backup og meta

គន្លឹះ​ ៥យ៉ាង​ បញ្ចៀស​បញ្ហា​ស្លាប់​ភ្លាម​ៗ​របស់​​ទារក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គន្លឹះ​ ៥យ៉ាង​ បញ្ចៀស​បញ្ហា​ស្លាប់​ភ្លាម​ៗ​របស់​​ទារក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិត​ណាស់​ ប៉ា​ម៉ាក់​តែងតែ​ខ្វល់ខ្វាយ​ និង​ព្រួយបារម្ភ​ពី​សុវត្ថិភាព​របស់​ទារក​គ្រប់​ពេលវេលា​ និង​ព្យាយាម​ការពារ​កូន​​​ពី​ហានិភ័យ​ផ្សេង​ៗ ជា​ពិសេស​គឺ​​រោគសញ្ញា​ស្លាប់​ភ្លាម​ៗ​នៃ​ទារក​ (SIDS)។ ​​រោគសញ្ញា​នេះ​កើត​ឡើង​លើ​ទារក​ដែល​មាន​សុខភាព​ល្អ​ និង​មាន​អាយុ​ក្រោម​ ១​ឆ្នាំ​នៅ​ពេល​ដែល​កូន​គេង​លក់​។ ថ្វី​ត្បិត​តែ​គ្មាន​មូលហេតុ​​ច្បាស់លាស់​​​ណាមួយ​ដែល​បណ្ដាល​ឲ្យ​ទារក​ស្លាប់​ភ្លាម​ៗ​ក៏​ពិត​មែន​ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​រោគសញ្ញា​នេះ​​អាច​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ពិការភាព​ខួរ​ក្បាល​​​ដែល​គ្រប់គ្រង​ការ​ដកដង្ហើម​អំឡុង​ពេល​គេង​របស់​ទារក​។

កត្តា​ហានិភ័យ​ផ្សេង​ទៀត​​នាំ​​ឲ្យ​ទារក​ស្លាប់​ភ្លាម​ៗ រួម​មាន​៖

ជំងឺ​ផ្លូវ​ដង្ហើម​ ឬ​ការ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​៖ បើ​កូន​កើត​ជំងឺ​ផ្ដាសាយ​ ឬ​ជំងឺ​ផ្លូវ​ដង្ហើម​ ដែល​អាច​ធ្វើ​ឲ្យ​ទារក​ពិបាក​ដកដង្ហើម​នៅ​ពេល​គេង​។

​កើតមិនគ្រប់​គីឡូ​៖ ក្នុង​ករណី​ដែល​ទារក​កើត​មិន​គ្រប់​ខែ ឬ​កើត​មក​ភ្លោះ ខួរ​ក្បាល​របស់​​កូន​អាច​នឹង​មិន​ទាន់​អភិវឌ្ឍ​ពេញលេញ​នៅ​ឡើយ​ ហើយ​ក៏​មិន​អាច​គ្រប់គ្រង​ដង្ហើម​ និង​ចង្វាក់​បេះដូង​ត្រឹមត្រូវ​ល្អ​ អំឡុង​ពេល​គេង​ផង​ដែរ​។

ស្រូប​​ផ្សែង​បារី​៖បើ​ប៉ា​ម៉ាក់​ ឬ​អ្នក​មើល​ថែ​ទារក​ជក់​បារី ​កូន​ក៏​អាច​ប្រឈម​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​បញ្ហា​ផ្លូវ​ដង្ហើម​ដូច​គ្នា​។

ហានិភ័យ​អំឡុង​ពេល​ពពោះ៖ នៅ​ពេល​ដែល​ម៉ាក់​ប្រើប្រាស់​ថ្នាំ​ញៀន​ ផឹក​គ្រឿងស្រវឹង ​ជក់បារី ឬ​មិន​ទទួល​បាន​ការ​ថែទាំ​​​មុន​ពេល​សម្រាលត្រឹមត្រូវ​ទេ​នោះ អា​អូន​ក៏​អាច​មាន​ហានិភ័យ​នៃ​រោគសញ្ញា​ស្លាប់​ភ្លាម​ៗ។

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

​គន្លឹះ​បញ្ចៀស​ការ​ស្លាប់​ភ្លាម​ៗ​នៃ​ទារក​

ទោះបី​ជា​មិន​មាន​វិធី​ការពារ​រោគសញ្ញា​នេះ​បាន​ទាំង​ស្រុង​ក៏​ពិត​មែន​ ប៉ុន្តែ​ប៉ា​ម៉ាក់​អាច​កាត់បន្ថយ​ហានិភ័យ​​បាន​ តាម​រយៈ​តិចនិក​ខាង​ក្រោម​៖

១. ឲ្យ​កូន​គេង​ផ្ងារ​

ប៉ា​ម៉ាក់​គប្បី​ដាក់​ឲ្យ​កូន​គេង​ផ្ងារ​នៅ​លើ​ពូក​រឹង​​ល្អ អំឡុង​ពេល​គេង​ថ្ងៃ និង​ពេល​យប់​ ពីព្រោះ​ឥរិយាបថ​គេង​បែប​នេះ អាច​ឲ្យ​អា​អូន​ស្រួល​ក្នុង​ការ​ដកដង្ហើម​។ នៅ​ពេល​ដែល​ទារក​អាច​ក្រឡាប់​ដោយ​ខ្លួន​ឯង​បាន​ (នៅ​ចន្លោះ​៦​ខែ) យើង​​អាច​ឲ្យ​កូន​គេ​ផ្អៀង​បាន​ បើ​កូន​​ប្រែ​ខ្លួន​ទៅ​រក​ឥរិយាបថ​គេង​​បែប​នោះ​។

២. គេង​បន្ទប់​តែ​មួយ តែ​កុំ​គេង​គ្រែ​តែ​មួយ​

ទន្ទឹម​នឹង​នេះ​ដែរ ប៉ា​ម៉ាក់​គួរ​គេង​ក្នុង​បន្ទប់​តែ​មួយ​ជាមួយ​នឹង​កូន​ រហូត​ដល់​អា​អូន​មាន​អាយុ​៦​ខែ ឬ​១​ឆ្នាំ​ ប៉ុន្តែ​គប្បី​រក្សា​គម្លាត​​ខ្លះ​​រវាង​គ្រែ​ទារក​ និង​គ្រែ​ប៉ា​ម៉ាក់​។ បន្ថែម​ពី​នេះ យើង​ត្រូវ​ជៀសវាង​ប្រើប្រាស់​សម្ភារៈ​​​រួម​គ្នា​ជា​មួយ​ទារក​ ដូច​ជា​ខ្នើយ​ ភួយ ឬ​​ពូក​ជា​ដើម​។

៣. បំបៅ​ដោះ​កូន​

ម៉ាក់​គប្បី​បំបៅ​ដោះ​កូន​​​រយៈពេល​៦​ខែ​ដំបូង ដល់​១​ឆ្នាំ​។ យោង​តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ការ​បំបៅ​ដោះ​កូន​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ស្លាប់​ភ្លាម​ៗ​របស់​ទារក​រហូត​ដល់ ​៥០%​។

៤. ជៀសវាង​ការ​ជក់​បារី​

មួយ​វិញ​ទៀត​ ម៉ាក់​គួរជៀសវាង​ការ​ជក់​បារី​អំឡុង​ពេល​ពពោះ និង​ក្រោយ​ពេល​សម្រាល​កូន ពីព្រោះ​ផ្សែង​បារី​អាច​បង្កើន​ហានិភ័យ​នៃ​ការ​ស្លាប់​ភ្លាម​ៗ​របស់​ទារក​។ លើស​ពី​នេះ ​យើង​​គួរ​ជៀសវាង​ការ​ញ៉ាំ​គ្រឿង​ស្រវឹង និង​មិន​ត្រូវ​ប្រើប្រាស់​គ្រឿង​ញៀន​អំឡុង​ពេល​ពពោះ​ ឬ​ក្រោយ​ពេល​សម្រាល​ ទើប​ជា​ការ​ប្រសើរ​។

៥. កុំ​រុំ​ខ្លួន​កូន​ដោយ​កំណាត់​ច្រើន​ជាន់​ពេក​

ម៉ាក់​តែង​តែ​ចង់​ឲ្យ​អូន​មាន​អារម្មណ៍​កក់​ក្ដៅ​​ និង​ផាសុកភាព​​ ប៉ុន្តែ​យើង​មិន​គួរ​រុំ​ខ្លួន​កូន​ច្រើន​ជាន់​ពេក​ឡើយ​។ ក្នុង​ករណី​ដែល​ទារក​បែក​ញើស​ ឬ​ទ្រូង​កូន​ក្ដៅ​ខ្លាំង នេះ​បញ្ជាក់​ថា​កូន​ស្លៀកពាក់​ច្រើន​ជាន់​ជ្រុល​។

អានបន្ថែម៖

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

7 Ways To Lower Your Baby’s Risk of SIDS

https://health.clevelandclinic.org/sudden-infant-death-syndrome-7-ways-to-reduce-your-babys-risk/

​How can I reduce the risk of SIDS?

https://www.nichd.nih.gov/health/topics/sids/conditioninfo/reduce

SIDS Prevention Strategies Every Parent Should Know

https://www.parents.com/baby/health/sids/new-ways-to-reduce-the-risk-of-sids/

 

កំណែ​ប្រែបច្ចុប្បន្ន

10/02/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ចំណុច​ទាំង​ ៥ ប៉ា​ម៉ាក់​ថ្មីថ្មោង​គួរ​ដឹង​ទាក់ទង​ទារក​ទើប​កើត​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រឹកៗឡើង​យកទារកទើបកើតហាលថ្ងៃ មានប្រយោជន៍ច្រើនណាស់


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 10, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម