backup og meta

កំហុស ៣ យ៉ាង ម៉ាក់ៗច្រើនធ្វើ ពេលឲ្យអាអូនបៅម្សៅទឹកដោះគោ

កំហុស ៣ យ៉ាង ម៉ាក់ៗច្រើនធ្វើ ពេលឲ្យអាអូនបៅម្សៅទឹកដោះគោ

សម្រាប់ម៉ាក់ៗមួយចំនួន ការបំបៅកូនដោយម្សៅទឹកដោះគោ ជាជម្រើសចម្បងស័ក្ដិសមបំផុតចំពោះកូន ឬក៏ជាជម្រើសល្អបំផុតបន្ទាប់ពីផ្ដាច់ដោះ ព្រោះពេលកូនបៅម្សៅទឹកដោះគោ ម៉ាក់ៗមិនចាំបាច់នៅក្បែរកូន ថែមទាំងទំនេរដៃអាចធ្វើកិច្ចការអ្វីផ្សេងបានទៀត។ យ៉ាងណាមិញ ត្បិតតែឲ្យកូនបៅម្សៅទឹកដោះគោផ្ដល់ភាពងាយស្រួល ប៉ុន្តែម៉ាក់ៗមួយចំនួនក៏មានការថ្លោះធ្លោយ បង្កើតជាកំហុសពេលដាក់ឲ្យកូនបៅដែរ ពិសេសកំហុស យ៉ាងខាងក្រោមនេះ។

ដឹងកាលវិភាគចាក់ថ្នាំបង្ការកូននៅត្រង់នេះ

គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

១. មិនកាន់កំប៉ុងទឹកដោះគោ

ម៉ាក់ៗមួយចំនួន បណ្ដោយឲ្យកូនកាន់កំប៉ុងទឹកដោះគោដោយខ្លួនឯង ពេលអាអូនមិនទាន់រឹងដៃរឹងជើងស្រួលបួលផង។ ការដែលបណ្ដោយឲ្យកូនតូចកាន់កំប៉ុងម្សៅទឹកដោះគោបៅដោយខ្លួនឯង ពិតជាផ្ដល់គ្រោះថ្នាក់ដល់កូនណាស់ ព្រោះពេលកូនឈ្លក់ កូនមិនអាចទាញដបចេញពីមាត់ខ្លួនឯង ហើយការឈ្លក់នោះអាចធ្លាក់ដល់បំពង់ខ្យល់កូនក៏មាន។

២. ដាក់កូនគេងពេលបៅ

បើគិតតាមក្បួនពេទ្យ ការដែលដាក់កូនឲ្យគេងពេលបៅម្សៅទឹកដោះគោ ជាទង្វើខុសឆ្គងមួយ ព្រោះពេលដេកបៅ បំពង់កកូនក៏ផ្ដេកដែរ ហើយពេលកូនបៅគឺងាយនឹងឈ្លក់ ដូចនេះហើយក្មេងជាច្រើនជួបបញ្ហាម៉ឹមរួចក្អែចេញមកវិញអស់ និងពេលខ្លះឈ្លក់ចេញមកតាមច្រមុះទៀត។

ផ្លាស់ប្ដូរម្សៅទឹកដោះគោ

៣. បៅភ្លាមដាក់ឲ្យគេងភ្លែត

កំហុសឆ្គងចុងក្រោយនោះគឺ ដាក់ឲ្យកូនគេងភ្លាមៗក្រោយបៅម្សៅទឹកដោះគោរួច ដែលនេះជាទម្លាប់មិនល្អ អាចធ្វើឲ្យកូនភើចេញទឹកដោះគោមកវិញ។ អ្វីដែលម៉ាក់ៗគួរធ្វើនោះ គឺត្រូវលើកកូនបញ្ឈរ និងរឹត ឬទះខ្នងកូនតិចៗ ដើម្បីឲ្យទឹកដោះគោធ្លាក់ចូលទៅក្នុងក្រពះអស់ និងមិនក្អែ ឬភើចេញមកវិញ។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Bottle feeding advice https://www.nhs.uk/conditions/baby/breastfeeding-and-bottle-feeding/bottle-feeding/advice/

Feeding From a Bottlehttps://www.cdc.gov/nutrition/infantandtoddlernutrition/bottle-feeding/index.html

កំណែ​ប្រែបច្ចុប្បន្ន

30/09/2024

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

មុនជ្រើសរើសម្សៅទឹកដោះគោឲ្យកូនបៅ ម៉ាក់ៗត្រូវគិតពីបញ្ហាទាំងនេះ

ឲ្យកូនម៉ឹមម្សៅទឹកដោះគោ គួរពិនិត្យមើលចំណុចទាំងនេះ (វីដេអូ)


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 30

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម