ជាទូទៅ នៅពេលដែលអាអូនញ៉ាំឆ្អែត ឬឃ្លាន កូនតែងតែបង្ហាញជាតម្រុយឲ្យប៉ាម៉ាក់បានដឹង។ ប៉ុន្តែ ជួនកាលប៉ាម៉ាក់ថ្មីថ្មោង អាចមិនបានចាប់អារម្មណ៍សញ្ញាទាំងនេះ ហើយផ្ដល់ចំណីដល់កូនច្រើនជ្រុលដោយមិនដឹងខ្លួន។ ដូច្នេះ ដើម្បីដឹងថាអាអូនញ៉ាំច្រើនជ្រុល ឬអត់ ប៉ាម៉ាក់អាចសង្កេតមើលសញ្ញាមួយចំនួនខាងក្រោមនេះ។
គ្រូពេទ្យកុមារបានបញ្ជាក់ថា ទារកដែលបៅទឹកដោះម្ដាយមានអត្រាញ៉ាំឆ្អែតជ្រុលតិចតួច បើទោះបីជាអាអូននៅខាំក្បាលសុដន់ម៉ាក់ជាប់មិនព្រមលែងក៏ដោយ។ នេះដោយសារតែក្បាលសុដន់ម៉ាក់មិនហូរទឹកដោះចេញ ដូចទៅនឹងដបទឹកដោះគោឡើយ។
២. បង្កើតកាលវិភាគបំបៅដោះ ឬផ្ដល់អាហារ
ទន្ទឹមនឹងនេះដែរ ម៉ាក់គួរបង្កើតកាលវិភាគបំបៅដោះកូន ដើម្បីធ្វើឲ្យអាអូនឃ្លាននៅម៉ោងដដែល និងអាចញ៉ាំអាហារទៀងទាត់ពេលវេលា ព្រមទាំងបញ្ចៀសការញ៉ាំច្រើនជាងធម្មតា។

៣. សង្កេតមើលសញ្ញាកូនឃ្លាន
ម៉ាក់ៗអាចរកមើលសញ្ញាដែលបញ្ជាក់ថាកូនឃ្លាន ដូចជាជញ្ជក់ម្រាមដៃ។ ជាទូទៅ ទារកដែលឃ្លាន នឹងជញ្ជក់ទឹកដោះភ្លាមៗ។
៤. ជៀសវាងបង្ខំឲ្យកូនបៅ
នៅពេលដែលកូនបៅឆ្អែត ម៉ាក់មិនគួរបង្ខំឲ្យកូនបៅបន្តទៀតឡើយ។
ការបំបៅដោះ ឬផ្ដល់អាហារឲ្យកូនច្រើនជ្រុល អាចនាំឲ្យទារកមួយចំនួនក្អែ ហើមពោះ ឬចុកពោះ។ ក្នុងករណីដែលម៉ាក់ទម្លាប់ផ្ដល់អាហារលើសពីតម្រូវការ នោះនឹងធ្វើឲ្យអាអូនធាត់ជ្រុល ច្រាលអាស៊ីដ និងប្រឈមនឹងបញ្ហាសុខភាពដទៃទៀត។ ដូច្នេះហើយ ប៉ាម៉ាក់ចាំបាច់ត្រូវសង្កេតមើលសញ្ញាដែលកូនញ៉ាំឆ្អែត ឬឃ្លានអាហារ ដើម្បីឲ្យកូនទទួលបានបរិមាណអាហារសមស្រប និងមានសុខភាពល្អ។