backup og meta

មុន​ពេល​ឲ្យ​អាហារ​រឹង​ទៅ​កូន ម៉ាក់ម៉ាក់​ត្រូវ​ដឹង​រឿង​ទាំង​នេះ

មុន​ពេល​ឲ្យ​អាហារ​រឹង​ទៅ​កូន ម៉ាក់ម៉ាក់​ត្រូវ​ដឹង​រឿង​ទាំង​នេះ

ក្រៅ​ពី​ទឹកដោះ​ម្ដាយ អាហារ​រឹង គឺ​ជា​អាហារ​សំខាន់ និង​ដំបូង​ដែល​អូនអូន​បាន​ភ្លក់​រសជាតិ​ថ្មី។ ដូច​នេះ​គួរ​លើក​ទឹក​ចិត្ត​ឲ្យ​កូន​សំណព្វ​សាក​អ្វី​ដែល​ថ្មី។ ថ្ងៃ​នេះ​ស្វែងយល់​ពី ប្រភេទ​ចំណី​រឹង និង​ពេលវេលា ដែល​គួរ​ឲ្យ​អាអូន​ញ៉ាំ ជាមួយ “Hello គ្រូពេទ្យ”។

១- ពេលស័ក្ដិសមឲ្យអូនអូនញ៉ាំអាហាររឹង

បណ្ឌិត​សភា​អាមេរិក​ផ្នែក​ជំងឺ​កុមារ (AAP) និង​អង្គការ​សុខភាព​ពិភព​លោក (WHO) ណែ​នាំ​ម៉ាក់​ម៉ាក់​ទាំង​អស់ ចាប់​ផ្ដើម​បញ្ចុក​ចំណី​រឹង​កូនតូច​នៅ​ចន្លោះ​អាយុ ៤-៥ ខែ ព្រោះ​ជា​អំឡុង​ពេល​មួយ​ដែល​ប្រព័ន្ធ​រំលាយ​អាហារ​កូនចាប់​ផ្ដើម​រំលាយ​អាហារ​រឹង​បាន។ ក្នុង​ករណី​ខ្លះ​ អាច​ដល់​អាយុ ៧ ខែ ក៏បាន ប៉ុន្តែ​មិន​គួរ​ចាប់​ផ្ដើម​មុន​កំណត់ ឬ​ពន្យារ​ដល់​ខែ​ទី ៨-៩ ​​ទេ​ព្រោះ​អាច​ប៉ះពាល់​​សុខភាព​អាអូន។

សញ្ញា​ទូទៅ​ដែល​យើង​អាច​ចំណាំ​ថា គេ​រួចរាល់​ញ៉ាំ​អាហារ​រឹង​បាន តាមរយៈ​កាយវិការ​ទាំងនេះ៖

– ងើបក្បាល

– ងើបអង្គុយបានដោយមានជំនួយពីម៉ាក់ប៉ា

– ចង់ភ្លក់អាហារប្លែកៗ

– ចេះលេបអាហារ

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

២- សាច់ស្ពៃបន្លែនិងគ្រាប់ធញ្ញជាតិ ជាអាហាររឹងល្អ

មាន​ការ​ភាន់ច្រឡំ​មួយ​ចំនួន​លើក​ឡើង ម៉ាក់ប៉ា​មិន​គួរ​ឲ្យ​អូន​ឆាប់​ញ៉ាំ​សាច់​លឿន​ពេក​ទេ ប៉ុន្តែ​ពិត​ណាស់​ក្រៅ​ពី​បំបៅ​ដោះ សាច់​ជា​អាហារ​បន្ថែម​ដ៏​ល្អ​ មាន​ផ្ទុក​ជាតិ​ដែក​ ស័ង្កសី ​ដែល​មិន​សូវ​មាន​ក្នុង​ទឹកដោះ រីឯ​ស៊ុត និង​ត្រី ក៏​ជា​ជម្រើស​ល្អ​ដូចគ្នា ចំណែក​ឯ​ស្ពៃ​ក៏​មាន​ជាតិ​ប្រូតេអ៊ីន និង​ដែក​ផង​ដែរ ហើយ​គ្រាប់​ធញ្ញជាតិ ដូចជា​ស្ងោរ​សណ្ដែក​រួច​កិន​ឲ្យម៉ដ្ត​រឹត​តែ​ល្អ។ ផ្លែឈើ​ពុំសូវ​ផ្ដល់​ជីវជាតិ​ដល់​អូនអូន​ក៏​ពិតមែន ប៉ុន្តែ​វា​​ជាតិ​ទឹក និង​​ស្ករ​​ច្រើន​ ជួយ​ទ្រទ្រង់​រាង​កាយ​គេ​បាន ជាង​ផលិត​ផល​ទឹកដោះគោ​មួយ​ចំនួន។

ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា អាអូន​អាច​ចាំ​រសជាតិ​អាហារ​ ដែល​ម៉ាក់ធ្លាប់​​​ញ៉ាំ​ពេល​ពពោះ។ ឧទាហរណ៍​ បើ​យើង​ធ្លាប់​ញ៉ាំ​ទឹក​ការ៉ុត​ពេល​មាន​ផ្ទៃពោះ​ អាច​នាំ​ឲ្យ​កូន​ចូលចិត្ត​អាហារ​លាយ​ជា​មួយ​ទឹក​ការ៉ុត​ជាង​ទឹក​ធម្មតា។ យ៉ាងណា​អូនអូន​មិនមែន​សុទ្ធតែ​បែបនេះ​ទាំងអស់​ទេ។ ម៉ាក់ម៉ាក់​គួរ​ជ្រើស​រើស​អាហារ​មាន​ជីវជាតិ​ល្អ​ ដើម្បី​ឲ្យ​កូន​ធន់​នឹង​ជំងឺ។

[embed-health-tool-child-growth-chart]

៣- កំណត់អាហារជាកត្តាសំខាន់

កុំ​ព្យាយាម​ឲ្យ​គេ​ញ៉ាំ​ច្រើន​មុខ​ពេក ​ក្នុង​រយៈពេល​ខ្លី។ យើង​អាច​ឲ្យ​ គេ​ភ្លក់​អាហារ​ថ្មីៗ៣​ថ្ងៃ​ម្តង​ ព្រោះ​ធ្វើ​បែបនេះ​អាច​ជួយ​កុំ​ឲ្យ​អូនអូន​ច្រឡំ (ចំណីដែលញ៉ាំ) ឬ​យើង​អាច​ដឹង​ភ្លាមៗ​នៅ​គ្រប់​ពេល​ កូនពុល​អាហារ។

កុំ​បង្ខំ ឬ​បញ្ច្រក​កូន​ឲ្យ​ញ៉ាំ​ឆ្អែត​ពេក ព្រោះ​ក្នុង​ខ្លួន​ក្មេង​មាន​មេកានិច​សម្រប​សម្រួល​ការ​ឃ្លាន​ក្នុង​ខ្លួន​ ហើយ​គេ​ដឹង​ខ្លួន​ឯង​គួរ​ញ៉ាំ​ប៉ុនណាគ្រប់​គ្រាន់។ ចំណូល​ចិត្ត​របស់​ក្មេងៗ​អត់​ដូចគ្នា​ទេ ដូច្នេះ​យើង​មិន​គួរ​បង្ខំកូន​ខ្លាំង​ពេក​ទេ។ អត់ធ្មត់​ជា​ជម្រើស​ដ៏ល្អអំឡុង​ពេល​ម៉ាក់ម៉ាក់​ព្យាយាម ណែនាំ​អាហារ​រឹង​ទៅ​កាន់​អូនអូន។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

10 Tips for Starting Your Baby on Solid Food

https://www.peps.org/ParentResources/by-topic/feeding/10-tips-for-starting-your-baby-on-solid-food

Starting Solid Foods

https://www.healthychildren.org/English/ages-stages/baby/feeding-nutrition/Pages/Starting-Solid-Foods.aspx

Solid foods: How to get your baby started

https://www.mayoclinic.org/healthy-lifestyle/infant-and-toddler-health/in-depth/healthy-baby/art-20046200

កំណែ​ប្រែបច្ចុប្បន្ន

20/02/2023

អត្ថបទ​ដោយ Duk Panharat

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Duk Panharat · កែ Feb 20, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម