អំឡុងពេលបំបៅដោះកូន ម៉ាក់ៗគួរថែទាំអនាម័យបែបណាទើបល្អ?
ការបំបៅដោះកូន គឺជាការបង្កើតទំនាក់ទំនងដ៏មានន័យរវាងម៉ាក់ៗ និងទារក ហើយក៏ជាពេលផ្តល់អាហារបំប៉នដ៏ចាំបាច់ដល់អាអូនផងដែរ។ ដើម្បីធានាថា ការបំបៅដោះកូន ប្រកបដោយផាសុកភាព និងមានអនាម័យល្អ ម៉ាក់ៗត្រូវថែទាំអនាម័យផ្ទាល់ខ្លួនជាប់ជាប្រចាំ។ គន្លឹះជួយឲ្យការបំបៅដោះកូនប្រកបដោយប្រសិទ្ធភាព និងភាពងាយស្រួល ១. ផ្លាស់ប្ដូរសំលៀកបំពាក់បំបៅដោះជារៀងរាល់ថ្ងៃ ពិតណាស់ ទឹកដោះអាចនឹងជ្រាបចេញទៅលើសំលៀកបំពាក់បំបៅ អ៊ីចឹងហើយ ម៉ាក់ៗគួរផ្លាស់ប្ដូរសម្លៀកបំពាក់បំបៅឲ្យបានញឹកញាប់ ដើម្បីរក្សាអនាម័យ និងបញ្ចៀសបាក់តេរី និងក្លិនមិនល្អ ក៏ដូចជាបង្ការការរលាក ឬការចម្លងរោគនៅលើសុដន់ និងស្បែកអាអូន។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. ជូតសម្អាតសុដន់ ទន្ទឹមនឹងនេះដែរ យើងគួរតែសម្អាតសុដន់ នៅមុនពេលបំបៅដោះ ពីព្រោះមេរោគផ្សេងៗ អាចតោងជាប់នឹងស្បែកម៉ាក់។ ម៉ាក់ៗគួរជ្រើសរើសកំណាត់ជូត ដែលគ្មានជាតិអាកុល គ្មានបន្ថែមក្លិន និងគ្មានសារធាតុPhenoxyethanol ព្រមទាំងអាចរក្សា Microflora ល្អនៃស្បែកសុដន់។ ៣. សម្អាតឧបករណ៍បូមទឹកដោះ ឧបករណ៍បូមទឹកដោះ បង្កនូវភាពងាយស្រួលដល់ការបំបៅដោះកូន។ ប៉ុន្តែ ម៉ាក់ៗចាំបាច់ត្រូវសម្អាតឧបករណ៍នេះ ជារៀងរាល់ថ្ងៃ ដើម្បីបង្ការការឆ្លងបាក់តេរី និងអាចជួយរក្សាទឹកដោះឲ្យមានសុវត្ថិភាពនៅពេលដែលកូនបៅ។ ៤. ប្រើអាវទ្រនាប់សម្រាប់បំបៅដោះជាទៀងទាត់ ចំពោះអាវទ្រនាប់សម្រាប់បំបៅដោះ ត្រូវបានរចនាឡើងដើម្បីជួយសម្រួលដល់ការបំបៅដោះ ដែលមានភាពងាយស្រួល និងរក្សាអនាម័យបានល្អ ព្រមទាំងកាត់បន្ថយការឆ្លងមេរោគផ្សេងៗពីដៃ ទៅសុដន់ ឬមាត់របស់ទារក។ ដូចនេះ ម៉ាក់ៗគួរតែជ្រើសរើសប្រភេទអាវណាដែលមានខ្យល់ចេញចូលនិងដោះដូរដៃអាវបាន ទើបជាការប្រសើរ។ [embed-health-tool-baby-poop-tool] ៥. លាងសម្អាតដៃមុនពេលបំបៅដោះកូន ចុងក្រោយនេះ […]