brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

មានកូនកើតជំងឺ G6PD ម៉ាក់ប៉ាមិនគួរឲ្យកូនញ៉ាំសណ្ដែកម្យ៉ាងនេះដាច់ខាត

ជំងឺ​កង្វះ​អង់ហ្ស៊ីម G6PD លើ​ទារក ឬ​កុមារ គឺ​ជា​ជំងឺ​ពី​កំណើត​មួយ​ដោយ​ឆ្លង​ពី​ម៉ាក់ ឬ​ប៉ា ឬ​ទាំង​ម៉ាក់​ប៉ា​ដែល​កើត​មាន​ជំងឺ​នេះ ហើយ​វា​កើត​ឡើង​ដោយ​សារ​តែ​ការ​ផ្លាស់​ប្ដូរ​ក្រូម៉ូសូម X។ ក្មេង​មួយ​ចំនួន​ងាយ​ប្រឈម​នឹង​​ជំងឺ G6PD នេះ​ខ្លាំង ហើយ​វា​ក៏​អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព និង​ការ​លូតលាស់​ក្មេង​បាន​ដែរ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត អ៊ុន យូ ឯកទេស​ផ្នែក​ជំងឺ​កុមារ។

មានកូនកើតជំងឺ G6PD ម៉ាក់ប៉ាមិនគួរឲ្យកូនញ៉ាំសណ្ដែកម្យ៉ាងនេះដាច់ខាត

វេជ្ជបណ្ឌិត​បាន​ណែនាំ​ឲ្យ​ដឹង​ថា បើ​កូន​មាន​ជំងឺ​កង្វះ​អង់ហ្ស៊ីម ម៉ាក់​ប៉ា​គួរ​ឲ្យ​កូន​​តម​អាហារ​មួយ​ចំនួន ឬ​ប្រភេទ​ថ្នាំ​មួយ​ចំនួន​ដែល​អាច​ប៉ះពាល់​ដល់​កូន​ដូច​ជា ពពួក​សណ្ដែក​ជាដើម។ ជា​ពិសេស​នោះ ក្នុង​ចំណោម​គ្រួសារ​សណ្ដែក​ទាំង​អស់ ម៉ាក់​ប៉ា​គួរ​ចៀស​វាង​សណ្ដែក ហ្វាវ៉ា (Fava bean) ព្រោះ​សណ្ដែក​នេះ ត្រូវ​បាន​គេ​បង្ហាញ​ថា បង្ក​ឲ្យ​មាន​ភាព​ស្លេក​ស្លាំង ចំពោះ​អ្នក​ដែល​មាន​ជំងឺ G6PD។ មុន​ពេល​បង្ក​ឲ្យ​មាន​ភាព​ស្លេក​ស្លាំង អា​អូន​កើត​ជំងឺ G6PD ដែល​បាន​ញ៉ាំ​សណ្ដែក​ហ្វាវ៉ា​នេះ អាច​បណ្ដាល​ឲ្យ​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ផ្សេង​ទៀត​ដូច​ជា៖

  • ឈឺ​ក្បាល
  • វិល​មុខ
  • ចង្អោរ
  • ក្អួត​ជាដើម។

ដឹងកាលវិភាគចាក់ថ្នាំបង្ការកូន នៅទីនេះ

លោក​បន្ថែម​ថា បើ​កូន​មាន​​ជំងឺ G6PD​នេះ ហើយ​ម៉ាក់​ប៉ា​មិន​ចេះ​ថែ​កូន បណ្ដោយ​ឲ្យ​កូន​ញ៉ាំ​អាហារ​ដែល​ពេទ្យ​ហាម​ឃាត់ អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​កោសិកា​គ្រាប់​ឈាម​ក្រហម ខូច​គ្រាប់​ឈាម​ក្រហម ឬ​បែក​គ្រាប់​ឈាម​ក្រហម​របស់​ក្មេង ធ្វើ​ឲ្យ​កុមារ​នោះ​ប្រឈម​នឹង​ការ​កើត​ជំងឺ​ស្លេក​ស្លាំង​មួយ​ទៀត ហើយ​ការ​លូត​លាស់​របស់​ក្មេង​ក៏​មិន​បាន​ល្អ​ដែរ។

មធ្យោបាយ​​​​ល្អ​បំផុត​ក្នុង​ការ​ថែ​ទាំ​កុមារ​ដែល​មាន​ជំងឺ G6PD នេះ គឺ​ដាច់​ខាត​មិន​ត្រូវ​ធ្វើ​អ្វី​ដែល​អាច​បង្ក​ឲ្យ​រោគ​សញ្ញា​រើ​ឡើង​ទើប​ជា​ការ​ល្អ ហើយ​ក្នុង​ករណី​កូន​មិន​ស្រួល​ខ្លាំង​ត្រូវ​យក​កូន​ទៅ​ជួប​ពេទ្យ​ជំនាញ​ភ្លាម។

ជំងឺ G6PD

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ 01/09/2021