backup og meta

ចំពោះម៉ាក់ៗរវល់ការងារខ្លាំង នេះជាបច្ចេកទេសបែងភាគចិញ្ចឹមកូនឲ្យល្អ

ចំពោះម៉ាក់ៗរវល់ការងារខ្លាំង នេះជាបច្ចេកទេសបែងភាគចិញ្ចឹមកូនឲ្យល្អ

ម៉ាក់ៗ​សម័យ​នេះ ពេល​មាន​កូន មិន​មែន​បោះ​បង់​ចោល​ការងារ នៅ​មើល​ថែ​កូន​តែ​មួយ​មុខ​នោះ​ទេ គឺ​ត្រូវ​ធ្វើ​ការងារ​ផង មើល​កូន​ផង ធ្វើ​ឲ្យ​ម៉ាក់​រវល់​រាល់​ថ្ងៃ សឹង​តែ​រក​ពេល​សម្រាក​​មិន​បាន។ ដើម្បី​សម្រាល​បន្ទុក​ដ៏​ធ្ងន់​ធ្ងរ​នេះ Hello គ្រូពេទ្យ នឹង​ណែនាំ​តិចនិក​ខ្លះ ជួយ​ម៉ាក់​រវល់​មើល​កូន​ផង ធ្វើ​ការ​ផង អាច​រស់​នៅ​ដោយ​សប្បាយ​ចិត្ត មិន​ស្ត្រេស។

១- រៀប​ចំ​​កាល​វិភាគ និង​ដាក់​អាទិភាព​ការងារ

កត់​ត្រា​គ្រប់​រឿង​ និង​កិច្ច​ការដែល​ត្រូវ​ធ្វើ​ ទាំង​កិច្ច​ការ​ក្នុង​ផ្ទះ និង​កន្លែង​ធ្វើ​ការ។ បែប​នេះ ធ្វើ​ឲ្យ​យើង​មិន​ភាន់​ច្រឡំ ឬ​ធ្វើ​កិច្ច​ការដែល​មិន​ត្រូវ​ពេល​វេលា​នោះ​ដែរ។ ក្នុង​ចំណោម​ការងារ​ទាំងអស់​នោះ យើង​ត្រូវ​ដាក់​អាទិភាព​ការងារ តើ​ការងារ​ណា​បន្ទាន់ ត្រូវ​ធ្វើ​មុន ការងារ​អាច​ពន្យារ​ពេល​បាន កុំ​បណ្ដោយ​ឲ្យ​ទឹក​ដល់​ចម្រុះ ចាំ​ធ្វើ​ការងារ​នោះ ប្រាកដ​ធ្វើ​មិន​បាន​ល្អ​នោះ​ទេ។

២- ចេះ​បត់​បែន

គ្រប់​កិច្ចការ​ទាំង​អស់ មិន​ថា​ការងារ​នៅ​កន្លែង​ធ្វើការ ការងារ​ផ្ទះ ការងារ​ធំ ឬ​ក៏​ការងារ​តូច ចាំបាច់​ត្រូវ​តែ​ចេះ​បត់​បែន​ទៅ​តាម​កាល​ទេសៈ នោះ​ទើប​មិន​ជាប់​គាំង​នៅ​​មួយ​កន្លែង ប៉ះពាល់​ទាំង​ពេល​វេលា​ធ្វើ​ការងារ អត់​មាន​ពេល​សម្រាប់​កូន​ទៀត។ ឧទាហរណ៍​ថា ម៉ាក់​ត្រូវ​ទៅ​ធ្វើការ អត់​មាន​ពេល​បំបៅ​ដោះ​កូន​ទេ អ៊ីចឹង​ត្រូវ​ច្របាច់​ទឹកដោះ​ទុក​សម្រាប់​កូន​ម៉ឹម ហើយ​ទៅ​ផ្សារ​ម្តង ទិញ​អីវ៉ាន់​ទុក​​សម្រាប់​មួយ​សប្ដាហ៍ មិន​ថា​របស់​ប្រើប្រាស់​កូន ឬ​ម្ហូប​អាហារ​ឡើយ។

ចង់ពិនិត្យសុខភាពឆ្អឹង ចុចទីនេះ!

កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​មាត់​ស្បូន​​អន​ឡាញ

កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​សុដន់​​​អន​ឡាញ

ការ​វាយ​តម្លៃ​មុន​/អំឡុង​ពេល​/​និង​ក្រោយ​ពេល​​អស់​រដូវ

កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​​ក្រពេញ​អូវែ​​​អន​ឡាញ

៣- ឲ្យ​ម៉ឹម​ទឹកដោះ​គោ

ម៉ាក់ៗ​រវល់​ការងារ ចៀស​មិន​រួច​ពី​ឲ្យ​កូន​ម៉ឹម​ទឹក​​ដោះ​គោ​ទេ តែ​ហោច​ណាស់​ត្រូវ​ព្យាយាម​បំបៅ​ដោះ​កូន​ឲ្យ​បាន​ហោច​ណាស់ ៦ខែ​ដែរ។ ការ​ជ្រើសរើស​ម្សៅ​ទឹក​ដោះ​នោះ​ទៀត​សោះ ចាំបាច់​ត្រូវ​គិត​ដល់​ម្សៅ​ទឹកដោះ​គោ​ណា​ដែល​មាន DHA (ជួយ​ខួរ​ក្បាល និង​ភ្នែក) Prebiotic (ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​រាង​កាយ​រឹងមាំ) និង​កាល់ស្យូម (ជួយ​​ឆ្អឹង និង​ធ្មេញ) ព្រោះ​ទាំង ៣ នេះ​ចាំបាច់​ខ្លាំង​ណាស់​សម្រាប់​ក្មេង។

៤- ដក​ឃ្លា​ពី​អនឡាញ

សម័យ​អនឡាញ បើ​យើង​មិន​លេង​សោះ​ ក៏​មិន​កើត​ដែរ តែ​បើ​ធ្វើការ​ផង ​មើល​កូន​ផង ម៉ាក់​ចាំបាច់​ត្រូវ​តែ​ដក​ឃ្លា​ពី​អនឡាញ​បន្តិច មិន​នៅ​មុខ​អេក្រង់​ទូរស័ព្ទ​គ្រប់​ពេល​ដូច​ពេល​អត់​មាន​កូន​នោះ​ទេ។ បើ​ធ្វើការ​ផង មើល​កូន​ផង យប់​ឡើង​អនឡាញ​ទៀត ភ្នែក​ម៉ាក់ៗ​ច្បាស់​ជា​ប្រែ​ជា​ខ្មៅ ឡើង​ខូង បាក់​សម្រស់​​អស់​ហើយ។

៥- គេង​ឲ្យ​បាន​គ្រប់​គ្រាន់

ស្ដាប់​ទៅ​រាង​ចម្លែក​បន្តិច មើល​កូន​ផង ធ្វើការ​ផង ម៉ាក់ៗ​​ប្រាកដ​ជា​គេង​មិន​គ្រប់​គ្រាន់​ទេ តែ​បើ​យើង​គេង​មិន​គ្រប់​វិញ​ សុខភាព​ដុន​ដាប ឈាន​ទៅ​មាន​ជំងឺ​ធ្ងន់ធ្ងរ​រហូត​គេង​ពេទ្យ ធ្វើ​ឲ្យ​លទ្ធផល​ការងារ​​ធ្លាក់​ចុះ អ៊ីចឹង​យក​ល្អ​ សុខ​ចិត្ត​ឆ្លៀត​ពេល​គេង​ឲ្យ​គ្រប់ ដើម្បី​យក​កម្លាំង​ទៅ​ធ្វើការ​ឲ្យ​បាន​ច្រើន​ មាន​កម្លាំង​មើល​កូន។

តិចនិកចិញ្ចឹមកូន

៦- រៀប​ចំ​របប​អាហារ​រហ័ស​ តែ​ផ្ដល់​សុខភាព​ល្អ

ចម្អិន​អាហារ​មួយ​ឆ្នាំង​សម្រាប់​កូន ឬ​ក្រុម​គ្រួសារ ត្រូវ​ការ​ពេល​វេលា​ច្រើន ទាំង​ការ​រៀបចំ​សាច់ បន្លែ គ្រឿង​ផ្សំ​ ទើប​អាច​សម្រេច​ជា​ម្ហូប​សម្រាប់​ញ៉ាំ​បាន។ ហេតុ​នេះ យើង​អាច​ធ្វើ​អាហារ​ទុក​ជាស្រេច មិន​ចាំ​ទាល់​តែ​ដល់​ម៉ោង​ញ៉ាំ​ ចាំ​ចម្អិន​ទេ អាច​ធ្វើ​មុន​ពេល​ចេញ​ទៅ​ធ្វើ​ការ ហើយ​ពេល​​ត្រលប់​មក​វិញ​ គឺ​​មាន​អាហារ​ជា​ស្រេច​​ទៅ​ហើយ រីឯ​ទឹក​ជ្រលក់​ផ្សេងៗ អាច​ធ្វើ​ទុក​ជា​មុន​ឲ្យ​ហើយ​ ​យកល្អ​ច្រក​ដប​ស្រេច រក្សា​ទុក​ក្នុង​ទូទឹកកក កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ពេល​ត្រឡប់​មក​ពី​ធ្វើ​ការ។

ស្វែងយល់ពីកត្តាធ្វើឲ្យកូនឆ្លាតវៃ៖

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

9 Essential Self-Care Tips For Busy Moms – https://wa-health.kaiserpermanente.org/self-care-tips-for-busy-moms/
13 Best Parenting Tips for Busy Moms – https://www.momnewsdaily.com/parenting/13-best-parenting-tips-for-busy-moms/
Five Totally Doable Self-Care Tips For Busy Moms – https://www.forbes.com/sites/nomanazish/2019/03/08/five-totally-doable-self-care-tips-for-busy-moms/
Working Mom? Aim for Less Stress – https://www.stanfordchildrens.org/en/topic/default?id=working-mom-aim-for-less-stress-1-2921
Being A Working Mom Is Hard. – https://www.wbur.org/onpoint/2020/07/27/working-moms-pandemic

កំណែ​ប្រែបច្ចុប្បន្ន

03/03/2022

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

តិចនិកជួយម៉ាក់ៗរវល់មើលកូនផង ធ្វើការផង អាចរស់នៅដោយសប្បាយចិត្ត

ប៉ាម៉ាក់ចង់​ឲ្យខួរក្បាលកូនលូតលាស់ល្អ កុំ​រំលង​តិចនិក​ទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 03, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម