បរិមាណសម្បោរតិចតួចនៅក្នុងលាមក និងគ្មានរោគសញ្ញាដទៃទៀត ប៉ាម៉ាក់មិនមានអ្វីគួរឲ្យបារម្ភឡើយ។ ប៉ុន្តែ ក្នុងករណីមានសម្បោរច្រើន និងកើតឡើងច្រើនថ្ងៃជាប់ៗគ្នា ឬមានរោគសញ្ញាអមដូចជារាករូស នោះអាចបញ្ជាក់ថា អាអូនប្រឈមនឹងអាលែកហ្ស៊ី ការឆ្លងមេរោគពោះវៀន ឬបញ្ហាផ្សេងទៀត។
- មានសម្បោរច្រើននៅក្នុងលាមក
- មានរោគសញ្ញាផ្សេងទៀត ដូចជារាករូស គ្រុនក្តៅ ឬឈឺចាប់
- ទារកដែលកើតមិនគ្រប់ខែ ឬមានអាយុក្រោម៣ខែ
- មានប្រព័ន្ធភាពស៊ាំខ្សោយ ដោយសារតែជំងឺ ឬការប្រើប្រាស់ថ្នាំ
- មានឈាមច្រើននៅក្នុងលាមក
- មានសញ្ញានៃការខ្សោះជាតិទឹក ដូចជាភ្នែករូង មាត់ប្រេះ ឬនោមមិនសូវញឹកញាប់
- មិនញ៉ាំអាហារ។