backup og meta

កូនឧស្សាហ៍ហើមពោះ យំរករឿងច្រើនមកពីអី? ប៉ះពាល់ដល់ការលូតលាស់ទេ?

កូនឧស្សាហ៍ហើមពោះ យំរករឿងច្រើនមកពីអី? ប៉ះពាល់ដល់ការលូតលាស់ទេ?

ទម្រាំធំពេញវ័យមានសុខភាពរឹងមាំល្អ អាអូនតូចៗច្បាស់ជាជួបបញ្ហាសុខភាពទូទៅមួយចំនួនដែលនាំទុក្ខ ពិបាកក្នុងខ្លួន ដូចផ្ដាសាយ គ្រុនក្ដៅ ឬហើមពោះ ចុកពោះជាដើម។ ម៉ាក់ប៉ាមួយចំនួនសង្កេតឃើញថា បញ្ហាចុក ឬហើមពោះ កើតឡើងញឹកញាប់ទៅលើកូនខ្លួនផ្ទាល់ និងក្មេងដទៃទៀត ធ្វើឲ្យអាអូនយំ ត្អូញត្អែរពិបាកក្នុងខ្លួន។ ខាងក្រោមនេះ អាចជាមូលហេតុដែលបណ្ដាលឲ្យក្មេងឧស្សាហ៍ហើមពោះ ចុកពោះ តែងតែយំរករឿង។

១. លេបខ្យល់ចូលពោះ

ការលេបខ្យល់បន្ថែមចូលពោះ មិនត្រឹមតែធ្វើឲ្យកូនហើមពោះប៉ុណ្ណោះទេ ថែមទាំងអាចបណ្ដាលឲ្យកូនចង្អោរ និងបាត់បង់ចំណង់អាហារទៀត។ ក្មេងខ្លះលេបខ្យល់ចូលពោះ នៅពេលដែលពួកគេកើតអារម្មណ៍ធុញថប់ ឬពេលបារម្ភរឿងអ្វីមួយ។ ក្នុងករណីនេះ ប៉ាម៉ាក់បង្រៀនកូនឲ្យដកដង្ហើមវែងៗ ពេលកូនភ័យ ឬបារម្ភ ឬអាចប្រើថ្នាំបំបាត់ការហើមពោះតាមការណែនាំរបស់គ្រូពេទ្យក៏បាន។

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

២. ទល់លាមក

នេះជាបញ្ហាដ៏ធំមួយក្នុងចំណោមក្មេងៗ ពិសេសក្មេងដែលញ៉ាំម្សៅទឹកដោះគោ នៅពេលអាអូនដល់វ័យចេះចូលបន្ទប់ទឹកជុះខ្លួនឯង។ មូលហេតុទូទៅមួយ កុមារអាចនឹងទប់មិនព្រមបន្ទោរបង់ពេលទៅសាលា ព្រោះពួកគេមិនទម្លាប់ប្រើបន្ទប់ទឹកនៅសាលា (ឬ សម្រាប់ក្មេងតូចៗ អាចមិនព្រមជុះតាមការបង្រៀន potty training ជាហេតុអាចនាំឲ្យទល់លាមក និងហើមពោះ។ល។ ដូចនេះ ម៉ាក់ប៉ាគួរបន្ថែមអាហារមានជាតិសរសៃ ឬឲ្យអាអូនញ៉ាំទឹកឲ្យច្រើន ដើម្បីស្រួលជុះ ហើយបើកូនទល់លាមកយូរ គួរពិគ្រោះជាមួយគ្រូពេទ្យ។

[embed-health-tool-baby-poop-tool]

៣. អាលែកហ្សីទឹកដោះគោ

នៅក្នុងម្សៅទឹកដោះគោមួយចំនួនអាចមានគ្រឿងផ្សំដែលធ្វើឲ្យកូនយើងប្រតិកម្មជាមួយ ជាហេតុអាចបណ្ដាលឲ្យអាអូនហើមពោះ ឬចុកពោះបាន។ បើតាមលោកវេជ្ជបណ្ឌិត អ៊ុន យូ ឯកទេសរោគកុមារ បានឲ្យដឹងថា ករណីដែលទារកមានខ្យល់ក្នុងពោះ អាចដោយសារ កូនឆ្លងមេរោគចូលពោះ ឬអាលែកហ្ស៊ីម្សៅទឹកដោះគោ ធ្វើឲ្យមានបាតុភូតខុសប្រក្រតីនៅក្នុងពោះវៀនរបស់ក្មេង វាអាចបម្លែងទៅជាហ្គាស ឬរហូតអាចបណ្ដាលឲ្យរាកទៀតក៏មាន។ បើកូនមានបញ្ហានេះ ម៉ាក់ប៉ាគួរពិគ្រោះជាមួយគ្រូពេទ្យឯកទេសកុមារ ដើម្បីរកដំណោះស្រាយត្រឹមត្រូវ។

ហើមពោះ

ការជ្រើសរើសអាហារ ឬម្សៅទឹកដោះគោ ឲ្យកូនយើងជារឿងសំខាន់ណាស់ដែលប៉ាម៉ាក់គ្រប់រូបមិនគួរប្រហែសឡើយ ព្រោះបើជ្រើសខុស សុខភាពកូនច្បាស់ជាប្រឈមបញ្ហាដូចដែលបានរៀបរាប់ខាងលើនេះដែរ។ ដូចនេះ បើមិនចង់ឲ្យអាអូនយំច្រើន ឬពិបាកក្នុងខ្លួនដោយសារបញ្ហាហើមពោះ ទល់លាមកនេះ ម៉ាក់ប៉ាអាចបន្ថែមអាហារដែលមានជាតិសរសៃច្រើន ងាយស្រួលរំលាយ ឬអាចឲ្យកូនញ៉ាំទឹកឲ្យបានច្រើន ឬមួយក៏ជ្រើសរើសយកម្សៅទឹកដោះគោដែលល្អ មានជីវជាតិគ្រប់គ្រាន់ និងផ្ដល់ភាពងាយស្រួលដល់ក្រពះពោះវៀនកូនយើង។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

11 Common Conditions in Newborns

https://www.healthychildren.org/English/ages-stages/baby/Pages/Common-Conditions-in-Newborns.aspx

Burping and wind in babies

https://www.pregnancybirthbaby.org.au/burping-and-wind-in-babies

Bloating and distension

Bloating and distension

កំណែ​ប្រែបច្ចុប្បន្ន

11/07/2024

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

បំបៅដោះកូន បើម៉ាក់ៗញ៉ាំថ្នាំជាតិដែកបន្ថែម អាចបន្ថយស្លេកស្លាំង ឯកូនមិនប្រឈមបញ្ហាធ្ងន់ធ្ងរមួយនេះ

ម៉ាក់ៗកំពុងបំបៅដោះកូន អាចញ៉ាំទឹកឃ្មុំបានអត់?​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 11

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម