយមន្ទីរពិសោធន៍ ផ្នែក​អាហារបំប៉ន នៃសាកលវិទ្យាល័យ​រដ្ឋ Pennsylvania សហរដ្ឋអាមេរិក បង្ហាញ​ថា ក្មេងៗផឹក​ទឹកតិចតួច នឹងជំរុញ​ឲ្យការ​ផឹក​ភេសជ្ជៈ​ផ្អែមខ្លាំង និង​មាន​កាឡូរីខ្ពស់ កាន់​តែ​ច្រើន ដែល​ជា​មូលហេតុ​បង្ក​ឲ្យ​កើត​ជំងឺ​ធាត់ ឈឺធ្មេញ និង​ជំងឺ​ទឹកនោមផ្អែម។ ការសិក្សា​ បាន​ប្រមូល​ទិន្នន័យ​ពី​ការស្ទង់មតិ​ថ្នាក់ជាតិ ពិនិត្យ​លើ​សុខភាព និង​អាហារបំប៉ន នៅអាមេរិក ​ជាលទ្ធផល ក្មេង ១/៥ ​នាក់ មិនផឹក​ទឹក​ទាល់​តែ​សោះ ក្នុងមួយ​​ថ្ងៃៗ។ ទិន្នន័យ​នេះ ប្រមូល​ពី​ឆ្នាំ ​២០១១-២០១២ និង​ឆ្នាំ ​២០១៥-២០១៦ លើ​ក្មេងៗសរុប ៨.៤០០​នាក់ អាយុចាប់​ពី ២-១៩​ ឆ្នាំ។ ក្នុងចំណោមក្មេង ៥​នាក់ គឺ​មាន​ម្នាក់ មិន​ញ៉ាំទឹក​រាល់ថ្ងៃ​ ជំនួស​មក​វិញ​នូវ​ភេសជ្ជៈ​ផ្អែម ដែលមានដល់​ទៅ ២០០​ ​កាឡូរី/​ថ្ងៃ ប្រៀបធៀប​ជាមួយ​ក្មេងៗ​ផឹកទឹក […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស