backup og meta

ម៉ាក់ៗគួរបំបៅដោះកូន ដល់អាយុប៉ុន្មានទើបល្អដល់ការលូតលាស់អាអូន?

ម៉ាក់ៗគួរបំបៅដោះកូន ដល់អាយុប៉ុន្មានទើបល្អដល់ការលូតលាស់អាអូន?

ការ​បំបៅ​ដោះ​កូន ចាំ​បាច់​ណាស់​សម្រាប់​អា​អូន និង​ម៉ាក់​ៗ​គ្រប់​រូប ព្រោះ​គ្មាន​អាហារ​អ្វី​ផ្សេង​ដែល​ផ្ដល់​ដល់​ប្រយោជន៍​ល្អ​ដល់​អា​អូន​ដូចជា​ទឹក​ដោះ​ម្ដាយ​ផ្ទាល់​នោះ​ទេ។ បើ​ម៉ាក់ៗ​ចង់​ឲ្យ​កូន​លូតលាស់​ល្អ គួរ​ឲ្យ​អា​អូន​បៅ​រហូត​ដល់​អាយុ​ប៉ុន្មាន​ទើប​ល្អ​ទៅ?

ទាក់ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា ការ​បំបៅ​ដោះ​កូន​ដល់​អាយុ​ណា​នោះ ជា​ជម្រើស​របស់​ម៉ាក់​ៗ​ទេ។ ប៉ុន្តែ អង្គការ​សុខភាព​ពិភពលោក WHO បាន​ណែនាំ​ឲ្យ ម្ដាយ​គ្រប់​រូប​បំបៅ​ដោះ​កូន​យ៉ាង​តិច​ឲ្យ​គ្រប់​ ៦ខែ​ សិន​សឹម​ផ្ដាច់​ឲ្យ​កូន​បៅ​ទឹក​ដោះ​គោ ឬ​ផ្ដល់​ចំណី​អាហារ​ផ្សេងៗ​ដល់​កូន។ ទោះ​យ៉ាង​នេះ​ក្ដី ម៉ាក់ៗ​អាច​ជ្រើស​យក​ការ​បំបៅ​ដោះ​កូន រហូត​អា​អូន​មាន​អាយុ​ ១-២ខួប ឬ​លើស​នេះ ក៏​មិន​មាន​បញ្ហា ឲ្យ​តែជម្រើស​នោះ​សម​ស្រប​សម្រាប់​ម៉ាក់ៗ។

ការ​បំបៅ​ដោះ​កូន​មាន​អត្ថប្រយោជន៍​ច្រើន​ផ្ដល់​ដល់​ទាំង​ម្ដាយ និង​កូន។ មិន​តែ​ប៉ុណ្ណោះ មាន​ការ​ស្រាវជ្រាវ​ច្រើន​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ការ​បំបៅ​ដោះ​កូន​អាច​កាត់​បន្ថយ​ហានិភ័យ​កូន​ៗ​កើត​បញ្ហា​សុខភាព​ផ្សេងៗ​ដូចជា រាករូស ឆ្លង​មេរោគ​ក្នុងត្រចៀក ឬ​អាច​ការពារ​កូន​ពី​ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​ធាត់ ជំងឺ​ហឺត និង​បញ្ហា​ទារក​ស្លាប់​ភ្លាមៗ (SIDS)។

[embed-health-tool-baby-poop-tool]

បំបៅដោះ១

ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែនសុខ បញ្ជាក់​ថា ចំពោះ​ម៉ាក់ៗ​វិញ ការ​បំបៅ​ដោះ​កូន​ជួយ​ដុត​កម្លោច​កាឡូរី និង​ជួយ​បង្រួម​ស្បូន​ឡើង​វិញ។ លើស​ពី​នេះ ម៉ាក់ៗ​ដែល​បំបៅ​ដោះ​កូន​អាច​ស្រក​ទម្ងន់​មក​ធម្មតា​វិញ​បាន​លឿន ហើយ​មិន​តែ​ប៉ុណ្ណោះ ការ​បំបៅ​ដោះ​កូន ក៏​អាច​កាត់​បន្ថយ​ហានិភ័យ​ស្ត្រី​កើត​ជំងឺ​ដូចជា៖

១. ជំងឺ​មហារីក​សុដន់

២. ជំងឺ​លើស​សម្ពាធ​ឈាម

៣. ជំងឺ​ទឹក​នោម​ផ្អែម

៤. ជំងឺ​បេះដូង។ល។

លើស​ពី​នេះ ការ​បំបៅ​ដោះ​កូន​ក៏​អាច​ជួយ​ការពារ​ម៉ាក់ៗ​ពីជំងឺ​មហារីក​ស្បូន និង​មហារីក​ក្រពេញអូវ៉ែ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Benefits of Breastfeeding

https://my.clevelandclinic.org/health/articles/15274-benefits-of-breastfeeding

Breast Milk Is Best

https://www.hopkinsmedicine.org/health/conditions-and-diseases/breastfeeding-your-baby/breast-milk-is-the-best-milk

Breastfeeding Benefits Both Baby and Mom

https://www.cdc.gov/nccdphp/dnpao/features/breastfeeding-benefits/index.html

កំណែ​ប្រែបច្ចុប្បន្ន

19/05/2023

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

មុនមានកូន ពេលពពោះ ក្រោយសម្រាល ពេលបំបៅដោះកូន ស្រ្តីត្រូវការជីវជាតិអ្វីខ្លះ?

សញ្ញាទាំងនេះ បង្ហាញថាម៉ាក់ៗបំបៅដោះកូន ខ្វះជាតិទឹកហើយ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 19, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម