អង្រឹងអេឡិចត្រូនិកសម្លាប់ទារក ៥នាក់ ទៀតហើយ
ប្រយ័ត្នផង! ព្រោះអង្រឹងអេឡិចត្រូនិករបស់ក្រុមហ៊ុនមួយផ្សេងទៀតនៅអាមេរិក បានសម្លាប់ទារក ៥នាក់ ធ្វើឲ្យក្រុមហ៊ុន ប្រកាសប្រមូលផលិតផលខ្លួន ត្រឡប់ចូលរោងចក្រជាបន្ទាន់។

ក្រុមហ៊ុនផលិតសម្ភារៈប្រើប្រាស់សម្រាប់ទារក និងក្មេង នៅសហរដ្ឋអាមេរិក យីហោ Kids2 កាលពីចុងសប្តាហ៍កន្លងទៅ បានប្រកាសប្រមូលអង្រឹងទារករបស់ខ្លួនគ្រប់ម៉ូដែល បន្ទាប់ពីមានករណីទារក ៥នាក់ ស្លាប់ដោយសារផលិតផលនេះ។
នេះជាករណីថ្មីមួយទៀត ក្រោយអង្រឹងប្រភេទនេះ ឈ្មោះ Rock ‘n Play Sleeper របស់ក្រុមហ៊ុន Fisher-Price កាលពីដើមខែមេសា បានធ្វើឲ្យទារកយ៉ាងងហោចណាស់ ៣២ នាក់ស្លាប់ និងប្រកាសប្រមូលចូលរោងចក្រវិញ។

តាមសារព័ត៌មាន CNN ក្រោយមានករណីខាងលើ ក្រុមហ៊ុនល្បីខាងផលិតសម្ភារៈក្មេង Kids2 បានប្រមូលផលិតផលអង្រឹងទារក ប្រមាណ ៧សែន ដែលក្នុងនោះរួមមានម៉ូដែល Bright Starts, Ingenuity និង Disney Baby។ ហើយចំពោះមូលហេតុ នាំឲ្យទារកស្លាប់ក៏ព្រោះតែទម្រផលិតផលអង្រឹងទាំងនោះមានរំញ័រមិនល្អ ធ្វើឲ្យប៉ះពាល់ត្រង់ពោះទារកពិបាកដកដង្ហើម ពេលទារករើបម្រះ ដូចគ្នាទៅនឹងករណីក្រុមហ៊ុន Fisher-Price ដែរ។
អត្ថបទគួរអាន៖
- បំបៅដោះកូន បើម៉ាក់ៗញ៉ាំអាហារឆៅអាចប៉ះពាល់អីខ្លះ?
- អំឡុងពេលបំបៅដោះកូន ម៉ាក់ៗអាចញ៉ាំអាហារហឹរបានឬអត់?
- ទើបសម្រាលកូន បារម្ភខ្លាចអត់ចេញទឹកដោះឲ្យកូនបៅ មកដឹងតិចនិកនេះ
- ម៉េចក៏ទឹកដោះម៉ាក់ៗប្ដូរពណ៌ តើគួរបារម្ភកម្រិតណា?
- អាអូនបៅដោះម្ដាយមិនឡើងគីឡូ មកពីទឹកដោះម្ដាយក្ដៅ ឬយ៉ាងណា?
- ត្រូវដឹង បើបំបៅដោះកូន ម៉ាក់ៗត្រូវតមអីខ្លះ?
ជាមួយស្ថានភាពបន្ទាន់ខាងលើនេះ គណៈកម្មការសុវត្ថិភាពផលិតផលសហរដ្ឋអាមេរិក ក៏បានចេញសេចក្តីប្រកាសភ្លាមៗ ឲ្យប៉ាម៉ាក់ទាំងអស់ បញ្ឈប់ការប្រើប្រាស់ប្រភេទអង្រឹងខាងលើ។