ទឹកដោះមានសារធាតុចិញ្ចឹមល្អៗដែលជួយដល់ការលូតលាស់ទារក និងអាចការពារទារកពីជំងឺមួយចំនួន ទើបគ្រូពេទ្យណែនាំឱ្យម៉ាក់ៗបំបៅដោះកូនយ៉ាងតិច ៦ខែ ឬច្រើនជាងនេះ។ ប៉ុន្តែម៉ាក់ៗមួយចំនួនត្រូវចូលធ្វើការវិញ ឬត្រូវទៅលក់ដូរ ដូច្នេះដើម្បីអាចឱ្យអាអូនបន្តបៅទឹកដោះបាន ម៉ាក់ៗអាចបូម ឬច្របាច់ទឹកដោះទុក។ ពេលរក្សាទុកទឹកដោះ ម៉ាក់ៗគួរធ្វើអ្វីខ្លះ ហើយគួររចៀសវាងអ្វីខ្លះ?
ទឹកដោះសម្បូរទៅដោយជាតិទឹក ខ្លាញ់ ប្រូតេអ៊ីន កាបូអ៊ីដ្រាត សារធាតុរ៉ែ និងវីតាមីនជាច្រើនប្រភេទ។ ដូច្នេះដើម្បីកុំឱ្យខូចគុណភាព ម៉ាក់ៗគួរធ្វើតាមការណែនាំដូចខាងក្រោម៖
១. រក្សាទឹកដោះក្នុងប្រអប់ ឬកំប៉ុងពីកែវ ឬប្លាស្ទិក
ម៉ាក់ៗគួររក្សាទឹកដោះក្នុងប្រអប់ ឬកំប៉ុងធ្វើពីកែវ ឬប្លាស្ទិករឹងដែលស្អាត និងមានគម្របបិទជិតល្អ ប៉ុន្តែម៉ាក់ៗត្រូវប្រាកដថា ប្រអប់ ឬកំប៉ុងប្លាស្ទិកដែលយកមកប្រើមិនត្រូវបានផលិតពីសារធាតុគីមី Biphenol A (BPA) ។
ម៉្យាងទៀតម៉ាក់ៗក៏អាចប្រើថង់ប្លាស្ទិកពិសេសដែលត្រូវបានរចនាឡើងសម្រាប់រក្សាទុកទឹកដោះដែរ និងចៀសវាងប្រើថង់ប្លាស្ទិកធម្មតា។
លើសពីនេះទៅទៀត ម៉ាក់ៗគួរច្របាច់ ឬបូមទឹកដោះដាក់ចូលក្នុងប្រអប់ ឬកំប៉ុងសម្រាប់ផ្ទុកទឹកដោះតែម្តង ចៀសវាងចាក់ទឹកដោះផ្ទេរទៅផ្ទេរមកដែលនាំឱ្យបាត់បង់ជាតិខ្លាញ់ពីទឹកដោះ ព្រោះជាតិខ្លាញ់អាចនៅជាប់កំប៉ុង ឬប្រអប់ដែលបានផ្ទេរ។
២. កត់ត្រាកាលបរិចេ្ឆទ
ម៉ាក់ៗគួរកត់ត្រាថ្ងៃ ខែ ឆ្នាំដែលទឹកដោះបានប្របាច់ ឬបូមនៅលើប្រអប់ កំប៉ុង ឬថង់ផ្ទុកទឹកដោះដោយប្រើស្លាកបិទពីលើដែលមិនជ្រាបទឹក និងប្រើហ្វឺតលុបមិនជ្រះសរសេរ ដើម្បីការពារការប្រើទឹកដោះដែលហួសកាលបរិចេ្ឆទ និងផ្តល់ភាពងាយស្រួលដល់ម៉ាក់ៗ អ្នកផ្ទះ ឬអ្នកមើលថែអូនតូចក្នុងការយកទឹកដោះដែលបានរក្សាទុកមុនគេមកប្រើ ពោលគឺដូចការបង្វិលស្តុកអ៊ីចឹង។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
៣. រក្សាទឹកដោះនៅទូទឹកកខាងក្នុងបង្អស់
ពេលរក្សាទុកទឹកដោះនៅក្នុងទូទឹកកក ម៉ាក់ៗត្រូវដាក់ទឹកដោះនៅខាងក្នុងបង្អស់ជិតជញ្ជាំង មិនថាម៉ាក់ៗក្លាសេ ឬបង្កកទេ ព្រោះសីតុណ្ហភាពនៅទីនោះត្រជាក់ជាងកន្លែងផ្សេងដែលអាចរក្សាគុណភាពទឹកដោះឱ្យនៅស្រស់ល្អបានយូរ។
បើម៉ាក់ៗអត់មានទូទឹកកកទេ ម៉ាក់ៗអាចក្លាសេទឹកដោះក្នុងធុងទឹកកកក៏បាន តែត្រូវដាក់ទឹកកកឱ្យច្រើនបន្តិចដើម្បីឱ្យសីតុណ្ហភាពក្នុងធុងទឹកកត្រជាក់ខ្លាំងទើបអាចការពារទឹកដោះមិនឱ្យខូច។
[embed-health-tool-ovulation]
៤. រក្សាទឹកដោះសម្រាប់ការបំបៅតែម្តង
ពេលម៉ាក់ៗរក្សាទឹកដោះទុកក្នុងកំប៉ុង ឬប្រអប់ ម៉ាក់ៗគួររក្សាបរិមាណទឹកដោះសម្រាប់ការបំបៅម្តងៗបានហើយ។ ជាទូទៅគឺនៅចន្លោះ ៦០ ទៅ ១២០ មិលីលីត្រ ( ២ ទៅ ៣ លេខ) ហើយបន្ទាប់មកម៉ាក់ៗអាចលៃបន្ថែមតាមបរិមាណបៅរបស់អាអូន។
ម្យ៉ាងទៀត ម៉ាក់ៗមិនគួរដាក់ទឹកដោះឱ្យពេញប្រអប់ កំប៉ុង ឬថង់ទេ ព្រោះទឹកដោះរីកមាឌនៅពេលកក។
ទឹកដោះអាចនៅស្រស់បានយូរ បើម៉ាក់ៗទុកក្នុងទូក្លាសេ ឬទូកក តែម៉ាក់ៗមិនគួរទុកយូរពេកទេ ព្រោះតាមការស្រាវជ្រាវបានឱ្យដឹងថា ទឹកដោះទុកកាន់តែយូរនឹងបាត់បង់វីតាមីន C កាន់តែច្រើន។
អត្ថបទគួរអាន៖
- ឱសថទិព្វ ទឹកដោះដំបូងមានតិច តែគុណប្រយោជន៍រាប់មិនអស់
- ម៉ាក់ៗចង់ឲ្យសម្បូរទឹកដោះកូនម៉ឹម សាកតិចនិកងាយៗនេះមើល៍
- ជាម៉ាក់ម៉ាក់ថ្មីថ្មោង គួរដឹងប្រយោជន៍ប្រដាប់បូមទឹកដោះ ២នេះ
- មូលហេតុម៉ាក់ៗសម្បូរទឹកដោះហូរហៀរ កូនពីរនាក់បៅមិនអស់ និងដំណោះស្រាយ
- ឈប់ឆ្ងល់ទៀត! ហេតុផលសំខាន់ ១០ម្ដាយគ្រប់រូបគួរបំបៅដោះកូន
- កូនម៉ឹមដោះម៉ាក់ តែមិនសូវមានសាច់ អាចមកពីមូលហេតុមួយនេះ
ចំណុចសំខាន់
- រក្សាទឹកដោះក្នុងប្រអប់ ឬកំប៉ុងពីកែវ ឬប្លាស្ទិក
- កត់ត្រាកាលបដិចេ្ឆទ
- រក្សាទឹកដោះនៅទូទឹកកខាងក្នុងបង្អស់
- រក្សាទឹកដោះសម្រាប់ការបំបៅតែម្តង