ទឹកដោះម្ដាយ ជាអាហារដំបូងល្អ និងសំខាន់បំផុតសម្រាប់ទារកក្នុងរយៈពេល ៦ ខែដំបូង ដោយផ្ដល់សារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់ទារកលូតលាស់ ព្រមទាំងបង្កើនភាពស្និទ្ធស្នាលរវាងម្ដាយ និងទារក។ ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់ អ្នកវិទ្យាសាស្ត្របានរកឃើញថា ក្នុងទឹកដោះម្ដាយគឺមានសារធាតុពុលមួយចំនួន។
១- អ្វីទៅជាសារធាតុពុល?
សារធាតុពុល គឺជាសារធាតុគីមីគ្រោះថ្នាក់តែងមានក្នុងធម្មជាតិជុំវិញខ្លួនយើង។ ជាតិពុលទាំងនោះមានក្នុងអាហារ គ្រឿងសម្អាង ទឹក និងខ្យល់ ឬវត្ថុប្រើប្រាស់ប្រចាំថ្ងៃ ប៉ុន្តែដោយសារជាតិពុលទាំងនោះមានកម្រិតទាប ដូចនេះវាមិនគ្រោះថ្នាក់នោះទេ។
[embed-health-tool-due-date]
២- សារធាតុពុលក្នុងទឹកដោះម្ដាយអាចប៉ះពាល់ដល់ទារកឬយ៉ាងណា?
នៅក្នុងទឹកដោះម្ដាយមានសារធាតុពុលតិចតួចប៉ុណ្ណោះ ហេតុនេះ វាគ្មានផលប៉ះពាល់ដល់សុខភាពទារកនោះទេ។ ការពិត ពេលនៅក្នុងផ្ទៃម្តាយ ទារកក៏បានប៉ះពាល់នឹងសារធាតុពុលច្រើន ប៉ុន្តែគ្មានភស្តុតាងណាបង្ហាញថា សារធាតុពុលទាំងនោះប៉ះពាល់ដល់ខួរក្បាលទារកឡើយ។
កម្មវិធីពិនិត្យគ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ
គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
៣- ម្ដាយគ្រប់រូបគួរបន្តបំបៅកូនដោយទឹកដោះទៀតទេ?
គួរបន្ត ព្រោះទឹកដោះម្ដាយជាអាហារបំប៉នល្អឥតខ្ចោះសម្រាប់ទារក។ ទឹកដោះម្តាយមានអង់ទីករការពារកូនពីជំងឺមួយចំនួន ដូចជា ជំងឺគ្រុនពោះវៀន ផ្ដាសាយ រលាកសួត និងរលាកត្រចៀក ជាដើម។
៤- វិធីណាខ្លះដើម្បីបន្ថយកម្រិតជាតិពុលក្នុងទឹកដោះ?
វិធីចាំបាច់បំផុត គឺកាត់បន្ថយញ៉ាំអាហារមានជាតិខ្លាញ់ខ្ពស់។ ត្រូវប្រាកដថាអាហារដែលយើងញ៉ាំ នៅស្រស់ និងមានអនាម័យល្អ។ យកល្អ គួរពិគ្រោះជាមួយអ្នកជំនាញខាងផ្នែកចំណីអាហារដើម្បីប្រាកដថាវាមិនប៉ះពាល់ដល់ទារក។
ការផ្លាស់ប្ដូររបបអាហារ មិនបានជួយយើងច្រើនទេ ប៉ុន្តែប្រសើរជាងមិនបានធ្វើអ្វីសោះ។ បើយើងខ្លាចជាតិពុលទាំងនោះឆ្លងទៅទារក អាចអនុវត្តតាមជំហានទាំងនេះ៖
គួរអាន៖
- មេឃថ្ងៃក្ដៅ ល្ងាចភ្លៀងអ៊ីចឹង មកដឹងវិធីការពារសុខភាពកូនកុំឲ្យឈឺច្រើន
- ចង់ឲ្យកូនមានសុខភាពល្អតាំងពីតូច គួរបន្ថែមរបបអាហារទាំងនេះ
- មូលហេតុមួយចំនួនអាចធ្វើឲ្យកូនឈឺពោះ ម៉ាក់ប៉ាគួរដឹង
- មានកូនកើតជំងឺ G6PD ម៉ាក់ប៉ាមិនគួរឲ្យកូនញ៉ាំសណ្ដែកម្យ៉ាងនេះដាច់ខាត
- ឃើញកូនក្អួតពេលយប់ អាចបណ្ដាលមកពីមូលហេតុប៉ុន្មាននេះ
– ញ៉ាំអាហារមានជីវជាតិគ្រប់គ្រាន់ ដូចជា ផ្លែឈើ បន្លែ ផលិតផលទឹកដោះគោ សាច់ត្រី និងអាហារម្សៅ ដូច្នេះម៉ាក់ៗអាចកាត់បន្ថយហានិភ័យដែលបង្កដោយជាតិពុលពីប្រភពតែមួយ។
– យកជាតិខ្លាញ់ចេញពីសាច់មុនពេលចម្អិន
– ប្ដូរទៅប្រើ ឬញ៉ាំផលិតផលទឹកដោះគោមានជាតិខ្លាញ់ទាប
– ខ្លាញ់ត្រីល្អណាស់សម្រាប់ម៉ាក់ៗ និងកូន ប៉ុន្តែគួរញ៉ាំតែ ២ ដងក្នុងមួយសប្ដាហ៍បានហើយ។ ឯត្រីឆ្លាម គួរញ៉ាំត្រឹមតែមួយសប្ដាហ៍មួយដង ព្រោះវាមានជាតិបារតខ្ពស់។
– បើអាច គួរញ៉ាំអាហារសរីរាង្គ លាងសម្អាតបន្លែ និងចិតសំបកផ្លែឈើ មុនពេលបរិភោគ
– កុំប្រើថ្នាំប្រភេទខ្លាញ់ត្រីដែលចម្រាញ់ចេញពីថ្លើមត្រី ព្រោះថ្លើមត្រីជាកន្លែងផ្ទុកកាកសំណល់ និងជាតិពុល។ គួរញ៉ាំថ្នាំប្រភេទខ្លាញ់ត្រី ឬផលិតចេញពីសាច់ត្រីជំនួសវិញ។