នៅសុខៗបរិមាណទឹកដោះរបស់ម៉ាក់ៗស្រាប់តែថយចុះ នេះអាចបណ្តាលមកពីកត្តាមួយចំនួន។ តើមូលហេតុអ្វីខ្លះបណ្តាលឱ្យបរិមាណទឹកដោះម៉ាក់ៗថយចុះ ហើយម៉ាក់ៗគួរដោះស្រាយបែបណា?
ខាងក្រោមជាកត្តា ៤ យ៉ាងដែលអាចបង្កឱ្យការផលិតទឹកដោះរបស់ម៉ាក់ៗថយចុះ និងវិធីកែខៃ៖
១. ភាពតានតឹង (ស្ត្រេស)
ភាពតានតឹងផ្លូវកាយ និងផ្លូវចិត្តដូចជា ខ្វះបទពិសោធន៍ក្នុងការមើលថែទារក (ចំពោះម៉ាក់ៗថ្មោងថ្មី ) អត់ងងុយ នឿយហត់ បារម្ភពីសុខភាពរបស់កូន មានវិបត្តិហិរញ្ញវត្ថុ ទំនាក់ទំនងប្តីប្រពន្ធជាដើមសុទ្ធតែអាចធ្វើឱ្យការផលិតទឹកដោះរបស់ម៉ាក់ៗថយចុះ។
ដូច្នេះរាល់ពេលមានភាពតានតឹង ម៉ាក់ៗអាចព្យាយាមដកដង្ហើមឱ្យវែងៗ ស្តាប់តន្រ្តី ដើរចេញមួយស្របក់ ឬនិយាយរឿងក្នុងចិត្តប្រាប់ញាតិមិត្ត ឬគ្រួសារជាដើម និងគេងឱ្យបានគ្រប់គ្រាន់ដើម្បីកាត់បន្ថយភាពតានតឹង។
២. បំបៅទឹកដោះលាយទឹកដោះគោម្សៅ
រាងកាយម៉ាក់ៗផលិតទឹកដោះទៅតាមតម្រូវការ។ មានន័យថា កាលណាម៉ាក់ៗបំបៅអាអូនកាន់តែញឹក រាងកាយម៉ាក់ៗនឹងផលិតទឹកដោះកាន់តែច្រើន។ បើម៉ាក់ៗបំបៅដោះលាយទឹកដោះគោម្សៅដោយសារពេលថ្ងៃម៉ាក់ៗត្រូវទៅធ្វើការ ហើយពេលយប់ទើបមានពេលបំបៅ ឬដោយសារទឹកដោះចេញតិចខ្លាចអាអូនបៅមិនឆ្អែត នោះចំនួននៃការបៅដោះរបស់អាអូននឹងធ្លាក់ចុះដែលជាសញ្ញាប្រាប់រាងកាយម៉ាក់ៗឱ្យផលិតទឹកដោះតិច។ យូរៗទៅបរិមាណទឹកដោះរបស់ម៉ាក់ៗនឹងថយតិចទៅៗ។
ដើម្បីចៀសវាងបញ្ហានេះ ម៉ាក់ៗចៀសវាងឱ្យកូនបៅទឹកដោះលាយទឹកដោះគោម្សៅ។ ម៉្យាងទៀត ម៉ាក់ៗអាចប៉ូមទឹកដោះរៀងរាល់ពីរទៅបីម៉ោងម្តងដើម្បីទុកឱ្យអាអូនបៅ ហើយអាចក្លាសេទុកនៅក្នុងទូទឹកកក។ ការប៉ូមទឹកដោះទៀងទាត់ ជាការប្រាប់រាងកាយម៉ាក់ៗឱ្យបន្តផលិតទឹកដោះ។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
៣. ការញុំាថ្នាំមួយចំនួន
ថ្នាំមួយចំនួនដូចជា ថ្នាំពន្យារកំណើតដែលមានផ្ទុកជាតិអ័រម៉ូនអ៊ឹស្រ្តូសែន ថ្នាំអាលែកហ្ស៊ី ឬថ្នាំផ្តាសាយជាដើមមានផ្ទុកសារធាតុ pseudoephedrine ដែលអាចកាត់បន្ថយការផលិតទឹកដោះ។ ហេតុនេះហើយមុននឹងញុំាថ្នាំអ្វីមួយ ម៉ាក់ៗគួរពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន។ បើម៉ាក់ៗជ្រើសរើសការញុំាថ្នាំគ្រាប់ពន្យារកំណើត ម៉ាក់ៗអាចញុំាថ្នាំគ្រាប់ពន្យារកំណើតដែលមិនមានផ្ទុកជាតិអ័រម៉ូនអ៊ីស្រ្តូសែន។
៤. ញុំាជាតិកាហ្វេអ៊ីនច្រើនពេក
ការញុំាទឹកក្រូច កាហ្វេ តែ ឬសូកូឡាក្នុងបរិមាណច្រើនអាចប៉ះពាល់ដល់ការផលិតទឹកដោះ ព្រោះជាតិកាហ្វេអ៊ីនជាសារធាតុបញ្ចុះទឹកនោមដែលធ្វើឱ្យរាងកាយម៉ាក់ៗបាត់បង់ជាតិទឹក។ មួយវិញទៀត ពេលអាអូនបៅទឹកដោះ ជាតិកាហ្វេអ៊ីននឹងចូលទៅក្នុងខ្លួនអាអូនតាមរយៈទឹកដោះដែលអាចធ្វើឱ្យអាអូនមិនងងុយគេង និងបែរជារករឿងយំ។
ពេលទារកមិនស្រួលក្នុងខ្លួន អាអូនមិនសូវបៅទេដែលអាចប៉ះពាល់ដល់ការផលិតទឹកដោះរបស់ម៉ាក់ៗ។ ដូច្នេះបើម៉ាក់ៗមិនអាចកាត់ផ្តាច់កាហ្វេ ឬទឹកក្រូចបាន ម៉ាក់ៗគួរកាត់បន្ថយបរិមាណក្នុងការញុំា។
[embed-health-tool-ovulation]
៥. ជក់បារី
ការជក់បារីអាចរំខានដល់ការបញ្ចេញអ័រម៉ូនអុកស៊ីតូស៊ីនដែលជំរុញសុដន់ម៉ាក់ៗបញ្ចេញទឹកដោះ។ បើទឹកដោះម៉ាក់ៗមិនអាចចេញច្រើន រាងកាយក៏មិនផលិតទឹកដោះបន្ថែមច្រើនដែរ។ បើម៉ាក់ៗជក់បារី គួរផ្តាច់ ឬកាត់បន្ថយការជក់បន្តិចម្តងៗ ហើយគួរជក់ឱ្យឆ្ងាយពីទារក។
បើបរិមាណទឹកដោះថយចុះដោយសារកត្តាដូចបានរៀបរាប់ខាងលើ ម៉ាក់ៗគ្រាន់តែព្យាយាមផ្លាស់ប្តូរទម្លាប់ ញុំាអាហារដែលល្អចំពោះសុខភាព និងញុំាទឹកឱ្យបានច្រើនគ្រប់គ្រាន់ នោះបរិមាណទឹកដោះអាចកើនឡើងវិញហើយ។
អត្ថបទគួរអាន៖
- ត្រូវបំបៅដោះកូនឲ្យបានប៉ុន្មានខែ ទើបសុខភាពកូនល្អ?
- ស្រាយចម្ងល់ម៉ាក់ៗ អាអូនបៅទឹកដោះក្លាស្សេត្រជាក់បានអត់?
- ៤ រឿង ពីការបំបៅដោះកូន ម៉ាក់គ្រប់រូបគួរដឹង
- ទឹកដោះម្តាយពិសេសបែបនេះហើយ ទើបកូនម៉ឹមទៅមិនងាយឈឺ
- រវាងកូនបៅទឹកដោះម្ដាយ និងបៅទឹកដោះគោ មួយណាក្អែញឹកញាប់ជាង?
- ពិតអត់ ទឹកដោះម្ដាយជាឱសថកម្ចាត់កន្ទួលរមាស់លើស្បែកទារក?
ចំំំណុចសំខាន់
- ភាពតានតឹង (ស្រេស្ត)
- បំបៅទឹកដោះលាយទឹកដោះគោម្សៅ
- ការញុំាថ្នាំមួយចំនួន
- ញុំាជាតិកាហ្វេអ៊ីនច្រើនពេក
- ជក់បារី