backup og meta

ទារកបន្ទោបង់ញឹកញាប់ប៉ុនណា? ហើយសញ្ញាអីខ្លះគួរបារម្ភ?

ទារកបន្ទោបង់ញឹកញាប់ប៉ុនណា? ហើយសញ្ញាអីខ្លះគួរបារម្ភ?

ម៉ាក់​ប៉ា​មួយ​ចំនួន​ច្រើន​មាន​កង្វល់​ទាក់​ទង​នឹង​ការ​បន្ទោរបង់​របស់​កូន​តូច ដោយ​កូន​ជុះ​ច្រើន​ពេក​ក៏​ភ័យ កូន​មិន​ជុះ​ក៏​ភ័យ ខ្លាច​មាន​បញ្ហា​អី​មួយ​មិន​ប្រក្រតី។ អ៊ីចឹង​ដើម្បី​ឲ្យ​អស់បារម្ភ Hello គ្រូពេទ្យ នឹង​លម្អិត​ពី​ភាព​ញឹក​ញាប់​នៃ​ការ​បន្ទោ​បង់​របស់​ទារក។

បើ​តាម​លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេស​កុមារ ទារក​បន្ទោ​បង់​តិច ឬ​ច្រើន ញឹក​ញាប់ ឬ​មិន​សូវ​ញឹក​ញាប់ អាស្រ័យ​ទៅ​លើ​របប​អាហារ​របស់​កូន ក្នុង​នោះ​កូន​តូច​ដែល​ម៉ឹម​ទឹក​ដោះ​ម្តាយ បន្ទោ​បង់​ញឹក​ញាប់​ជាង​កូន​ដែល​បៅ​ទឹក​ដោះ​គោ។

ចំពោះ​មូលហេតុ​ដែល​ទារក​ម៉ឹម​ដោះ​ម្តាយ ជុះ​ញឹក​ញាប់​ជាង​ទារក​បៅ​ទឹក​ដោះ​គោ​នោះ ដោយសារ​តែ​ទឹក​ដោះ​ម្តាយ​ជួយ​ចលនា​ពោះវៀន​ សម្បូរ​សារធាតុ​ចិញ្ចឹម វីតាមីន និង​អង់ទីករ​ការពារ​ទារក​ពី​ជំងឺ​ផ្សេងៗ ហើយ​ក៏​ជួយ​ដល់​ការ​វិវត្ត​ក្រពះ​ពោះវៀន​ទារក​ឲ្យ​រឹងមាំល្អ អាច​កិន​រំលាយ​អាហារ​បាន មិនមាន​ប្រតិកម្ម​ជាមួយ​អ្វីផ្សេងធ្វើ​ឲ្យ​រាករូស។ ការ​ជួយ​ដល់​ចលនា​ក្រពះ​ពោះវៀន​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​ក្មេង​ដែល​ម៉ឹម​ទឹកដោះ​ម្តាយ បន្ទោរ​បង់​ញឹក​ញាប់ និង​ទៀង​ពេល មិន​សូវ​មាន​បញ្ហា​បន្ទោបង់។

វេជ្ជបណ្ឌិត​ដែល​ធ្លាប់​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​រូប​នេះ​បញ្ជាក់​ថា ចំនួន​នៃ​ការ​ជុះ​របស់​ក្មេង​ខុស​គ្នា​ពី​ក្មេង​ម្នាក់​ទៅ​ម្នាក់ តែ​ក្មេង​ទើប​នឹង​កើត​បន្ទោបង់​ញឹក​ញាប់​ខ្លាំងទាំង ​អាច​នោម និងជុះ ៥-១០ដង/ថ្ងៃ ហើយ​ចំនួន​នៃ​ការ​បន្ទោ​បង់​កាត់​បន្ថយ​បន្តិច​ម្តងៗ ទៅ​តាម​វ័យ​ធំធាត់​របស់​គេ។ ទោះ​ក្មេង​ជុះ​ច្រើន​ដង ឬ​តិច​ដង​ខុស​ធម្មតា តែ​មិន​មាន​សញ្ញា​ខុស​ប្រក្រតី មិន​ចោទ​ជា​បញ្ហា​ឡើយ។

[embed-health-tool-baby-poop-tool]

ចំពោះ​​សញ្ញា​​ដែល​​ត្រូវ​បារម្ភ​ខ្លាច​​កូន​មាន​បញ្ហា​សុខភាព​ដោយសារ​តែ​បន្ទោ​បង់​ញឹកញាប់ជ្រុល ឬ​មិន​ជុះ​ច្រើន​ថ្ងៃ​នោះ រួមមាន កូន​មិន​ព្រម​ម៉ឹម គិត​តែ​ពី​គេង ហើមពោះ ក្អួត ក្តៅខ្លួន ហើយ លាមក​រាវ ឬ​រឹង​ជ្រុល ថែម​ទាំង​មាន​ពណ៌​ខុស​ប្រក្រតី គឺ​លាមក​ពណ៌​ក្រហម លាមក​ពណ៌​ខ្មៅ​ស្អុយ​ខុស​ធម្មតា ឬ​លាមក​មាន​ពណ៌ស។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Baby Poop Guide

https://www.childrenscolorado.org/conditions-and-advice/parenting/parenting-articles/baby-poop-guide/

How Often, How Much, What Color: Your Newborn Poop and Pee Questions Answered

https://www.luriechildrens.org/en/blog/what-to-know-about-newborn-poop-and-pee/

Poos and wees

https://www.pregnancybirthbaby.org.au/poos-and-wees

កំណែ​ប្រែបច្ចុប្បន្ន

29/04/2024

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ទារកយំមិនបាត់សោះនៅពេលយប់ អាចមកពីមូលហេតុទាំង ៦ នេះ

ជៀសវាងថើបត្រចៀកទារក បើមិនចង់ឲ្យអាអូនស្តាប់លែងឮរៀងរហូត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 29

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម